Trending now

ក្រសួងធនធាននិងបរិស្ថានជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ

09:59 | 15/07/2021

នៅរសៀលថ្ងៃទី ១៣ ខែកក្កដា រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha បានពិភាក្សាតាម អ៊ិនធឺរណែតជាមួយលោក Marco Lambertini អគ្គនាយកអង្គការអន្តរ ជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ (WWF) និងកម្មវិធីសហប្រតិ បត្តិការជាតិរវាងភាគីទាំងពីរ។

វៀតណាមលើកកម្ពស់នូវគោលការណ៍ស្នូលនៃចលនាមិនចូលបក្សសម្ព័ន្ធ វៀតណាមលើកកម្ពស់នូវគោលការណ៍ស្នូលនៃចលនាមិនចូលបក្សសម្ព័ន្ធ
រ៉ូម៉ានីប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស រ៉ូម៉ានីប្រគល់ជូនវៀតណាមវ៉ាក់សាំង Astra Zeneca ចំនួន ១០០ ពាន់ដូស
ក្រសួងធនធាននិងបរិស្ថានជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ
ក្រសួងធនធាននិងបរិស្ថានជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិទទួលបន្ទុកការអភិរក្សធម្មជាតិ។​

អគ្គនាយកនៃអង្គការ WWF បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមដោយមានសកម្មភាពជាក់ស្តែងនិងការត្រួសត្រាយនៅក្នុងតំបន់ដែលមានគោលនយោបាយសម្រាប់ការអភិរក្សធម្មជាតិ និងជឿជាក់ថា វៀតណាមនឹងគាំទ្រគោលដៅរបស់អង្គការ WWF លើធម្មជាតិនិងបង្ហាញពីទស្សនៈរបស់ខ្លួនកាន់តែច្បាស់នៅឯកិច្ចប្រជុំកំពូលជីវៈចម្រុះ (COP 15) នាពេលខាងមុខ។

រដ្ឋមន្ត្រីលោក Tran Hong Ha ស្នើឲ្យ WWF ផ្ទេរនូវបទពិសោធនិងគំរូថ្មីទៅវៀតណាមដើម្បីចូលរួមចំណែកអភិរក្សជីវៈចម្រុះ។ យោងតាមរដ្ឋមន្ត្រី Tran Hong Ha បណ្តាប្រទេសដែលចូលរួមកិច្ចប្រជុំ COP15 ស្តីពីជីវៈចម្រុះនាពេលខាងមុខចាំបាច់ត្រូវធ្វើការគណនាបែបវិទ្យាសាស្ត្រ វិភាគតម្លៃនៃផលប្រយោជន៍យូរអង្វែងសម្រាប់ការធ្វើគោលនយោបាយ គំរូអភិវឌ្ឍន៍ បង្កើតតុល្យភាពផលប្រយោជន៍រវាងមនុស្សនិងធម្មជាតិ បន្ទាប់មកត្រូវបានអនុវត្តន៍នៅលើខ្នាតពិភពលោកក៏ដូចជានៅក្នុងតំបន់និងប្រទេសនីមួយៗ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន