Trending now

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសហុងគ្រីរៀបចំពិធីបរិច្ចាគ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩

09:58 | 08/06/2021 ឌីណា

យុគសម័យ - នាពេលថ្មីៗនេះឆ្លើយតបនឹងការអំពាវនាវរបស់រណសិរ្សមាតុភូមិវៀតណាមនិងក្រសួងការបរទេសស្ថានទូតវៀតណាមប្រចាំនៅប្រទេសហុងគ្រីបានរៀបចំកម្មវិធីបរិច្ចាគ ដើម្បីរៃអង្គាសប្រាក់ខែមួយថ្ងៃរបស់មន្ត្រីនិងបុគ្គលិកម្នាក់ៗ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺCovid - ១៩ ក្នុងប្រទេសវៀតណាម។

ពាណិជ្ជកម្ម​វៀតណាម-ហុងគ្រី​ កើន​តម្លៃ​ដល់​ជាង​ $១ ​ពាន់​លាន ជាលើកដំបូងក្នុងប្រវត្តិសាស្ត ពាណិជ្ជកម្ម​វៀតណាម-ហុងគ្រី​ កើន​ឡើងមានតម្លៃ​ដល់​ជាង​ $១ ​ពាន់​លាន ជាលើកដំបូងក្នុងប្រវត្តិសាស្ត
ហុងគ្រីវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់វៀតណាមក្នុងតំបន់ ហុងគ្រីវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់វៀតណាមក្នុងតំបន់

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសហុងគ្រីរៀបចំពិធីបរិច្ចាគ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩


ស្ថានទូតវៀតណាមប្រចាំនៅប្រទេសហុងគ្រីរៀបចំពិធីបរិច្ចាគ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-១៩

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao បានស្នើរថា មន្រ្តី បុគ្គលិកនិងសមាជិកគ្រួសារនៃស្ថានទូតតែងតែប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នប្រឆាំងនឹងការរីករាលដាលជំងឺ អនុវត្តយ៉ាងហ្មត់ចត់នូវវិធានការណ៍នៃការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ដើម្បីបំពេញភារកិច្ចប្រកបដោយល្អប្រសើរដែលបក្សនិងរដ្ឋបានប្រគល់ជូន។

មុននោះក្នុងជំនួបជាមួយតំណាងសមាគមប្រជាជនវៀតណាមនៅប្រទេសហុងគ្រី កាលពីថ្ងៃទី ២ មិថុនា លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Thao ក៏បានអំពាវនាវឱ្យសមាគមនិងអាណិកជនវៀតណាម នៅឯប្រទេសហុងគ្រី លើកកម្ពស់ស្មារតីជួយគ្នាទៅវិញទៅមក គាំទ្រទាំងខាងសម្ភារៈនិងខាងស្មារតី រួមវិភាគទានជាមួយប្រទេសវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid -១៩ ។

នាពេលថ្មីៗនេះ ប្រទេសហុងគ្រីបានចាប់ផ្តើមការចាក់វ៉ាក់សាំងដល់អ្នកការទូតនិងបុគ្គលិកនៃស្ថានទូតបរទេសប្រចាំនៅក្នុងប្រទេសហុងគ្រី។ ប្រទេសហុងគ្រីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំង Covid-១៩ ខ្ពស់បំផុត នៅទ្វីបអឺរ៉ុប ហើយក៏ជាប្រទេសតែមួយគត់នៃសហភាពអ៊ឺរ៉ុបបានប្រើវ៉ាក់សាំងដែលមិនត្រូវបានអនុម័តដោយ EU រួមទាំងវ៉ាក់សាំង Sptunik V របស់រុស្ស៊ីផងដែរ។

ក្នុងយុទ្ធសាស្ត្រមួយដែលជួយស្តារសេដ្ឋកិច្ច នៅពេលដែលប្រទេសហ៊ុងគ្រីឈានដល់ការចាក់វ៉ាក់សាំងចំនួន ៤ លានដូសប្រទេសនេះនឹងបើកព្រំដែនដល់ប្រទេសណាដែលចង់អនុវត្តកិច្ចព្រមព្រៀងទេសចរណ៍ទ្វេភាគីជាមួយប្រទេសនេះផងដែរ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម