Trending now

អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ក្នុង​ខេត្តកោះកុង គ្រោង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​

16:18 | 08/06/2021 ហេង វុធ្ធី

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បានធ្វើការ​បញ្ជាក់​ឲ្យ​ដឹងថា​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី តារា​សាគរ​ខេត្តកោះកុង ត្រូវបាន​បញ្ចប់ ខណៈដែល​ត្រៀម​ដាក់ឱ្យ​ដំណើរការ​នៅ​បំណាច់​ឆ្នាំនេះ​។​

កម្ពុជា​-​វៀតណាម នឹងដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​-​តឺ​ន​ណា​ម​នៅ​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះ​ កម្ពុជា​-​វៀតណាម នឹងដាក់​ឲ្យ​ដំណើរការ​ច្រកទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​-​តឺ​ន​ណា​ម​នៅ​ថ្ងៃទី​៣១ ខែឧសភា​ខាងមុខនេះ​
សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា
អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ក្នុង​ខេត្តកោះកុង គ្រោង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​
អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ក្នុង​ខេត្តកោះកុង គ្រោង​បើក​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ​

នៅពេលដែល​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ទីតាំង​នេះ​នឹង​ក្លាយជា​អាកាសយានដ្ឋាន​អន្តរជាតិ​ទី ៤ របស់​ប្រទេស​កម្ពុជា បន្ថែម​ពីលើ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្ដ​ព្រះសីហនុ​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ចិន Tianjin Union Development Group (UDG) ក្រោម​ទុន​ជាង ២០០​លាន​ដុល្លារ​អាមេរិក​។​

​គម្រោង​នេះ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ ៤,៥ ហិកតា ក្នុងចំណោម​ផ្ទៃដី​ទំហំ ៤៥.០០០ ហិកតា​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​។ ផ្លូវរ​ត់របស់​ព្រលានយន្តហោះ​មាន​ប្រវែង ៣.២០០​ម៉ែត្រ និង​ទទឹង​ប្រវែង ៤៥ ម៉ែត្រ ដែលមាន​សមត្ថភាព​អាច​ទទួល​ការ​ចុះចត​យន្តហោះ​ធុន Boeing 777 និង Airbus 340 ដែលជា​ប្រភេទ​យន្ដហោះ​ខ្នាត​ធំ​។​

​អាកាសយានដ្ឋាន​នេះ ដំបូង​គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅ​ពាក់កណ្ដាល ឆ្នាំ ២០២១ មុនពេល​មាន​ផលប៉ះពាល់​ដែល​បង្កដោយ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​។ ទោះជា​យ៉ាងណាក៏ដោយ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​បច្ចុប្បន្ន​កំពុងតែ​មានការ​មមាញឹក​ក្នុងការ​បំពេញបែបបទ ដើម្បី​ទទួលបាន​វិ​ញ្ញា​ប័ន​ប​ត្រ​ប្រតិបត្តិការ​អាកាស​ដ្ឋា​ន ដែល​ហៅ Airport Certification​។​

​គម្រោង​អាកាសយានដ្ឋាន​ថ្មី​នេះ​ត្រូវបាន​រំពឹងថា​នឹង​ផ្តល់នូវ​ការជំរុញ​ដ៏​ធំធេង​ដល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ បើទោះបីជា​ខេត្ត​នេះ​ទទួលបាន​ភ្ញៀវទេសចរ​តិចតួច​ក៏ដោយ​បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ព្រះសីហនុ និង​សៀមរាប​។​

​ជាមួយគ្នានេះ​ផងដែរ ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវ​លីន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ព្រលានយន្តហោះ​នេះ​មាន​សក្តានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ មកកាន់​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។​

​លោកស្រី​បន្ថែមថា​៖ «​ខេត្តកោះកុង មាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​យ៉ាងខ្លាំង ដែល​បច្ចុប្បន្ន​យើង​មិនទាន់​ទាញយក​ផលប្រយោជន៍ ពី​សក្តានុពល​របស់​ខេត្ត​នេះ​បាន​ច្រើន​នៅឡើយ​ទេ​»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា​ទទួលបាន​អ្នកដំណើរ​ចំនួន ១១,៦ លាន​នាក់​ក្នុង​ឆ្នាំ ២០១៩​។ តួលេខ​នេះ​បាន​ធ្លាក់ចុះ​ដល់​ចំនួន ២,១៣ លាន​នាក់​នៅក្នុង​ឆ្នាំ ២០២០​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន Cambodia Airports ដែលជា​ប្រតិបត្តិ​ករ​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន ៣ របស់​កម្ពុជា​៕​

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ