សិង្ហបុរីជាវិនិយោគិនធំលំដាប់ទី ៣ នៅវៀតណាម ប៉ុន្តែបានឡើងដល់លំដាប់កំពូលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ដោយមានទុនវិនិយោគសរុបប្រមាណ ៥,៦៤ ពាន់លានដុល្លារអាមេរិក។
![]() |
![]() |
នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ វេទិកាធុរកិច្ចសិង្ហបុរី ((SBF) បានរៀបចំព្រឹត្តិការណ៍ FYIstival The ASEAN Edition តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ឱកាស និងយថាទស្សន៍នៃកំណើនរបស់វៀតណាម ក្នុងឆ្នាំ២០២១” ដើម្បីផ្តល់ព័ត៌មានស្តីពីបរិស្ថានវិនិយោគ រួមជាមួយគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញការវិនិយោគពីបរទេសរបស់វៀតណាម ទៅកាន់សហគមន៍ពាណិជ្ជកម្មសិង្ហបុរី។
![]() |
រូបថតឧទាហរណ៍៖ VGP |
ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងផែនកា រនិងវិនិយោគវៀតណាម លោកស្រី Nguyen Thi Bich Ngoc បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម FYIstival របស់ SBF ដោយបញ្ជាក់ថា ប្រទេសវៀតណាមគឺជាគោលដៅវិនិយោគរបស់ប្រទេស និងដែនដីចំនួន ១៤០ ។ សិង្ហបុរីជាវិនិយោគិនធំលំដាប់ទី ៣ នៅវៀតណាម ប៉ុន្តែបានឡើងដល់លំដាប់កំពូលក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ដោយមានទុនវិនិយោគសរុបប្រមាណ ៥,៦៤ ពាន់លានដុល្លារ។
ប្រទេសវៀតណាម និងសិង្ហបុរីមានទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ ដោយមានក្របខ័ណ្ឌច្បាប់ពេញលេញ រួមទាំងកិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចព្រមព្រៀងពហុភាគីនានា ដោយបង្កើតយន្តការអំណោយផលសម្រាប់សហគ្រាសក្នុងការស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្ម។
ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅប្រទេសវៀតណាម លោក Jaya Ratnam បានលើកឡើងផងដែរថា ការអប់រំ និងបណ្តុះបណ្តាល, Fintech, កាបូបអេឡិចត្រូនិច ... គឺជាវិស័យដែលមានឱកាស និងសក្តានុពលបំផុតសម្រាប់សហគ្រាសសិង្ហបុរី។ នៅក្នុងព្រឹត្តិការណ៍ FYIstival ស្តីអំពីប្រទេសវៀតណាមលើកនេះ តំណាងសហគ្រាសមួយចំនួននៃប្រទេសទាំងពីរដូចជា NOVA Group (វៀតណាម) GUAVA Group (សិង្ហបុរី) ធនាគារ UOB Bank វៀតណាម បានបង្ហាញបទពិសោធន៍ ឱកាស និងសក្តានុពលវិនិយោគរបស់ខ្លួននាពេលអនាគត។
Quan doi Nhan dan
មតិពីមិត្តអ្នកអាន