ព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ ២០២១ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីនៃក្រសួងការពារជាតិត្រូវដឹកនាំពិធីរំឭកថ្ងៃអនុស្សាវរី៍នៃការចាប់ផ្តើមដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម របស់សម្តេច ហ៊ុន សែន។ កម្មវិធីត្រូវបានរៀបចំធ្វើនៅចំណុច X-16 ក្នុងភូមិកោះថ្ម ឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំនិងឃុំ Loc Tan ស្រុក Loc Ninh ខេត្ត Binh Phuoc ។ ទីនោះហើយដែលកាលពី៤៤ឆ្នាំមុន មេបញ្ជាការកងវរសេនាធំ សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្ត៤នាក់បានឈានជើងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅទិសខាងកើត។
អញ្ជើញចូលរួមពិធីនេះ ភាគីវៀតណាមមានវត្ដមានពីសំណាក់លោកឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកការិយាល័យនយោបាយ លេខារងនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងថ្នាក់ដឹកនាំមកពីអង្គភាពនានានៃក្រសួងការពារប្រទេសផងដែរ។
![]() |
លោកឧត្ដមសេនីយ៍ឯក Phan Van Giang និងថ្នាក់ដឹកនាំខេត្ដ Binh Phuoc ជូនផ្កាសម្ដេចពិជ័យសេនា ទៀ បាញ់។ (រូបថត៖ កាសែត Quan doi Nhan dan) |
ភាគីកម្ពុជាមានវត្ដមានពីសំណាក់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានិងលោកចាយ ណាវុធ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំវៀតណាម និងលោកវរសេនីយ៍ឯក រ៉ែម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំវៀតណាម។
កាលពី ៤៤ ឆ្នាំមុន នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ លោកវរសេនីយ៍ទោ ហ៊ុន សែន មេបញ្ជាការកងវរសេនាធំនៃតំបន់លេខ ២១ ភាគខាងកើតកម្ពុជា (បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីកម្ពុជា) និងយុទ្ធមិត្ដបានឆ្លងកាត់ព្រំដែនកម្ពុជា - វៀតណាម ដើម្បីស្វែងរកការជួយគាំទ្រពីវៀតណាមសំដៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជា។
![]() |
លោកឧត្តមសេនីយ៍ឯក Phan Van Giang និងសម្ដេចពិជ័យសេនា ទៀបាញ់ រួមជាមួយប្រតិភូចូលរួមកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្តុំសំណង់។ (រូបថត៖ VNA) |
ដោយមានការជួយគាំទ្រពីបក្ស រដ្ឋ និងប្រជាជនវៀតណាម សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ដបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (ឥឡូវនេះជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា) រួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ ជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។
កាលពី៤៤ឆ្នាំមុន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន ដែលសព្វថ្ងៃជាប្រធានគណៈបក្សប្រជាជនកម្ពុជា (CPP) នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមយុទ្ធមិត្ត បន្ទាប់ពីឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមបានសម្រេចចិត្តស្វែងរកការគាំទ្ររបស់វៀតណាមដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ដោយមានការជួយគាំទ្ររបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម លោក ហ៊ុន សែននិងយុទ្ធមិត្តបានបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ហើយរួមជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាមផ្ដួលរំលំទាំងស្រុង របបប្រល័យពូជសាសន៍ប៉ុល ពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សង្គ្រោះប្រជាជនកម្ពុជារាប់លាននាក់ឲ្យរួចផុតពីគ្រោះប្រល័យពូជសាសន៍។
គួរជម្រាបបន្ថែមទៀតថា បណ្ដុំសំណង់អនុស្សាវរីយ៍ខាងលើរួមមាន៖ សិលាអនុស្សាវរីយ៍នៅតំបន់ X-១៦; កន្លែងលាក់អាវុធ; កន្លែងជួបជាមួយកងជីវពលវៀតណាម; អគារតាំងបង្ហាញរូបថត វត្ថុដែលពាក់ព័ន្ធដល់ដំណើរសង្គ្រោះជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។ ល។ នេះនឹងជាកន្លែងដើម្បីប្រជាជនមកទស្សនា ស្វែងយល់ប្រវត្តិសាស្ត្រ ដែលចូលរួមចំណែកឃោសនា អប់រំជំនាន់វ័យក្មេងនិងប្រជាជនកម្ពុជាឲ្យមានការយល់ដឹងច្បាស់ថែមទៀតអំពីគុណូបការៈរបស់ជំនាន់មុនៗក្នុងបុព្វហេតុតស៊ូស្វែងរកមាគ៌ាសង្គ្រោះជាតិ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុត ពត ក៏ដូចជាស្មារតីអន្តរជាតិដ៏ស្អាតស្អំបរិសុទ្ធរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមផងដែរ៕
មតិពីមិត្តអ្នកអាន