Trending now

ស្ត្រីរងគ្រោះដោយសារជាតិគីមីពុល «ពណ៌លឿងទុំ» បង្កើតក្តីសុបិនសម្រាប់ជនរងគ្រោះដទៃទៀត

10:56 | 24/06/2021 ហេង វុធ្ធី

យុគសម័យ - សង្រ្គាមបានកន្លងផុតទៅហើយប៉ុន្តែផលប៉ះពាល់នៅតែមាន។ ស្នាមរបួសដែលបណ្តាលមកពីជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីតនៅតែជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាជនវៀតណាម។ ទោះជាយ៉ាងណាក៏ដោយក្នុងចំណោមពួកគេនៅតែមានមនុស្សជាច្រើនដែលបានយកឈ្នះលើជោគវាសនារបស់ខ្លួន ហើយក្លាយជាការគាំទ្រដល់ជនរងគ្រោះដោយជាតិគីមីពណ៌ពណ៌លឿងទុំដទៃទៀតផងដែរ។

មិនបញ្ឈប់រហូតដល់ក្រុមហ៊ុនដែលផលិតសារធាតុគីមីពណ៌លឿងទុំទទួលខុសត្រូវចំពោះកំហុសរបស់ពួកគេ មិនបញ្ឈប់រហូតដល់ក្រុមហ៊ុនដែលផលិតសារធាតុគីមីពណ៌លឿងទុំទទួលខុសត្រូវចំពោះកំហុសរបស់ពួកគេ
យុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ី យុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ី
ស្ត្រីរងគ្រោះដោយសារជាតិគីមីពុល «ពណ៌លឿងទុំ» បង្កើតក្តីសុបិនសម្រាប់ជនរងគ្រោះដទៃទៀត
លោកស្រី Nguyen Thanh Binh - ជនរងគ្រោះដោយប្រយោលកំរិត២ដោយសារជាតិគីមីពណ៌លឿងទុំ/ឌីអូស៊ីត

ក្នុងនាមជាជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ និងជាជនពិការម្នាក់ អ្នកស្រីង្វៀនថាញ់ប៊ិញ (Nguyen Thanh Binh) (អាយុ ៤៣ ឆ្នាំ ភូមិ Tam Lac ឃុំ Vu Lac ក្រុង Thai Binh ខេត្ត Thai Binh) តែងតែអាណិតអាសូរដល់ប្រជាជនដែលមានស្ថានភាពដូចគ្នា។ ឪពុកម្តាយរបស់អ្នកស្រីបានចូលនិវត្តន៍អស់ហើយ។ ក្នុងកំឡុងពេលធ្វើសង្គ្រាមតស៊ូប្រឆាំងនឹងអាមេរិក ដើម្បីជួយសង្គ្រោះប្រទេសជាតិ ឪពុករបស់អ្នកស្រីប៊ិញ បានចូលរួមបំរើជួរកងទ័ពបានប្រយុទ្ធនៅសមរភូមិភាគអាគ្នេយ៍ពីឆ្នាំ ១៩៧០ ដល់ ១៩៧៦ និងជាជនរងគ្រោះដោយផ្ទាល់ដោយសារជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីត។ បន្ទាប់ពីនោះលោកត្រូវបានរំសាយចេញពីជួរកងទ័ព ហើយបានវិលត្រឡប់មកធ្វើការជាកម្មករនៅឯសហគ្រាសកាណូតសាឡាងខេត្តថៃប៊ិញ។ ម្តាយរបស់អ្នកស្រីគឺជាបុគ្គលិករដ្ឋបាលនៅក្នុងស្ថាប័នរួមជាមួយគ្នា។ ដោយមានគោល បំណងជួយដល់ជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ ជនពិការនិងមុខសញ្ញាគោលនយោបាយនិងក្រុមមុខសញ្ញាងាយរងគ្រោះអ្នកស្រី តែងតែបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈដល់កសិករជនបទដែលជាជនពិការ / ជនរងគ្រោះដោយសារជាតិគីមីពណ៌លឿងទុំ ពលករនិងសិស្សានុសិស្សជាដើម។

ក្រៅពីនេះអ្នកស្រីតែងតែអាណិតអាសូរចំពោះមនុស្សដែលស្ថិតក្នុងស្ថានភាពដូចគ្នា។ លោកស្រីង្វៀនថាញ់ ប៊ិញតែងតែចែករំលែកជាមួយកម្មកររបស់គាត់អំពីការលំបាកក្នុងជីវភាបរស់នៅ និងបង្កើតលក្ខខណ្ឌល្អសម្រាប់ពួកគេធ្វើការនិងមានប្រាក់ចំណូលមានស្ថេរភាព។ ទន្ទឹមនឹងផលិតកម្មនិងធ្វើអាជីវកម្មលោកស្រីក៏រៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនដោយផ្តល់ការងារដល់មនុស្សជាច្រើនដែលជាជនពិការកូន ៗ នៃគ្រួសារគោលនយោបាយសង្គម និងប្រជាជនដទៃទៀត។ លោកស្រីបាននិយាយថា៖ “សម្រាប់ប្រជាជនមកពីគ្រួសារដែលមានគោលនយោបាយសង្គម ឬអ្នកដែលមានស្ថានភាពគ្រួសារលំបាក នាងខ្ញុំបានកាត់បន្ថយថ្លៃសិក្សារបស់ពួកគេ ៥០ ភាគរយ។ ចំពោះអ្នកដែលពិការឬរងជាតិគីមីពណ៌លឿងទុំ/ឌីអុកស៊ីត នឹងទទួលបានការបញ្ចុះតម្លៃ ១០០% លើថ្លៃបណ្តុះបណ្តាលវិជ្ជាជីវៈ»។

ស្ត្រីរងគគ្រោះសារជាតិគីមី «ពណ៌លឿងទុំ» បង្កើតសុបិនសម្រាប់ជនរងគ្រោះដទៃទៀត
កន្លែងធ្មើការងាររបស់លោកស្រី Nguyen Thanh Binh

នាបច្ចុប្បន្ននេះលោកស្រី ង្វៀនថាញ់ប៊ិញជាប្រធានសមាគមជនពិការខេត្តថៃប៊ិញដែលជាតំណាងស្របច្បាប់របស់សមាគមចំពោះមុខច្បាប់រាល់សកម្មភាពរបស់សមាគម។

តាំងពីដើមឆ្នាំនៃការបង្កើតសមាគមលោកស្រីតែងតែចង់ឲ្យជីវភាពរបស់ជនពិការនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅខេត្តថៃប៊ិញ កែលម្អជាបណ្តើរៗ និងមានឱកាសកាន់តែច្រើនក្នុងការទទួលបានសេវាសង្គមដើម្បីជនពិការបានសម្របខ្លួនយ៉ាងងាយស្រួលក្នុងសហគមន៍។

ក្នុងឆ្នាំ ២០១៦ លោកស្រីប៊ិញ ក៏មានកិត្តិយសទទួលបានវិញ្ញាបនបត្រ “គំរូអ្នកស្ម័គ្រចិត្តជាឆ្នើមដោយមានការចូលរួមវិភាគទានដល់យុវជននិងសហគមន៍ក្នុងកំឡុងឆ្នាំ ២០១១ - ២០១៦” ពីសម្ព័ន្ធយុវជនវៀតណាមខេត្តថៃប៊ិញ។

ទន្ទឹមនោះសម្ព័ន្ធនារីវៀតណាមក៏បានប្រគល់វិញ្ញាបនប័ត្របញ្ជាក់គុណូបការៈ “សម្រាប់សមិទ្ធិផលឆ្នើមក្នុងការចូលរួមធ្វើចលនានារី និងសកម្មភាពរបស់សម្ព័ន្ធនារីវៀតណាម”ដល់លោកស្រីផងដែរ។ លោកស្រីប៊ិញសង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះរដ្ឋ និងអង្គការមហាជននឹងយកចិត្តទុកដាក់បន្ថែមទៀត ដល់ការស្តារនីតិសម្បទានិងការកសាងសមត្ថភាពសម្រាប់ជនពិការជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំរៀបចំកម្មវិធីជាច្រើនសំរាប់ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈនៅសមាគមជនរងគ្រោះនៃ ភ្នាក់ងាជាតិគីមីពុលរពណ៌លឿងទុំ / ឌីអុកស៊ីត។ បន្ថែមពីលើការថែទាំសុខភាពបញ្ហាបានរៀនវប្បធម៌និងបណ្តុះបណ្តាលវិជ្ជាជីវៈចាំបាច់ផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក