Trending now

សកម្មភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

19:16 | 29/06/2021

នាព្រឹកថ្ងៃទី២៩ ខែមិថុនា អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith បានអញ្ជើញទទួលជួបជាមួយលេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Do Van Chien និងថ្នាក់ដឹកនាំសមាគមន៍មិត្ត ភាពវៀតណាម-ឡាវ តំណាងសមាគមន៍អតីតជំនាញការនិងយុទ្ធជនស្ម័គ្រចិត្តវៀត ណាមនៅឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សឡាវលោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្សឡាវលោក Thongloun Sisoulith
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen THi Kim Ngan អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen THi Kim Ngan អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ
រូបថត៖ VGP
រូបថត៖ VGP

នៅជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith បាន អះអាងថា រាល់ការរួមវិភាគទានរបស់អ្នកទាំងអស់ដែលធ្លាប់ជាយុទ្ធជនស្ម័គ្រចិត្ត និង ជំនាញការនៅឡាវកាលពីមុននេះ សុទ្ធតែជាសក្ខីភាពដើម្បីពូនជ្រុំឲ្យទំនាក់ទំនង សាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងឡាវនិងវៀតណាមបន្តអភិវឌ្ឍដោយឥតឈប់ ឈរ។ លោក Thongloun Sisoulith សង្ឃឹមថា ក្រោយពីគ្រប់គ្រងបានជម្ងឺរាតត្បាតកូវីដ ១៩ រណសិរ្សមាតុភូមិវៀតណាមនិងរណសិរ្សឡាវកសាងប្រទេសជាតិ នឹងបន្តជួប ប្រាស្រ័យគ្នាដើម្បីថែរក្សានិងពង្រីកទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរឲ្យបាន សក្តិសមនឹងការលះបង់របស់ជំនាន់មុនៗ។

នាព្រឹកថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith រួមជាមួយគណៈប្រតិភូជាន់ខ្ពស់របស់បក្ស រដ្ឋឡាវ បានអញ្ជើញដាក់កម្រងផ្កា ចូល វិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជិមិញ ព្រមទាំងដាក់កម្រងផ្កានៅ ស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី (រដ្ឋធានីហាណូយ) ហើយទៅសួរសុខទុក្ខ ជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ កម្មាភិបាល គ្រូបង្រៀននិងសិក្ខាកាមនៃបណ្ឌិត សភានយោបាយជាតិហូជីមិញផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម