យុគសម័យ - លោកអភិបាលទីក្រុង St. Petersburg Beglov បាននិយាយឲ្យដឹងថា អាជ្ញាធរទីក្រុងយកចិត្តទុកដាក់ខ្លាំងលើទំនាក់ទំណងជាមួយប្រទេសវៀតណាម ហើយប្រាថ្នាចង់ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។
![]() |
![]() |
![]() |
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi (នៅឈរនៅខាងក្រៅ រាប់ពីខាងស្តាំ) ថតរូបជាមួយលោកប្រធានគណៈកម្មាធិការកិច្ចការបរទេសទីក្រុង និងជនជាតិវៀតណាមចំនួន ៣ នាក់ដែលបានគណៈកម្មាធិការនេះប្រគល់ប័ណ្ណកោតសរសើរ ដោយការរួមចំណែកដល់ការជំរុញទំនាក់ទំនងរុស្ស៊ី - វៀតណាម។ (រូបថត៖ VNA) |
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែកក្កដា លោកឯកអគ្គរដ្ឋទូតវិសញ្ញានិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី Dang Minh Khoi និងគណៈប្រតិភូនៃស្ថានទូតវៀតណាមបានអញ្ជើញមកទស្សនានិងធ្វើការជាមួយថ្នាក់ដឹកនាំនៃទីក្រុង St. Petersburg និងជួបពិភាក្សាកការការងារជាមួយលោកអភិបាលទីក្រុងនេះ Alexander Beglov។
លោកអភិបាលទីក្រុង St. Petersburg Alexander Beglov បានសម្តែងសេចក្តីសប្បាយរីករាយ នៅពេលដែលទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូនៃស្ថានទូតវៀតណាម ហើយអះអាងថា ទីក្រុងនេះមានទំនាក់ទំនងជាប្រវត្តិសាស្ត្រនិងស៊ីជម្រៅជាមួយប្រទេសវៀតណាម។
លោកអភិបាលទីក្រុង St. Petersburg Alexander Beglov បាននិយាយឲ្យដឹងថា អាជ្ញាធរទីក្រុងចាត់ទុកថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមគឺជាអាទិភាពដំបូងក្នុងទំនាក់ទំនងកាទូត។ ទោះបីការរីករាលដាលនៃជំងឺ Covid-19 ទំនាក់ទំនងនេះមិនត្រឹមតែរក្សាតែប៉ុណ្ណោះ ថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈអ៊ីនធើណិត។
លោកអភិបាលទីក្រុង St. Petersburg Alexander Beglov មានបំណងប្រាថ្នាថា បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ លោកបានលើកឡើងសំណើជាក់ស្តែងមួយចំនួន ដូចជា ការកសាងរូបសំណាក់លោកប្រធាន Ho Chi Minh នៅទី ក្រុង St. Petersburg ជំរុញការបើកមជ្ឈមណ្ឌលវប្បធម៌និងធ្វើអាជីវកម្មទីក្រុង Ho Chi Minh នៅទីក្រុង St. Petersburg។ ម៉្យាងទៀត ស្រាវជ្រាវនូវការបើកមជ្ឈមណ្ឌលវប្បធម៌ St. Petersburg នៅទីក្រុង Ho Chi Minh។
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានអះអាងថា ថ្នាក់ដឹកនាំវៀតណាមបានយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ីគឺជាអាទិភាពដំបូង ក្នុងគោលនយោបាយការទូត។ វៀតណាមវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់អ្នកវិទ្យាសាស្ត្ររុស្ស៊ីក្នុងការស្រាវជ្រាវវ៉ាក់សាំង និងមានប្រាថ្នាចង់ថា ទីក្រុង នឹងចែករំលែកបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក៏ដូចជាគាំទ្រវៀតណាមប្រភពវ៉ាក់សាំង។
![]() |
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi និងលោកអភិបាលទីក្រុង St. Petersburg Alexander។ (រូបថត៖ VNA) |
ក្រៅពីនេះ បង្កើនកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ពាណិជ្ជកម្មយ៉ាងសកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយទីក្រុង St. Petersburg បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមជនជាតិវៀតណាមនៅទីក្រុងនេះដែលកំពុងរស់នៅ រកស៊ី សិក្សា បង្កើនការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ ថែមទាំងបង្កើនកិច្ចសហប្រតិបត្តិការខាងអប់រំនិងបណ្តុះបណ្តាល។
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានលើកឡើងសំណើនូវការបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី បង្កើនទំនាក់ទំនងរវាងទីក្រុង ជាមួយបណ្តាទីក្រុងនៃប្រទេសវៀតណាមដែលបានចងសម្ព័ន្ធមេត្រីភាព បង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រវាងវៀតណាមនិងសហពន្ធ័រុស្ស៊ី ក៏ដូចជាទីក្រុង St. Petersburg និងទីក្រុង Ho Chi Minh ។ លោកឯកអគ្គរដ្ឋទូត Dang Minh Khoi ក៏សើជំរុញការរៀបចំទិវាវប្បធាម៌វៀតណាមនៅទីក្រុង ផងដែរ។
លោកឯកអគ្គរដ្ឋទូតបានសង្ឃឹមថា ប្រទេសទាំងពីរនឹងជំរុញគម្រងកសាងរូបសំណាក់លោកប្រធាន Ho Chi Minh នៅទីក្រុង ហើយនឹងបានសម្ពោធនៅក្នុងឆ្នាំ ២០២៣ ក្នុងឱកាសអបអរសាទរខួប ១០០ ឆ្នាំនៃទិវាលោកប្រធាន Ho Chi Minh មក Petrograd (បច្ចុប្បន្ននេះគឺទីក្រុង St. Petersburg) លើកដំបូង៕
thoidai.com.vn
មតិពីមិត្តអ្នកអាន