Trending now

ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវរក្សាទុក នៅសារមន្ទីរវិមានឈ្នះឈ្នះនៅថ្ងៃទី ៩មិថុនានេះ

10:03 | 09/06/2021 ហេង វុធ្ធី

ពិធីប្រគល់ និងទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ដាក់តាំងនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅថ្ងៃពុធនេះ នឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

កម្ពុជានឹងនាំចេញប្រេងឆៅ​ក្នុងរង្វង់​៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាពេលខាងមុខ កម្ពុជានឹងនាំចេញប្រេងឆៅ​ក្នុងរង្វង់​៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាពេលខាងមុខ
ការធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន Vietsovpetro សម្រេចបានលទ្ធផលលើសពីផែនការដែលកំណត់ជាមុខ ការធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន Vietsovpetro សម្រេចបានលទ្ធផលលើសពីផែនការដែលកំណត់ជាមុខ
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវរក្សាទុក នៅសារមន្ទីរវិមានឈ្នះឈ្នះនៅថ្ងៃទី ៩មិថុនានេះ
ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹងត្រូវរក្សាទុក នៅសារមន្ទីរវិមានឈ្នះឈ្នះនៅថ្ងៃទី ៩មិថុនានេះ

រាជរដ្ឋាភិបាលកម្ពុជា នឹងយកកែវផ្ទុកដំណក់ប្រេងលើកដំបូងរបស់ខ្លួន ដាក់រក្សាទុកនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីទុកជាកេរដំណែលប្រវត្តិសាស្រ្ត។

ពិធីប្រគល់ និងទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា ដាក់តាំងនៅសារមន្ទីរវិមានឈ្នះ ឈ្នះ នៅថ្ងៃពុធនេះ នឹងធ្វើឡើង ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។

ការទាញយកដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ត្រូវបានប្រកាស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចំនឹងថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេច។

ការរកឃើញដំណក់ប្រេងលើកដំបូងនេះ គឺស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ថា ចំណូលទទួលបានពីវិស័យប្រេងកាតនេះ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យអប់រំ និងវិស័យសុខាភិបាល។

តាមក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា បរិមាណសក្តានុពលធនធានប្រេងកាតដែលត្រូវបានសិក្សារកឃើញ និងរំពឹងទុកគម្រោងប្រេងកាតប្លុក A សម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ស្មានថា អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេលផលិតកម្ម ៩ឆ្នាំ ហើយអាចមានលទ្ធភាពធ្វើពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេសផលិតប្រេងឆៅផងដែរនៅពេលអនាគត៕

ហេង វុធ្ធី

kampucheathmey/FN

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា