នារសៀលថ្ងៃទី១ ខែកក្កដា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយរដ្ឋមន្រ្តីការពារប្រទេសឥណ្ឌា លោក Rajnath Singh ។ nea rsiel thngaiti1 khekakkada now tikrong hanauy lok uttamseniek Phan Van Giang sameachik kariyealy nyobeay lekhea rng nei knkammeathikear baksa yothea mochchhim rodth m nrti krasuong karparobratesa ban chuob santonea tam brapnth videau cheamuoy rodth m nrti karparobratesa inda lok Rajnath Singh . Chiều 1/7, tại Hà Nội, Trung tướng Phan Văn Giang, Ủy viên Tổng cục Chính trị, Phó Bí thư Quân ủy Trung ương, Bộ trưởng Bộ Quốc phòng đã có cuộc trò chuyện video với Bộ trưởng Quốc phòng Ấn Độ Rajnath Singh.
![]() |
![]() |
![]() |
លោករដ្ឋមន្ត្រី Phan Van Giang នៅឯកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh |
នៅឯជំនួប ភាគីទាំងពីរបានវាយតម្លៃថា ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន ដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃ Covid-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរក៏ដោយ ក៏ប៉ុន្តែភាគីទាំងពីរបានរកឃើញទម្រង់សហប្រតិបត្តិការសមស្រប ដែលក្នុងនោះខ្លឹមសារមួយចំនួនទទួលបានលទ្ធផលជាក់ស្តែងដូចជា៖ ការផ្ទេរឥណទាន និងកញ្ចប់ជំនួយពីរដ្ឋាភិបាលឥណ្ឌាទៅក្រសួងការពារប្រទេសវៀតណាម; កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល; កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនានា; ការចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត…
លោករដ្ឋមន្រ្តី Rajnath Singh បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានជួយដល់ប្រទេសឥណ្ឌាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ហើយសម្តែងនូវការសប្បាយរីករាយ និងអបអរសាទរចំពោះកងទ័ពប្រជាជនវៀតណាមដែលមានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិមសម្រាប់អាណត្តិថ្មី ហើយលោករដ្ឋមន្ត្រី Phan Van Giang បានកាន់តំណែងជាលេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម លោករដ្ឋមន្រ្តី Rajnath Singh ជឿជាក់ថាក្នុងតួនាទីថ្មី លោករដ្ឋមន្ត្រី Phan Van Giang នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនិយាយរួម និងកងទ័ពទាំងពីរនិយាយដោយឡែក។
លោករដ្ឋមន្រ្តី Phan Van Giang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី Rajnath Singh ដែលបានផ្ញើសារអបអរសាទរក្នុងឱកាសដែលលោកបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។ ដោយអះអាងថាប្រទេសទាំងពីរវៀតណាម - ឥណ្ឌា មានចំណងមិត្តភាពជាប្រពៃណី ហើយតែងតែងគាំទ្រ និងជួយគ្នាទៅវិញទៅមកនោះ លោករដ្ឋមន្រ្តី Phan Van Giang បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រសួងការពារជាតិទាំងពីរនឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណាម និងឥណ្ឌា។
![]() |
ទិដ្ឋភាពនៃជំនួប |
លោករដ្ឋមន្រ្តី Phan Van Giang បានចែករំលែកជាមួយការខាតបង់របស់ប្រជាជនឥណ្ឌាដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 នាពេលកន្លងមក ហើយមានការជឿជាក់លើវិធានការសកម្មរបស់រដ្ឋាភិបាល និងការគាំទ្រប្រកបដោយប្រសិទ្ធភាពពីក្រសួងការពារជាតិ កងទ័ព និងប្រជាជនឥណ្ឌានឹងជំនះគ្រាដ៏លំបាកនេះក្នុងពេលឆាប់ៗ។ លោករដ្ឋមន្រ្តី Phan Van Giang បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល និងស្ថាប័ននានារបស់វៀតណាម រួមទាំងកងទ័ពនឹងប្រមូលធនធានទាំងអស់ ប្តេជ្ញាចិត្តគ្រប់គ្រង់ស្ថានភាពរោគរាតត្បាត Covid-19 បានយ៉ាងល្អ ស្តារសកម្មភាពផលិតកម្ម ការពារសុវត្ថិភាពជូនប្រជាជន និងពលរដ្ឋបរទេស។
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នាថាចាំបាច់ត្រូវបង្កើនទំនាក់ទំនង និងការជួបជុំផ្លាស់ប្តូរនៅគ្រប់លំដាប់ថ្នាក់ដើម្បីអនុវត្តឱ្យបានពេញលេញនូវយន្តការសហប្រតិបត្តិការទាំងឡាយដែលបានបង្កើតឡើង ក៏ដូចជាកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខា។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពផ្តោតលើខ្លឹមសារនានាដូចជា ការបណ្តុះបណ្តាល; ការដាក់ពង្រាយកញ្ចប់ឥណទាន; កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រភេទទ័ព, ឧស្សាហកម្មការពារជាតិ; ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19; ការសម្របសម្រួលគ្នាក្នុងការដោះស្រាយបញ្ហាសន្តិសុខរួមរបស់តំបន់នៅវេទិកាពហុភាគី។ វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅទិសខាងកើត ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាក្នុងការងាររួមរបស់អាស៊ាន រួមចំណែករក្សាសន្តិសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ៕
មតិពីមិត្តអ្នកអាន