Trending now

ប្រទេសវៀតណាមមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនទាំងមូល

09:39 | 15/07/2021 ហេង វុធ្ធី

យុគសម័យ - ដោយទទួលបានថវិកាចំនួន ១១៥ ពាន់លានដុងពីកម្មវិធីផ្ញើសារ។ ដោយមានថវិកាចំនួន ៨.០៨២ ពាន់លានដុងពីមូលនិធិវ៉ាក់សាំង COVID-១៩ និងថវិការបស់រដ្ឋាភិបាលវៀតណាមមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងចំនួន ១៥០ លានដូសជូនប្រជាជនទាំងមូល។

នៅដើមខែកក្កដានឹងដាក់ពង្រាយការជួយឧបត្ថម្ភដល់ពលករនិងអាជីវកម្មដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ នៅដើមខែកក្កដានឹងដាក់ពង្រាយការជួយឧបត្ថម្ភដល់ពលករនិងអាជីវកម្មដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩
ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម
ប្រទេសវៀតណាមមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាជនទាំងមូល
វៀតណាមមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ប្រជាជនទាំងមូល

ព័ត៌មានខាងលើត្រូវបានផ្តល់ជូនដោយលោកដូវ៉ាន់ឈីន (Do Van Chien) - ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្នុងពិធីប្រកាសដំណាក់កាលទី ១ នៃការប្រើប្រាស់ថវិកាតាមរយៈផ្ញើរសារជួយគាំទ្រដល់ការបង្ការប្រយុទ្ធនឹងជំងឺរាតត្បាតជំងឺកូវីដ១៩ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ១៣ ខែកក្កដានៅទីក្រុងហាណូយ។ នៅដើមខែមិថុនាឆ្នាំ ២០២១ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សហភាពសហព័ន្ធការងារវៀតណាមក្រសួងព័ត៌មាននិងទូរគមនាគមន៍បានសហការគ្នារៀបចំកម្មវិធីផ្ញើសារ “ប្រជាជនទាំងអស់គាំទ្រការបង្ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩” នៅលើ វិបផតថលមនុស្សធម៌ជាតិលេខ ១៤០៨ ។

គិតត្រឹមថ្ងៃទី ១៣ ខែកក្កដា បន្ទាប់ពីរយៈពេល ៤០ថ្ងៃនៃការអនុវត្តកម្មវិធីបានទទួលសារចំនួន ២,៥ លាន ដោយទទួលបានថវិកាសរុបចំនួន ១១៥ ពាន់លានដុងដល់មូលនិធិវ៉ាក់សាំង COVID-១៩ របស់រដ្ឋាភិបាល។ តាងនាមអ្នករៀបចំកម្មវិធី លោក Do Van Chien បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនអ្នកជំនួញជនរួមជាតិក្នុងស្រុកជនបរទេស និងអាណិកជនវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម បានចូលរួមឧបត្ថម្ភមូលនិធិវ៉ាក់សាំង COVID-១៩ របស់វៀតណាម៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ho Chi Minh រួមដៃគ្នាជាមួយមិត្តភក្តិអន្តរជាតិកសាងសួនដើមឈើមិត្តភាព
ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង
ប្រទេសឥណ្ឌាផ្ដល់ជំនួយថវិកាជាង ១២០ លានរូពី ដើម្បីសាងសង់មជ្ឈមណ្ឌលព័ត៌មានបេតិកភណ្ឌវប្បធម៌ពិភពលោក My Son
ទុនវិនិយោគ FDI ជំនាន់ថ្មី ត្រូវរួមដំណើរជាមួយវៀតណាម ដើម្បីបង្កើតឡើងនូវតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី
ការកាត់បន្ថយនីតិវិធីក្នុងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការកែទម្រង់ពីស្នូលនៃខឿនសេដ្ឋកិច្ច