Trending now

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង

17:22 | 29/05/2021 យោងតាមវិឡុសំលេងវៀតណាម

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ តភ្ជាប់ជាមួយគណៈកម្មាធិការប្រជាជននៃខេត្ត ទីក្រុងនិងស្រុកទាំងអស់ចំណុះមជ្ឈឹម រួមទាំងខ័ណ្ឌ ស្រុក និងទីរួមស្រុកដែលមានតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងតំបន់សេដ្ឋកិច្ចទៀតផង។

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួម និង​ថ្លែង​សុន្ទរកថានៅសន្និសីទស្តីពី “ អនាគតរបស់អាស៊ី” នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួម និង​ថ្លែង​សុន្ទរកថានៅសន្និសីទស្តីពី “ អនាគតរបស់អាស៊ី”
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ២៩ ឧសភា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីនៃសន្និសីទអនឡាញទូទាំងប្រទេស ស្តីពីស្ថានការណ៍និងដំណោះស្រាយជាបន្ទាន់ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ តភ្ជាប់ជាមួយគណៈកម្មាធិការប្រជាជននៃខេត្ត ទីក្រុងនិងស្រុកទាំងអស់ចំណុះមជ្ឈឹម រួមទាំងខ័ណ្ឌ ស្រុក និងទីរួមស្រុកដែលមានតំបន់ឧស្សាហកម្ម តំបន់កែច្នៃ និងតំបន់សេដ្ឋកិច្ចទៀតផង។

ថ្លែងមតិក្នុងឱកាសបើកសម័យប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់ថា ស្ថានភាពថ្មីនិងការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត ទាមទារឱ្យមានដំណោះស្រាយសកម្មជាងមុន សមស្របនិងមានប្រសិទ្ធិភាពជាងមុន ទើបអាចគ្រប់គ្រងនិងរុញថយក្រោយប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាត ជាពិសេសនៅតាមទីក្រុងធំៗ និងតំបន់ឧស្សាហកម្ម ដោយឈរលើស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង”។

រដ្ឋមន្ត្រី លោក Nguyen Thanh Long ជូនរបាយការណ៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP)
រដ្ឋមន្ត្រី លោក Nguyen Thanh Long ជូនរបាយការណ៍នៅក្នុងកិច្ចប្រជុំ (រូបថត៖ VGP)

ធ្វើការជម្រាបជូនរបាយការណ៍នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long បានសង្កត់ធ្ងន់ថា ការផ្ទុះជំងឺរាតត្បាតលើកនេះត្រូវបានកំណត់ដោយការរីករាលដាលនៃវីរុសបំប្លែងថ្មីនិងពហុទម្រង់ ដែលភាគច្រើនផ្ទុះឡើងក្នុងតំបន់ឧស្សាហកម្ម បន្ទាប់មកឆ្លង រាល ដាលដល់សហគមន៍ ដោយវីរុសឆ្លងពហុប្រភេទ៖ “បញ្ហាឥឡូវនេះគឺវីរុសបំប្លែងថ្មី «កូនកាត់» រវាងវីរុសបំប្លែងខ្លួនថ្មីចំនួន២ដែលត្រូវបានរកឃើញ ដំបូងគេនៅក្នុងចក្រភពអង់គ្លេស និងឥណ្ឌា។ យើងបានមើលឃើញថា វីរុសនេះគ្រោះថ្នាក់ខ្លាំងណាស់ ហើយយើងនឹងផ្សព្វផ្សាយវានៅលើផែន ទីហ្សែននៃពិភពលោកផងដែរ។ វីរុសបំប្លែងខ្លួនថ្មីកូនកាត់នេះមានសមត្ថភាពឆ្លងយ៉ាងលឿនរហ័សនៅក្នុងខ្យល់។ ដូច្នេះចំនួនករណីឆ្លងបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី”។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតគឺដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវអញ្ជឹង។ (រូបថត៖ VGP)

រាយការណ៍បន្ថែមអំពីការអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំង រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា គោលដៅគឺបង្កើតភាពស៊ាំក្នុងសហគមន៍ ក្នុងឆ្នាំ ២០២១ ប៉ុន្តែតម្រូវការវ៉ាក់សាំងនៅក្នុងប្រទេសមានទំហំធំណាស់ ស្ថានភាពខ្វះខាតនៅទូទាំងពិភពលោកមិនមានសញ្ញាធ្លាក់ចុះនៅឡើយ។ នៅប្រទេសវៀតណាម រហូតមកដល់ពេលនេះ វៀតណាមបានចុះហត្ថលេខានិងចុះកិច្ចសន្យាដើម្បីមានវ៉ាក់សាំងជាង ១០០ លានដូសសម្រាប់ចាក់ជូនប្រជាជន ៧០% ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងកំពុងព្យាយាមទិញចំនួន ៤០ លានដូសបន្ថែមទៀត ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី