Trending now

វៀតណាមគាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិង UNCLOS ១៩៨២

09:48 | 13/07/2021 យោងតាមវិឡុសំលេងវៀតណាម

ក្នុងនាមជាភាគីនៃអនុសញ្ញានិងជាប្រទេសជាប់ ដែនសមុទ្រខាងកើត វៀតណាមស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ គោរពនិងបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួនក្រោមអនុសញ្ញា រួមសហការ ធ្វើវិភាគទានសកម្មនិងជាក់ស្តែងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ក៏ដូច ជា រក្សាសណ្តាប់ធ្នាប់នៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ។

អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
វៀតណាមអះអាងការសន្យាគោរព និងលើកត្រដែត UNCLOS វៀតណាមអះអាងការសន្យាគោរព និងលើកត្រដែត UNCLOS
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ ក្រសួងការបរទេស)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថត៖ baoquocte)

នៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២១ ឆ្លើយតបទៅនឹងសំនួររបស់អ្នកយកព័ត៌មានដែលចង់ជ្រាបអំពីការអត្ថាធិប្បាយរបស់វៀតណាមក្នុងឱកាសខួប ៥ ឆ្នាំ ដែលសាលាក្តីអាជ្ញាកណ្តាលនៃបណ្តឹងសមុទ្រខាងកើត ចេញសេចក្តីសម្រេចចុងក្រោយ, អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា គោលជំហររបស់វៀតណាមលើការដោះស្រាយជំលោះដែលពាក់ព័ន្ធនៅសមុទ្រខាងកើតគឺច្បាស់លាស់និងខ្ជាប់ខ្ជួន ហើយវៀតណាមតែងតែគាំទ្រការដោះស្រាយជម្លោះអំពីអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការនៅសមុទ្រខាងកើត តាមរយៈដំណើរការការទូតនិងផ្លូវច្បាប់ ដោយមិនប្រើការគំរាមកំហែង ប្រើប្រាស់កម្លាំង ហើយដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ក្នុងនាមជាភាគីនៃអនុសញ្ញានិងជាប្រទេសជាប់ដែនសមុទ្រខាងកើត វៀតណាមស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ គោរពនិងបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួនក្រោមអនុសញ្ញា រួមសហការធ្វើវិភាគទានសកម្មនិងជាក់ស្តែងក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍ ក៏ដូចជា រក្សាសណ្តាប់ធ្នាប់នៅសមុទ្រខាងកើតដោយផ្អែកលើច្បាប់អន្តរជាតិ។

ក្នុងឱកាសនេះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang ក៏បានអះអាងជាថ្មី នូវគោលជំហររបស់លោកស្រីលើបញ្ហាអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa និងតំបន់សមុទ្រក្រោមអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការរបស់វៀតណាម ត្រូវបានកំណត់ដោយឈរលើមូលដ្ឋាននៃអនុសញ្ញា៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី