Trending now

វៀតណាម និងឥណ្ឌាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍទីក្រុងឆ្លាត

14:19 | 10/10/2020

នាព្រឹកថ្ងៃទី ៨ ខែតុលា នៅទីក្រុងហាណូយ ស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម សហការជាមួយសមាគមសហគ្រាសវិនិយោគបរទេស (VAFIE) បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការ ឥណ្ឌា - វៀតណាម លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទីក្រុងឆ្លាត"។

សិក្ខាសាលា ក្រោមប្រធានបទ "កិច្ចសហប្រតិបត្តិការ ឥណ្ឌា - វៀតណាម លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទីក្រុងឆ្លាត" (រូបថត៖ dangcongsan.vn)

លោកឯកអគ្គរដ្ឋទូត Pranay Verma បានមានប្រសាសន៍ថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 បច្ចេកវិទ្យាព័ត៌មានកំពុងក្លាយជាវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានជាច្រើនរបស់ឥណ្ឌា ក៏មានវត្តមាននៅក្នុងប្រទេសវៀតណាម និងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាព័ត៌មាន និងសេវាកម្មផ្សេងទៀត ជាពិសេសនៅក្នុងឧស្សាហកម្មធនាគារ ទូរគមនាគមន៍ និងសន្តិសុខតាមអ៉ីនធឺណិត។ លោកឯកអគ្គរដ្ឋទូត Pranay Verma មានសេចក្តីសង្ឃឹមថា សិក្ខាសាលានេះនឹងជាឱកាសល្អមួយសម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្វែងយល់ ផ្លាស់ប្តូរ និងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសក្តានុពលថ្មីៗ នាពេលខាងមុខ។

នៅក្នុងសិក្ខាសាលា ប្រតិភូទាំងឡាយបានពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរលើវិស័យចាប់ផ្តើមអាជីវកម្ម បច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍទីក្រុងឆ្លាត។

លោក Nguyen Anh Tuan អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសហគ្រាសវិនិយោគបរទេស (VAFIE) បានមានប្រសាសន៍ថា បញ្ហាប្រឈមធំបំផុតដែលធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរពិតជាមិនមានប្រសិទ្ធិភាពនោះ គឺដោយសារតែសហគ្រាសវៀតណាមមិនមានព័ត៌មានច្រើន ក៏ដូចជាមិនយល់ច្បាស់អំពីសក្តានុពល គុណសម្បត្តិ និងកំរិតបច្ចេកវិទ្យារបស់សហគ្រាសឥណ្ឌានៅឡើយ។ ហេតុដូច្នេះ ឥណ្ឌាគប្បីជំរុញការអនុវត្តយុទ្ធនាការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសក្តានុពល និងរបៀបខ្លាំងរបស់ឥណ្ឌាក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ការអភិវឌ្ឍទីក្រុងឆ្លាត ការចាប់ផ្តើមអាជីវកម្ម និងសុខាភិបាល។ល៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និបាតលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី ១០៖ ឯកភាពលើខ្លឹមសារមហាសន្និបាតលើកទី ១១ និងការពិគ្រោះពិភាក្សាជ្រើសតាំងអនុប្រធានចំន
នៅពេលចលនា “ផែនការតូច” លែងតូចទៀតហើយ៖ ក្រឡេកមើលឡើងវិញនូវចលនាដែលមានអត្ថន័យអប់រំ ប៉ុន្តែកំពុងមានការប្រែប្រួលក្នុងភាពអវិជ្ជមាន
អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី