Trending now

ការធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ​របស់​ពលរដ្ឋ​ភូមិ​ព្រះ​ដាក់

14:17 | 29/06/2020

​មុខរបរ​ធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ របស់​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ពលរដ្ឋ​ព្រះ​ដាក់ បាន​បន្ត​របរ​ប្រពៃណី​មួយ​នេះ រហូតមកដល់​ទល់​ស​ព្វ​ថ្ងៃ ដែល​បច្ចុប្បន្ន​គឺជា​របរ​អាជីព​មួយ ក្រៅពី​ការងារ​ធ្វើស្រែ​ចម្ការ​។

ការធ្វើ​នំ​បញ្ចុក ជា​របរ​ប្រពៃណី​មួយ​របស់​ពលរដ្ឋ​ភូមិ​ព្រះ​ដាក់

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែល​បាន​ចុះ​ពិនិត្យ​សកម្មភាព​ការងារ​មួយចំនួន​នៅក្នុង​ស្រុក​បន្ទាយស្រី និង​បាន​ឆ្លងកាត់​ភូមិ​នំ​បញ្ចុក​នេះ កាលពី​ថ្ងៃទី ២៥ ខែ មិថុនា បាន​កោតសរសើរ​អ្នកភូមិ​ព្រះ​ដាក់​មិន​ដាច់​ពី​មាត់ ចំពោះ​នំ​បញ្ចុក​ប្រកបដោយ​អនាម័យ​របស់​ពួកគាត់​។ មិនតែប៉ុណ្ណោះ អ្នកភូមិ​បានរួម​ចំណែក​ធំធេង ក្នុងការ​បង្ហាញ​វិធី​ធ្វើ​នំ​បញ្ចុក ទៅកាន់​ពិភពលោក​ផងដែរ​។

លោក​អភិបាលខេត្ត​សៀមរាប បាន​បន្តថា របរ​ធ្វើ​នំ​បញ្ចុក​នេះ បាន​ជួយ​លើកកម្ពស់​ជីវភាព​មួយផ្នែក​របស់​ពលរដ្ឋ ក្នុងពេលដែល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​ងាក​មក​ការងារ​ធ្វើស្រែ​ចម្ការ និង​បង្កបង្កើនផល​វិញ លោក ទៀ សីហា បានស្នើ​ឲ្យ​ប្រជាកសិករ បង្កបង្កើន​ដោយ​គោរព​ទៅតាម​បច្ចេកទេស​កសិកម្ម ដើម្បី​ធានា​គុណភាព​ដីស្រែ​កុំ​ឲ្យ​រីក​រឹល ឬ​ខ្សោះ​ជីវជាតិ ដែល​នាំ​ឲ្យ​ទ​ន្និ​ផល​ស្រូវ​ធ្លាក់ចុះ​។ លោក​អភិបាលខេត្ត បានស្នើ​ដល់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ឲ្យ​យកចិត្តទុកដាក់​រក​ទីផ្សារ​លក់​កសិផល ជូន​ប្រជាកសិករ​ផងដែរ​៕

រូបភាពពី រដ្ឋបាលខេត្តសៀមរាប៖







(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦