Trending now

សិល្បករ សិល្បការិនី ចំនួន ៥០ នាក់ចូលរួមច្រៀងក្នុងបទចម្រៀងមួយដែលមានចំណងជើងថា “ កម្លាំងពលំរបស់វៀតណាម”

10:59 | 24/06/2021 ឌីណា

យុគសម័យ - ដើម្បីគាំទ្រកងកម្លាំងនៅជួរមុខប្រឆាំងនឹងជំងឺរាតត្បាត Covid-19 វីដេអូ "កម្លាំងពលំរបស់វៀតណាម" ដែលមានសម្លេងទំនុកច្រៀងនិងរូបភាពរបស់កងកម្លាំងនៅជួរមុខប្រឆាំងនឹងការរាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យប្រជាជនរាប់លាននាក់រំជួលចិត្ត។

កម្មវិធីសិល្បៈពិសេស “ប្រទានជូនលោកប្រធានហូជីមិញនូវបទចម្រៀងនិទាឃរដូវ” កម្មវិធីសិល្បៈពិសេស “ប្រទានជូនលោកប្រធានហូជីមិញនូវបទចម្រៀងនិទាឃរដូវ”
បទចម្រៀងប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមរយៈ ១៥ ភាសាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍ បទចម្រៀងប្រឆាំងនឹងព័ត៌មានក្លែងក្លាយតាមរយៈ ១៥ ភាសាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍
សិល្បករ សិល្បការិនី ចំនួន ៥០ នាក់ចូលរួមច្រៀងក្នុងបទចម្រៀងមួយដែលមានចំណងជើងថា “ កម្លាំងពលំរបស់វៀតណាម”
រូបភាពមួយក្នុងវីដេអូបទចម្រៀង“ កម្លាំងរបស់វៀតណាម”។ (រូបថត៖ VOV)

បទចម្រៀង“ កម្លាំងពលំរបស់វៀតណាម” និពន្ធដោយអ្នកនិពន្ធបទច្រៀង Xuan Binh ដោយការបំផុសគំនិតពីរូបភាពស្រស់ស្អាតរបស់ប្រជាជនវៀតណាម ក្នុងគ្រាលំបាកដោយសារការប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ។ ការចែករំលែកនិងជំនួយឧបត្ថម្ភរបស់សហគមន៍ ភាពអង់អាចក្លាហាន ដើម្បីជំនះរាល់គ្រោះអាសន្នរបស់កងម្លាំងជួរមុខប្រឆាំងនឹងជំងឺរាតត្បាតត្រូវបានគេបញ្ជូនតាមរយៈវីដេអូ ដែលក្លាយជាថាមពលដ៏អស្ចារ្យ សំដៅលើកទឹកចិត្តឱ្យប្រជាជនគ្រប់រូបរួមដៃគ្នា សាមគ្គីគ្នា សំដៅជំនះលើជំងឺរាតត្បាត។

ដោយមានបំណងចង់ផ្សព្វផ្សាយបទចំរៀងនេះសិល្បករ សិល្បការិនីជាង ៥០ នាក់បានរួមគ្នាច្រៀងបទ“ កម្លាំងពលំរបស់វៀតណាម” ។ ក្នុងនោះ រួមទាំងសិល្បករ​ សិល្បការិនីល្បី ៗ ជាច្រើន ដូចជា អ្នកច្រៀងល្បី Thanh Lam អ្នកចំរៀង Dong Nhi សិល្បការិនីប្រជាជន Lan Huong សិល្បករប្រជាជន Tu Long សិល្បករឆ្នើម Quang Thang បវរកញ្ញា Ngoc Han បវរកញ្ញា Phuong Khanh ពិធីការិនី Thao Van ពិធីការិនី Thuy Van …

ក្នុងបរិបទដែលតំបន់ជាច្រើនកំពុងអនុវត្តវិធានការរក្សាគម្លាតសង្គម សិល្បករ សិល្បការិនីដែលចូលរួមក្នុងគម្រោងនេះបានថតសម្លេងនិងវីដេអូ​ទុកជាលក្ខណៈបុគ្គលនិងបានបញ្ជូនទៅឱ្យក្រុមអនុវត្តកម្មវិធី។ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ វីដេអូនេះបានបញ្ចប់ជាស្ថពរ ហើយបានផ្សព្វផ្សាយដល់ទស្សនិកជន។

នៅក្នុងវីដេអូ មានរូបភាពរបស់កងកម្លាំងជួរមុខប្រឆាំងនឹងជំងឺរាតត្បាត។ នោះគឺជារូបភាពរបស់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលធ្វើការទាំងយប់ទាំងថ្ងៃ ខិតខំប្រឹងប្រែងអស់សមត្ថភាពរបស់ពួកខ្លួន ដើម្បីជួយសង្គ្រោះអ្នកជម្ងឺ។ និស្សិតពេទ្យរាប់រយនាក់ កម្មាភិបាលនិងយុទ្ធជនរាប់ពាន់នាក់បានស្ម័គ្រចិត្តទៅតំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺរាតត្បាត ដើម្បីជួយប្រជាជនប្រយុទ្ធជាមួយជំងឺ Covid-19 ... រូបភាពទាំងនេះបានធ្វើឲ្យរំជួលចិត្តរបស់ប្រជាជនវៀតណាមរាប់លាននាក់៕

ឌីណា

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី