Trending now

កម្ពុជានឹងនាំចេញប្រេងឆៅ​ក្នុងរង្វង់​៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាពេលខាងមុខ

10:34 | 20/05/2021 ហេង វុធ្ធី

ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី ១៧ ខែឧសភាថា ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិនៅអំឡុងខែឧសភា នេះហើយ។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុន KrisEnergy គ្រោងនាំចេញ​ប្រេងឆៅក្នុងបរិមាណ​ចន្លោះពី​២៧ម៉ឺនបារែល ទៅ៣០ម៉ឺនបារែល។ បរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វាល់ជាក់ស្តែង។

ការធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន Vietsovpetro សម្រេចបានលទ្ធផលលើសពីផែនការដែលកំណត់ជាមុខ ការធ្វើអាជីវកម្មប្រេងរបស់ក្រុមហ៊ុន Vietsovpetro សម្រេចបានលទ្ធផលលើសពីផែនការដែលកំណត់ជាមុខ
អង្គការ OPEC+ បានឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយប្រេងចំនួន ៩,៧ លានបារ៉ែលក្នុងមួយថ្ងៃ អង្គការ OPEC+ បានឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយប្រេងចំនួន ៩,៧ លានបារ៉ែលក្នុងមួយថ្ងៃ
កម្ពុជានឹងនាំចេញប្រេងឆៅ​ក្នុងរង្វង់​៣០ម៉ឺនបារែល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាពេលខាងមុខ
កម្ពុជានឹងនាំចេញប្រេងឆៅ​ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាពេលខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលអះអាងថា បើមិនមានអ្វីប្រែប្រួលទេ កម្ពុជានឹងនាំចេញដំណក់ប្រេងឆៅលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅក្នុងខែឧសភានេះហើយ ដោយនៅក្នុងសំណើសុំនាំចេញប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនគ្រោងនាំចេញប្រមាណ​៣០ម៉ឺនបារែល ឬស្មើនឹងប្រមាណជាង ៤០លានតោន។

ឯកឧត្តម ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ខេមបូណូមីសនៅថ្ងៃទី ១៧ ខែឧសភាថា ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិនៅអំឡុងខែឧសភា នេះហើយ។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុន KrisEnergy គ្រោងនាំចេញ​ប្រេងឆៅក្នុងបរិមាណ​ចន្លោះពី​២៧ម៉ឺនបារែល ទៅ៣០ម៉ឺនបារែល។ បរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វាល់ជាក់ស្តែង។

បើតាមឯកឧត្តម ជៀប សួរ ទោះបីក្រុមហ៊ុន KrisEnergy បរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនជាមួយធនាគារ DBS របស់សិង្ហបុរី ដោយសារមិនអាចបំពេញតាមលក្ខខណ្ឌ ដែលបានចែងពាក់ព័ន្ធនឹងសមត្ថភាពទាញយកប្រេងនៅកម្ពុជាក៏ដោយ តែវាមិនទាន់​ឃើញមាន​ផល​​ប៉ះពាល់ដល់ការបូមប្រេង​នៅកម្ពុជានោះទេ ខណៈបច្ចុប្បន្នក្រុមហ៊ុនសិង្ហបុរីមួយនេះ កំពុងស្វែងរកប្រភពទុនបន្ថែមទៀត និងរៀបចំយុទ្ធសាស្ត្រក្នុងការទាយយកប្រេងពីអណ្តូងប្រេងរបស់កម្ពុជា។

គួររំលឹកថា កម្ពុជាទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួនកាលពីចុងខែធ្នូ ឆ្នាំ២០២០។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងកន្លងមកថា ចំណូលដែលបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់លើវិស័យអាទិភាពចំនួនពីរ គឺអប់រំ និងសុខាភិបាល៕

ហេង វុធ្ធី

VOV/Cambonomist

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម