Trending now

សាលាមិត្តភាព៨០៖​ កន្លែងបណ្ដុះពន្លកមិត្តភាព

11:48 | 24/06/2021 យោងតាមវិឡុសំលេងវៀតណាម

ទោះបីជាមកពីប្រទេសឆ្ងាយនិងមានជីវភាពរស់នៅខុសៗគ្នាក្តី ប៉ុន្តែចំពោះនិស្សិតកម្ពុជាម្នាក់ៗដែលមកដល់វៀតណាមសុទ្ធតែមានគោលបំណងរួមគឺសិក្សារល្អ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងកម្ពុជានិងវៀតណាមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ និងដើម្បីជួយឧបត្ថម្ភនិស្សិតកម្ពុជាម្នាក់ៗ សម្របខ្លួនចូលក្នុងជីវភាពរស់នៅនៅវៀតណាម ក៏ដូចជាធ្វើអោយសុបិន្តនានារបស់និស្សិតកម្ពុជាម្នាក់ៗក្លាយទៅជាការពិតជាក់ស្ដែង នោះ សាលាមិត្តភាព ៨០ នៅទីរួមខេត្ត Son Tay ( ជាយទីក្រុងហាណូយ)​បានខំប្រឹងប្រែងជានិច្ចក្នុងបុព្វហេតុអប់រំនិងបណ្ដុះប ណ្ដាល ក្លាយទៅជាទីកន្លែងបង្ហាត់បង្រៀនភាសា វៀតណាម និងថ្នាក់សិក្សារត្រៀមសំរាប់មហាវិទ្យាល័យនានាគួរអោយទុកចិត្តចំពោះនិស្សិតកម្ពុជា​។

ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩
VUFO និងសមាគមមិត្តភាពវៀតណាម - កម្ពុជា បានជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ VUFO និងសមាគមមិត្តភាពវៀតណាម - កម្ពុជា បានជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
សាលាមិត្តភាព៨០៖​ កន្លែងបណ្ដុះពន្លកមិត្តភាព

ស្ថិតចំងាយពីមជ្ឈមណ្ឌលរដ្ឋធានីហាណូយជាង៤០គីឡូមែត្រ តាមទិកខាងលិច បណ្ដាអាគារខ្ពស់ៗរបស់សាលាមិត្តភាព៨០លេចធ្លោ នៅលើវាលស្រែដ៏ខៀវស្រងាត់និងជួរដើមឈើជាជួរៗផុតកន្ទុយភ្នែក។ ឈានជើងចូលក្នុងបរិវេណសិក្សាគឺបណ្ដា អាគា៣ជាន់និង៤ជាន់តៗគ្នា ដោយបន្ទប់សិក្សារនិងបន្ទប់ពិសោធនានា តាមបទដ្ឋានអន្តរជាតិ។ ក្រៅពីនោះគឺបរិវេណអន្តេរវាសិកដ្ឋានសំរាប់និស្សិត កម្ពុជា ដ៏ល្អ ស្អាត មានបណ្ណាល័យ បន្ទប់អ៊ីនធឺណិត បន្ទប់ប្រជុំ ​កង់ទិន​ និងបន្ទប់បាយ​។ ពេលទើបមកដល់វៀតណាម និស្សិតកម្ពុជាភាគច្រើនសុទ្ធតែមានវ័យក្មេង មិនចេះភាសាវៀតណាម អ្វីៗទាំងអស់សុទ្ធតែថ្មីម្មោង។ មិត្តបញ្ញា អាយុ១៩ឆ្នាំបានអោយដឹងថា៖

«ខ្ញុំមិនធ្លាប់​បានមក​ប្រទេសវៀតណាមទេ ពីមុនមក​។ នេះគឺជាលើកដំបូងរបស់ខ្ញុំ។ ហើយមកដល់សាលានេះ ខ្ញុំបានឃើញការរាក់ទាក់ ​ការគួរសម​ ការយកចិត្តទុកដាក់ របស់សាលា ពិតជាល្អណាស់ ​គោលបំណងរបស់ខ្ញុំមកទីនេះ គឺចង់សិក្សាល្អ​ដើម្បីទៅបំរើមាតុភូមិ​»

ដោយមានគោលដៅជួយឧបត្ថម្ភនឹងបណ្ដុះបណ្ដាប្រភពធនធានមនុស្សសមរាប់ប្រទេសមិត្តកម្ពុជា តាំងពីពេលបង្កើតនាឆ្នាំ១៩៨០មក សាលាមិត្តភាព៨០ បានក្លាយទៅជាទីកន្លែងបណ្ដុះបណ្ដាលភាសាវៀតណាម ក៏ដូចជា​ចំណេះ​ដឹងជាសារវ័ន្ត ដើម្បីនិស្សិតកម្ពុជាទៅសិក្សារមហាវិទ្យាល័យផ្សេងៗបាន​ល្អប្រសើ។ ឧទ្ទេសនាមអំ

ពីសាលា អ្នកគ្រូ Vu Thi Anh​ នាយិកាសាលា បានអោយដឹងថា÷​ដោយមានប្រពៃណី អប់រំ និងបណ្ដុះបណ្ដាល គ្រប់កម្មាភិបាល អ្នកគ្រូ លោកគ្រូរបស់សាលាជានិច្ចកាលខំប្រឹងប្រែងបង្ហាតបង្រៀន និងថែទាំអោយនិស្សិតកម្ពុជាម្នាក់ៗបានល្អបំផុត។ នាបច្ចុប្បន្ន បរិមាណនិស្សិតកម្ពុជាទៅរៀននៅសាលា​ បានកើនឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ ពិសេសគឺបណ្ដានិស្សិតមិនមានអាហារូបករណ៍៖

​«ចាប់ពីពលេលបានបង្កើតមក សាលាមិត្តភាព៨០ បណ្ដុះបណ្ដាល​និស្សិតកម្ពុជាបានជាង២៥០០នាក់។ តាមការស្ថិតិរបស់សាលាក្នុងរយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ គឺនិស្សិតកម្ពុជាភាគច្រើនមានគោលបំណងទៅសិក្សារផ្នែកវេជ្ជសាស្ត្រនិងឱសថ(៥៣%)។ បន្ទាប់នោះគឺបណ្ដាផ្នែកបច្ចេកទេស បច្ចេកវិទ្យាសារព័ត៍មាន​ (ស្មើ៣៣%) និងបណ្ដាផ្នែកផ្សេងៗ”ទៀតនាពេលខាងមុខនេះ សាលានឹង បន្ថែមការយកចិត្តទុកដាក់​ដល់ការ សិក្សារក្នុង សាលានិងទៅសិក្សារ ស្រាវជ្រាវនៅ ខាងក្រៅសាលា សំរាប់និស្សិតកម្ពុជា។»

ជាង៣០ឆ្នាំបំពេញបេសកកម្ម ​លោកគ្រូ អ្នកគ្រូជាច្រើន​ជំនាន់បានឆ្លង់កាត់លើ ការលំបាកនិងកង្វះខាតជានិច្ច ដើម្បីជួយអោយនិស្សិតកម្ពុជាម្នាក់ៗ អាច់សិក្សារនិង

រស់នៅបានល្អប្រសើរ។ លោកគ្រូ ​Nguyen Minh Dat ​ដែលបានធ្វើការនៅទីនេះជាង២០ឆ្នាំ​ហើយ​បាន​អោយដឹងថា៖

​«ខ្ញុំជានិច្ចកាលចាត់ទុកប្អូនៗដូចជាកូន ចៅក្នុងគ្រួសារខ្លួន។ យើងមិន​ត្រឹមតែ ផ្គត់ផ្គង់ចំណេះដឹងសំរាប់ប្អូនៗក្នុងថ្នាក់រៀន​ប៉ុណ្ណោះទេ ថែមទាំង​ជួ​យប្អូនៗក្នុងការរស់ នៅទៀតផង ដូចជា÷ប្អូនៗមានជំងឺយើងត្រូវបញ្ជូនប្អូនៗទៅមន្ទីពេទ្យ…ជាដើម។»វាយតំលៃខ្ពស់ចំពោះតួនាទីរបស់សាលាមិត្តភាព៨០ ក្នុងការបណ្ដុះ​បណ្ដាល ប្រភពធនធានមនុស្សដល់កម្ពុជា លោក អ៊ីមឬទ្ធី អតីតរដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជននិងកីឡាកម្ពុ ជាបានអោយដឹងថា៖​

«ខ្ញុំឃើញថា÷នេះគឺជាមជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាល១ដ៏សំខាន់ ជាកន្លែងផ្តល់ នូវចំណេះដឹងមូលដ្ឋាននិង​រឹងមាំសំរាប់និស្សិតម្នាក់ៗ។ ក្នុងរយៈពេល១ឆ្នាំសិក្សារ នៅសាលា បណ្ដានិស្សិតអាច​​អាន ​ស្ដាប់​ ​បកប្រែជាមួយនោះគេយល់ដឹងច្បាស់អំពីវប្បធម៌ និងប្រពៃណី​របស់​​ វៀតណាមទៀតផង។​»

អាចនិយាយបានថា៖ក្នុងរយៈពេលបណ្ដុះបណ្ដាល១ឆ្នាំក្តី ប៉ុន្តែសាលាមិត្ត​ភាព៨០ បានផ្គត់ផ្គង់អោយនិស្សិតកម្ពុជាម្នាក់ៗនូវមូលដ្ឋានគ្រិះ​ភាសាវៀតណាម​​គ្រប់គ្រាន់​ និង​រឹងមាំ ដើម្បីនិស្សិតកម្ពុជាគ្រប់រូបអាចឈានទៅ​មហាវិទ្យាល័យផ្សេងៗនៅវៀតណាម​ ដើម្បីថ្ងៃក្រោយ ត្រឡប់ទៅមាតុភូមិ​ រួម​ចំណែកជាក់ស្ដែង​ក្នុងបុព្វ ហេតុកសាងប្រទេសកម្ពុជាកាន់តែ​ជឿនលឿន​សម្បូររុងរឿង​៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ