យុគសម័យ - ភ្ញៀវពិសារជាច្រើនសប្បាយរីករាយ ដូចជាចាប់យកមាស។ ពួកគេ ចូលចិត្តរសជាតិសាមញ្ញនិងជនបទនៃលតឆាកាន់តែច្រើន ពួកគេកាន់តែស្រឡាញ់ទឹកចិត្តរបស់ម្ចាស់ហាងនេះ។
![]() |
![]() |
លតឆាដែលកែច្នៃយ៉ាងសាមញ្ញ រួមមានគ្រឿងផ្សំ ៖ លត សណ្តែក បណ្តុះ ស៊ុតមាន់និងគូឆាយ។ គ្រឿងផ្សំទាំងនេះពិតជាសាមញ្ញដែលបង្កើតឱ្យមានរសជាតិជនបទនិងសាមញ្ញដែលអ្នកណាម្នាក់អាចចូលចិត្ត។
![]() |
លតឆាដែលកែច្នៃយ៉ាងសាមញ្ញ |
នៅពេលដែលភ្ញៀវមកនិងពិសារតិច លោកស្រី Ngo Thi Bach Cuc (អាយុ ៦២ ឆ្នាំ) ម្ចាស់ហាងលក់លត នៅអាស័យដ្ឋានលេខ ៤៣៨ Le Hong Phong សង្កាត់ទី ១ ខណ្ឌទី ១០ ឆ្លៀតយកពេលវេលា ដើម្បីកាត់និងលាងបន្លែ។ ក្រឡេកមើលកន្ត្រកដាក់បន្លែស្រស់ស្អាតភ្ញៀវអាចដឹងថា អ្នកម្ចាស់ហាងលក់លតនេះជាមនុស្សល្អិតល្អន់និងស្អាតស្អំណាស់។
ក្នុងឆ្នាំ ១៩៧០ ក្រុមគ្រួសាររបស់លោកស្រី Cuc បានវិលត្រឡប់ទៅប្រទេសវៀតណាមពីប្រទេសកម្ពុជាវិញ ហើយស្នាក់នៅផ្សារ Le Hong Phong រហូតមកដល់បច្ចុប្បន្ន។ លតឆាគឺជាម្ហូបប្រពៃណីរបស់ចិន។ លោកស្រី Cuc ធ្លាប់ពិសារមុខម្ហូបនេះនៅពេលលោកស្រីនៅប្រទេសកម្ពុជាដែលលក់ដោយជនជាតិចិននៅទីនោះ។
លោកស្រី Ngo Thi Bach Cuc រស់នៅតែម្នាក់ឯង ដោយសារតែនៅពេលជាយុវជន លោកស្រីបានមើលថែជីដូនជាមួយម្តាយ។ នៅពេលជីដូននិងម្តាយរបស់លោកស្រីបានស្លាប់ គាត់ក៏បានមានអាយុជាច្រើនហើយ។ ដោយសម្រេចចិត្តរស់នៅម្នាក់ឯងនៅទីនោះ លោកស្រី Cuc ឃើញថា ជីវិតរបស់ខ្លួនឥឡូវនេះមានសុភមង្គល!
![]() |
លោកស្រី Ngo Thi Bach Cuc (អាយុ ៦២ ឆ្នាំ) ម្ចាស់ហាងលក់លត |
ត្រលប់ទៅប្រទេសវៀតណាមវិញម្តាយរបស់លោកស្រី Cuc គឺជាអ្នកដំបូងដែលលក់ម្ហូបនេះ។ លោកស្រីរូបនេះបានជួយម្តាយលក់លតឆា តាំងពីក្មេងដែលមានអាយុប្រហែលដប់ឆ្នាំ។បន្ទាប់មកលោកស្រីក្លាយជាម្ចាស់ហាងលក់លតឆា នៅពេលម្តាយរបស់លោកស្រី Cuc បានស្លាប់។
“លក់លតឆា ក្នុងរយៈពេល ៤៦ ឆ្នាំ។ មុខម្ហូបនេះមានតែស៊ុតមាន់ ស៊ុតទា ប៉ាតេនិងបន្លែសណ្តែតបណ្តុះ ហើយអាចក្លាយជាមុខម្ហូបសម្រាប់អ្នកបួសផង។ លតឆាជាម្ហូបអាហារជនបទនិងងាយស្រួលហូប” ។
នៅពេលនិយាយាអំពីនំលត មនុស្សច្រើននាក់តែគិតអំពីមុខម្ហូបបង្អែមនៅខាងលិចនៃភាគខាងត្បូង។ នំលតមានពណ៌ថ្លានិងគ្រប់ពណ៌រួមផ្សំជាមួយទឹកខ្ទីះដូង។
![]() |
ទឹកជ្រលក់ហឹរដែលធ្វើដោយលោកស្រី Cuc |
នៅពេលដំបូងដែលខ្ញុំលឺអំពីលតឆា ខ្ញុំឆ្ងល់ពីរបៀបធ្វើនិងរសជាតិរបស់មុខម្ហូបនេះ។ លោកស្រី Cuc បាននិយាយថា“នំលតដែលធ្វើបង្អែម គេបានដាក់បន្ថែមម្សៅផ្លុវ ដើម្បីបង្កើតភាពស្វិតនិងពណ៌ថ្លា។ រីឯ សម្រាប់លតឆា គេធ្វើពីម្សៅអង្ករសុទ្ធ។ ដូច្នេះ លតមានពណ៌លនិងភាពទន់។
ទឹកជ្រលក់ហឹរដែលធ្វើដោយលោកស្រី Cuc ដែលធ្វើឱ្យភ្ញៀវជាច្រើននាក់ចូលចិត្ត។ លោកស្រីរូបនេះបាននិយាយថា "ភ្ញៀវធ្លាប់ពិសារនិង ដឹងថា មានម្ហូបនេះដូច្នេះនៅពេលពួកគេបញ្ជាទិញ គេកាន់តែចង់ហូបទឹកជ្រលក់ហឹរដែលខ្ញុំយល់" ។
លោកស្រី Cuc បានបញ្ជាទិញលតនិងគុយទាវ នៅស្រុក Sa Dec ( ខេត្ត Dong Thap) ។ ជាដំបូង លតបានឆាជាមួយប្រេងនិងពណ៌ដូង នំ ដើម្បីលតមានពណ៌ស្អាត។ នៅពេលភ្ញៀវមក លោកស្រី Cuc នឹងឆាជាមួយសណ្តែកបណ្តុះនិងស៊ុតបន្ថែម ព្រោះ "ម្ហូបនេះត្រូវតែបានហូបក្តៅឱ្យឆ្ងាញ់" ។
![]() |
លតឆាត្រូវបានឆានៅលើខ្ទះធំមួយ តាមរចនាបថរបស់ជនជាតិចិន។ |
ហាងនេះមានទឹកជ្រលក់ពិសេសដែលធ្វើដោយលោកស្រី Cuc។ លោកស្រី Cuc បានជ្រើសរើសម្ទេសហឹរ និង កិនរួមគ្នាជាមួយខ្ទឹមសនិងទឹកខ្មេះ ដើម្បីធ្វើទឹកជ្រលក់ជូរនិងហឹរដែលឆ្ងាញ់មិនអាចពិពណ៌នាបាន។
មិនត្រឹមតែធ្វើទឹកជ្រលក់ដោយផ្ទាល់ដៃ ទឹកត្រីនិងទឹកស៊ីអ៊ីវដែលប្រើប្រាស់ ក្នុងការឆាលត់ដែលលោកស្រី ចម្អិនយ៉ាងយកចិត្តទុកដាក់ផង ដែរ។
“ខ្ញុំបានដាំទឹកស្ករសជាមុននិងច្រោះ ហើយលាយជាមួយទឹកត្រីនិងដាំអោយពុះ រួចទុកវាអោយត្រជាក់។ ទឹកស៊ីអ៊ីវត្រូវធ្វើដូចអញ្ចឹង។
លតឆាត្រូវបានឆានៅលើខ្ទះធំមួយ តាមរចនាបថរបស់ជនជាតិចិន។ លតក្តៅ លោកស្រី Cuc នឹងដាក់បន្ថែមសណ្តែតបណ្តុះនិងបំបែកស៊ុតមាន់ចូល។
![]() |
លតឆាមានតំលៃ (ស៊ុត ១ គ្រាប់) ២០,០០០ ដុង សម្រាប់មួយប្រអូប។ ហាងនេះបើកពីម៉ោង ៧ ព្រឹកដល់ ៨ យប់រៀងរាល់ថ្ងៃ |
លតឆាមានតំលៃ (ស៊ុត ១ គ្រាប់) ២០,០០០ ដុង សម្រាប់មួយប្រអូប។ ហាងនេះបើកពីម៉ោង ៧ ព្រឹកដល់ ៨ យប់រៀងរាល់ថ្ងៃ។ ក្រៅពីលត់ឆា ហាងក៏មានគុយទាវឆាដែលភ្ញៀវជាច្រើននាក់ចូលចិត្ត ផងដែរ៕
![]() |
ហាងក៏មានគុយទាវឆាដែលភ្ញៀវជាច្រើននាក់ចូលចិត្ត |
Thanh nien
មតិពីមិត្តអ្នកអាន