យុគសម័យ - ដោយបានសាកហូបនំប៉័ងបួស លោក Max McFarlin មិនជឿថា គាត់កំពុងហូបម្ហូបបួសទេ ប៉ុន្តែគាត់គិតថាវាមានទាំងប៉ាត់តេ ស្បែកជ្រូកហាន់ជាសរសៃ និងសាច់ជ្រូកផាត់ផង។
![]() |
![]() |
ក្នុងដំណើរស្វែងរក និងសាកម្ហូបបួសនៅទីក្រុង Ho Chi Minh អ្នកជំនាញខាងម្ហូបអាហារឈ្មោះ Max McFarlin បានទៅហាងនំប៉័ងមួយនៅផ្ទះលេខ ២០៣ ផ្លូវ Vinh Vien សង្កាត់លេខ ៤ ខ័ណ្ឌ ១០ ទីក្រុងហូជីមិញ។ នៅទីនេះ គាត់បានទិញនំប៉័ងបួសមួយដើម។
នំប៉័ង ដែល Max ទិញ វាមានតំលៃ ២០,០០០ ដុង តិចជាង ១ ដុល្លារ។ ម្ចាស់ហាងកាត់នំប៉័ងហើយដាក់ប៉ាតេ ស្បែក ប៉ាតេថ្លើមជ្រូក សាច់ជ្រូកផាត់ ជី និងម្ទេស។ គាត់បាននិយាយថា “វាមើលទៅដូចជានំប៉័ងសាច់ជ្រូកមែន” ។
![]() |
នៅខាងក្នុងនំប៉័ងបួស ។( រូបថត៖ Max McFarlin / YouTube) |
ដោយស្វែងយល់ពីគ្រឿងផ្សំដើម្បីធ្វើម្ហូបនេះ គាត់ត្រូវបានគេប្រាប់ថា ស្បែកជ្រូកធ្វើពីមីស៊ួមិនមែនស្បែកជ្រូកទេ ហើយប៉ាត់តេត្រូវបានធ្វើពីតៅហ៊ូតាមរូបមន្តផ្ទាល់របស់ហាង។ ចំណែគប៉ាតេគាត់បានឃើញថា រសជាតិវាដូចសាច់ក្រក ប៉ុន្តែវាមិនមែនធ្វើពីសាច់ទេ។
យោងទៅតាមគាត់ គ្រឿងផ្សំទាំងអស់នៅក្នុងនំប៉័ងបួស ទាំងទម្រង់ និងរសជាតិ គឺដូចនំប៉ុ័ងសាច់ធម្មតា ប៉ុន្តែរសជាតិគឺឈ្ងុយឆ្ងាញ់ជាង។ ដោយសារតែមិនមានសាច់ បានជាម្ចាស់ហាងបានបន្ថែមគ្រឿងទេសមួយចំនួន។
គាត់បាននិយាយថា “ប៉ាតេតៅហ៊ូរបស់ហាងគឺជាប៉ាត់តេឆ្ងាញ់បំផុតដែលខ្ញុំមិនធ្លាប់បានហូប។ Max គិតថាគាត់អាចហូបនំប៉័ងនេះរាល់ថ្ងៃបានទេ។
![]() |
លោក Max McFarlin ជា vlogger ជនជាតិអាមេរិក។ (រូបថត៖ youtube) |
ហាងដែល Max McFarlin បានមកនោះ គេលក់អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយមានម្ហូបបួសជាច្រើន ដូចជា នំប៉័ង នំប៉ាវ បាយដំណើប និងគុយទាវកាត់ ដែលមានតម្លៃប្រហែល ១៥,០០០ ទៅ ២៥,០០០ ដុង។ បន្ទាប់ពីហូបនំប៉័ងមួយដើមហើយ គាត់ក៏បានហូបនំប៉ាវបួសមួយទៀតដែរ។
Max McFarlin ជា vlogger ជនជាតិអាមេរិក ដែលចូលចិត្តម្ហូបតាមចិញ្ចើមផ្លូវ ហើយចង់ធ្វើដំណើរជុំវិញពិភពលោក គាត់បានទៅប្រទេសឥណ្ឌា ថៃ កូរ៉េខាងត្បូង ឡាវ ... កន្លែងណាដែលគាត់ទៅ គាត់ក៏រកឃើញហាងឆ្ងាញ់ ៗ ដែលសូម្បីតែអ្នកស្រុកក៏មិនដឹងដែរ។ ចាប់ពីឆ្នាំ ២០២០ រហូតមកដល់ពេលនេះ គាត់មានឱកាសធ្វើដំណើរទៅកន្លែងជាច្រើនក្នុងប្រទេសវៀតណាម រួមទាំងទីក្រុង Ho Chi Minh។ បច្ចុប្បន្ននេះ បណ្តាញ youtube របស់គាត់មានអ្នកតាមដានជាង ៣៦ ម៉ឺននាក់៕
vn express
មតិពីមិត្តអ្នកអាន