Trending now

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen THi Kim Ngan អញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីឡាវ

10:58 | 07/12/2020

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ-វៀតណាមដែលកាន់តែរីកចម្រើនយ៉ាងទូលំទូលាយលើគ្រប់វិស័យ ហើយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងនិងទាន់ពេលវេលារបស់វៀតណាមសម្រាប់បក្ស រដ្ឋ និងប្រជាជនឡាវតាំងពីមុនមក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ) និងនាយករដ្ឋមន្រ្តីឡាវ
លោក Thongloun Sisoulith

នារសៀលថ្ងៃទី៦ ធ្នូ នៅទីស្នាក់ការមជ្ឈឹមបក្ស អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងចូលរួមកិច្ចប្រជុំលើកទី៤៣គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះចំណងសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវ-វៀតណាមដែលកាន់តែរីកចម្រើនយ៉ាងទូលំទូលាយលើគ្រប់វិស័យ ហើយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភគាំទ្រដ៏ធំធេងនិងទាន់ពេលវេលារបស់វៀតណាមសម្រាប់បក្ស រដ្ឋ និងប្រជាជនឡាវតាំងពីមុនមក។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលឡាវនឹងបន្តសហការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលក្នុងការបញ្ជាដឹកនាំឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនានារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ក៏ដូចជាខ្លឹមសារដែលភាគីទាំងពីរបានឯកភាពនៅកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលើកទី៤៣នេះផងដែរ។

រីឯខ្លួនវិញ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងការដឹកនាំយ៉ាងប្ដូរផ្ដាច់របស់លោកនាយករដ្ឋមន្រ្តីទាំងពីរ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់នានា សំដៅដោះស្រាយការលំបាកជាច្រើនក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺក្នុងបរិបទនៃវិបត្តិ Covid-19។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវ លោក Thongloun Sisoulith។

នារសៀលថ្ងៃនេះដែរ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញជួបសវនាការជាមួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលឡាវ លោក Thongloun Sisoulith ផងដែរ។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីឡាវ បានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាននិងប្រធាន AIPA លើកទី ៤១របស់វៀតណាមក្នុងឆ្នាំ២០២០ ហើយចាត់ទុកថា វៀតណាមមានវិធីច្នៃប្រឌិតក្នុងការលើកកំពស់តួនាទីរបស់ស្ត្រី ដែលត្រូវបានបង្ហាញតាមរយៈការរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំស្ត្រីអាស៊ានកាលពីខែវិច្ឆិកាកន្លងទៅ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Quang Tri៖ ពីទឹកដីដែលធ្លាប់រងគ្រោះបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាចំណុចណាត់ជួបនៃកិច្ចសហប្រតិបត្តិការវៀតណាម - សហរដ្ឋអាមេរិក
វៀតណាមគឺជា "កូនសោ" ដើម្បីរក្សាភាពតុល្យភាពនៃតំបន់អាស៊ានទាំងមូល
ចំណុចថ្មីៗនៃអនុក្រឹត្យលេខ ២០០/២០២៦/NĐ-CP ដែលសហគ្រាសបោះផ្សាយសញ្ញាបណ្ណត្រូវយកចិត្តទុកដាក់
វិស័យកសិកម្មលើកកម្ពស់តម្លៃប្រើប្រាស់ដីធ្លី ឆ្ពោះទៅរកការនាំចេញឱ្យបាន ៧៤ ពាន់លានដុល្លារ
គោលនយោបាយបច្ចេកវិទ្យាជាន់ខ្ពស់ត្រូវតែបង្កើតកម្លាំងចលករឱ្យសហគ្រាសវិនិយោគលើការស្រាវជ្រាវ