Trending now

ផ្លែគូលែនវៀតណាមបាននាំចេញទៅកាន់ប្រទេសជាច្រើន

09:43 | 10/06/2021 ឌីណា

ផ្លែគូលែនវៀតណាមមានរសជាតិផ្អែមនិងឆ្ងាញ់ គ្រាប់តូចនិងសាច់ស្រួយ ដូច្នេះប្រភេទផ្លែនេះទទួលការចូលចិត្តពីភ្ញៀវបរទេសជាច្រើនលើពិភពលោកនេះ។ មក​ដល់រដូវប្រមូលផ្លែគូលែន កសិករបានធ្វើការប្រញាប់ប្រញាល់ ដើម្បីនាំចេញផ្លែនេះ។

ការនាំចេញផ្លែឈើនិងបន្លែកើនឡើងយ៉ាងខ្លាំងនៅទីផ្សារធំៗជាច្រើន ការនាំចេញផ្លែឈើនិងបន្លែកើនឡើងយ៉ាងខ្លាំងនៅទីផ្សារធំៗជាច្រើន
ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម ទីផ្សារកម្ពុជាពេញចិត្តចំពោះបន្លែនិងផ្លែឈើរបស់វៀតណាម
ផ្លែគូលែនវៀតណាមបាននាំចេញទៅកាន់ប្រទេសជាច្រើន
រូប​ថតឧទាហរណ៍ (vnanet.vn)

កាលពីថ្ងៃទី ៥ ខែមិថុនា ក្រុមហ៊ុនភាគហ៊ុន Ameii វៀតណាម បាននាំចេញផ្លែគូលែនចំនួន ១០ តោនទៅកាន់ប្រទេសថៃ តាមផ្លូវសមុទ្រ។

នេះជាលើកដំបូងបង្អស់ដែលផ្លែគូលែននៃខេត្ត Hai Duong ត្រូវបាននាំចេញទៅប្រទេសថៃ។ តាមការ​គ្រោង​ទុក​ រៀងរាល់សប្តាហ៍ ក្រុមហ៊ុនភាគហ៊ុន Ameii វៀតណាម នឹងនាំចេញផ្លែគូលែនប្រមាណ ២០ តោនដើម្បីផ្គត់ផ្គង់ដល់ផ្សារទំនើប និងហាងនានានៅប្រទេសថៃ។

យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Hai Duong បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ខេត្តបានប្រមូលផល និងលក់បានប្រមាណ ២៩,០០០ តោន។ ក្នុងចំណោមនោះ ផ្លែគូលែនប្រហែល ១៥,០០០ តោន ត្រូវបាននាំចេញទៅប្រទេសចិន ឡាវ និងកម្ពុជា។

មុននេះផ្លែគូលែនជាង១៣ពាន់តោនដោយមានតម្លៃជាង៦,៥លានដុល្លារ អាមេរិកបាននាំចេញទៅប្រទេសចិនដោយឆ្លងកាត់ច្រកទ្វាអន្តរជាតិ Lao Cai (នៅភាគខាងជើងវៀតណាម)។ ពោលគឺ​ក្នុង១ថ្ងៃបាននាំចេញគូលែនជាង៨០០តោន។ លោក Do Trung Dieu អនុប្រធានសាខាគយអន្តរជាតិLao Cai បានឲ្យដឹងថា៖

“នាបច្ចុប្បន្ន យើងខ្ញុំកំពុងអនុវត្តប្រព័ន្ធបំពេញបែបបទស្វ័យប្រវត្តិ។ ខណៈ ដែលអង្គភាពអាជីវកម្មបំពេញបែបបទត្រឹមត្រូវគឺក្រោយ ៣០ វិនាទី ឬ ១ នាទី អាច ដោះស្រាយយ៉ាងលឿននិងងាយស្រួល។ សាខាគយ ក៏បានផ្សព្វផ្សាយលិខិត ចាត់តាំងកម្មាភិបាលប្រចាំសម្រាប់ដោះស្រាយបែបបទគយចំពោះមុខទំនិញកសិផល ជាពិសេសគឺផ្លែគូលែនស្រស់នាំចេញតាមច្រកទ្វារនេះផងដែរ”។

គួរឲ្យកត់សម្គាល់ផងដែរ ផ្លែគូលែនត្រូវបាននាំចេញទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់រួមមានជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ប្រហែល ១,៥០០ តោន; សិង្ហបុរី មជ្ឈឹមបូព៌ា និងប្រទេសម៉ាឡេស៊ី ប្រមាណ ៥០០ តោន; កូរ៉េខាងត្បូង ជប៉ុន និងសហភាពអឺរ៉ុបប្រមាណ ៧០០ តោន។ តាមការ​គ្រោង​ទុក​ ចាប់ពីពេលនេះរហូតដល់ដំណាច់រដូវ បណ្តាអង្គភាពអាជីវកម្មនឹងបន្តប្រមូល​ទិញ និងនាំចេញផ្លែគូលេនចំនួន ១,០០០ តោនទៅកាន់ប្រទេសជប៉ុន រួមនឹងចំនួន ៤០០០ តោនទៅកាន់សហរដ្ឋអាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប សិង្ហបុរី។ល។ ៕

ឌីណា

kh.qdnd.vn, vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើក "កាតលឿង" របស់ IUU នៅខែមេសា ឆ្នាំ២០២៦
សហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើក "កាតលឿង" IUU ហើយរំពឹងថា គណៈកម្មការអឺរ៉ុបនឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងក្នុងពេលឆាប់ៗន
ប្រកាសលទ្ធផលនៃសមាជជាតិលើកទី១៤ របស់បក្សទៅកាន់បេសកកម្មការទូតនៅបរទេស
ជាលើកដំបូង រូបសំណាកវីរបុរសជាតិគុយបា José Martí ត្រូវបានសាងសង់ឡើងនៅទីក្រុងហូជីមិញ
វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន