Trending now

ខេត្ត Vinh Phuc បរិច្ចាគសំភារៈបរិក្ខាពេទ្យ ដើម្បីជួយខេត្តភាគខាងជើងប្រទេសឡាវក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

11:08 | 21/06/2021 ហេង វុធ្ធី

យុគសម័យ - ការយកចិត្តទុកដាក់និងការចែករំលែករបស់គណៈកម្មាធិការបក្សនិងប្រជាជនខេត្ត Vinh Phuc ដល់គណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនខេត្តភាគខាងជើងឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19។ ទាំងអស់នេះបានបន្តចូលរួមចំណែករឹតចំណងសាមគ្គី ភាពស្មោះសរជាពិសេសរវាងប្រជាជនទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម - ឡាវផងដែរ៕

ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព ពិធីបុណ្យចូលឆ្នាំប្រពៃណីនៅកម្ពុជា ឡាវ និងថៃនៅទីក្រុង Vung Tau បានរួមចំណែកដល់ការរឹតបន្តឹងសាមគ្គីភាពនិងមិត្តភាព
ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ
ខេត្ត Vinh Phuc បរិច្ចាគសំភារៈបរិក្ខាពេទ្យ ដើម្បីជួយខេត្តភាគខាងជើងប្រទេសឡាវក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ខេត្ត Vinh Phuc បរិច្ចាគសំភារៈបរិក្ខាពេទ្យ ដើម្បីជួយខេត្តភាគខាងជើងប្រទេសឡាវក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នាថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចបង្គោលព្រំដែនលេខ ១១៣ ច្រកទ្វារអន្តរជាតិតាយត្រាង (Tay Trang) ខេត្ត ដៀនបៀន (Dien Bien) ដោយបានការអនុញ្ញាតពីគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត Vinh Phuc មន្ទីរកិច្ចការបរទេសខេត្ត Vinh Phuc បានរៀបចំពិធីផ្តល់អំណោយនិងគ្រឿងបរិក្ខារពេទ្យដើម្បីជួយឧបត្ថម្ភខេត្តចំនួន ៣ នៅភាគខាងជើងប្រទេសឡាវក្នុងកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

អញ្ជើញចូលរួមក្នុងកម្មវិធីនេះ ខេត្ត Vinh Phuc មានវត្តមាន៖ លោកស្រី Nguyen Thi Sam - អនុប្រធានមន្ទីរកិច្ចការបរទេស និងជាតំណាងបញ្ជាការយោធាខេត្ត Vinh Phuc រីឯភាគីឡាវ មានតំណាងខេត្តទាំងបីគឺ Luang Nam Tha -LuangPhabang- Udomsay។

នៅក្នុងពិធីនេះ គណៈប្រតិភូខេត្ត Vinh Phuc បានប្រគល់គ្រឿងបរិក្ខារពេទ្យដែលមានទឹកប្រាក់សរុបប្រមាណ ៨៥៧ លានដុងដល់ខេត្តចំនួន ៣ នៃប្រទេសឡាវភាគខាងជើងរួមមាន៖ Luang Nam Tha -LuangPhabang- Udomsay។ គួរបញ្ជាក់ថា ការយកចិត្តទុកដាក់និងការចែករំលែករបស់គណៈកម្មាធិការបក្សនិងប្រជាជនខេត្ត Vinh Phuc ដល់គណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនខេត្តភាគខាងជើងឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19។ នេះជាការបន្តចូលរួមចំណែករឹតចំណងសាមគ្គី ភាពស្មោះសរពិសេសរវាងប្រជាជនទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងមិត្តភាពវៀតណាម - ឡាវផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម