Trending now

ប្រតិភូកីឡាវៀតណាមចេញដំណើរចូលរួមអូឡាំពិកទីក្រុងតូក្យូ ២០២០

09:50 | 15/07/2021

នាយប់ថ្ងៃទី ១៣ ខែកក្កដានេះ នៅឯទីក្រុងហាណូយ គណៈកម្មាធិការអូឡាំពិកវៀតណាមបានរៀបចំពិធីជូនដំណើរក្រុមកីឡាវៀតណាមទៅចូលរួមប្រកួតកីឡាអូឡាំពិកលើកទី ៣២ ដែលប្រព្រឹត្តទៅនៅទីក្រុងតូក្យូប្រទេសជប៉ុន ចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១។

ប្រទេសវៀតណាមមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនទាំងមូល ប្រទេសវៀតណាមមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនទាំងមូល
កោះភូគុក (Phu Quoc) គំរូសាកល្បងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចាប់ពីខែតុលាឆ្នាំ ២០២១ កោះភូគុក (Phu Quoc) គំរូសាកល្បងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិចាប់ពីខែតុលាឆ្នាំ ២០២១
ពិធីចេញដំណើររបស់ប្រតិភូកីឡាវៀតណាមដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ (រូបថតៈ hanoimoi.com.vn)
ពិធីចេញដំណើររបស់ប្រតិភូកីឡាវៀតណាមដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ (រូបថតៈ hanoimoi.com.vn)

អញ្ជើញចូលរួមពិធីចេញដំណើរ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានជឿជាក់ថា ដោយមានការត្រៀមរៀបចំយ៉ាងម៉ត់ចត់ ដោយស្មារតីប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់កីឡាករម្នាក់ៗ គណៈប្រតិ ភូកីឡាវៀតណាមនឹងទទួលបានលទ្ធផលល្អបំផុតក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុង តូក្យូឆ្នាំ ២០២០ ជាក់ជាពុំខាន។

“អូឡាំពិកគឺជាសង្វៀនកីឡាដ៏ខ្លាំងមួយ ដែលជាកន្លែងប្រមូលផ្តុំកីឡាជាច្រើនដែលភាគច្រើនជាអត្តពលិកកីឡាកំពូលៗ នៅលើពិភពលោក។ ដូច្នេះ ខ្ញុំសូមជូនពរដល់កម្មាភិបាល គ្រូបង្វឹកនិងអត្តពលិកនៃប្រតិភូកីឡាវៀតណាមទាំងអស់ ត្រូវយល់ដឹងឱ្យបានពេញលេញនូវទំនួលខុសត្រូវក៏ដូចជាកិត្តិយសដែលមាតុភូមិប្រគល់ជូន ដើម្បីខិតខំប្រកួតប្រជែងជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុត។ សមាជិកនៃប្រតិភូកីឡាវៀតណាមទាំងអស់ត្រូវតែជាអ្នកផ្ញើសារដែលមានសុឆន្ទៈ និងស្មោះត្រង់ដើម្បីផ្សព្វផ្សាយប្រពៃណីវប្បធម៌ល្អ រូបភាពសន្តិភាពរបស់វៀតណាមតាមរយៈសង្វៀនអូឡាំពិកនេះ”។ នេះបើយោងតាមប្រសាសន៍របស់ឧបនា យករដ្ឋមន្ត្រី លោក Pham Binh Minh។

ប្រតិភូកីឡាវៀតណាមបានចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុនដែលមានសមាជិកចំនួន ៤៣ នាក់ ក្នុងនោះមានអត្តពលិកចំនួន ១៨ រូបចូលរួមប្រកួតប្រជែង លើវិញ្ញាណសារចំនួន ១១ មុខ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព
ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង
ប្រទេសឥណ្ឌាផ្ដល់ជំនួយថវិកាជាង ១២០ លានរូពី ដើម្បីសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son
ទុនវិនិយោគ FDI ជំនាន់ថ្មី ត្រូវរួមដំណើរជាមួយវៀតណាម ដើម្បីបង្កើតឡើងនូវតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី
ការកាត់បន្ថយនីតិវិធីក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការកែទម្រង់ពីស្នូលនៃខឿនសេដ្ឋកិច្ច