យុគសម័យ - តើជនជាតិវៀតណាមចូលចិត្តប្រើកម្មវិធីអ្វីខ្លះនៅពេលទៅធ្វើដំណើរកំសាន្តទេសចរណ៍ននៅប្រទេសកម្ពុជា
![]() |
![]() |
![]() |
ទេសភាពនៅអង្គវត្ត ខេត្តសៀមរាប |
គោលដៅទេសចរណ៍មួយណា? ញ៉ាំអ្វី? កន្លែងណា? ចម្ងាយធ្វើដំណើរនិងទៅផ្លូវណាមួយ? សំណួរទាំងនេះតែងតែជាកង្វល់របស់ភ្ញៀវទេសចរណាម្នាក់ដែលចូលមកប្រទេសកម្ពុជា។ ទោះយ៉ាងណាក៏ដោយ នាបច្ចុប្បន្នការអភិវឌ្ឍន៍បច្ចេកវិទ្យា ៤.០ បានអនុញ្ញាតឱ្យអ្នកទេសចរអាចដោះស្រាយរាល់កង្វល់ខាងលើតាមរយៈកម្មវិធី (Application)។ ជំរើសដ៏ឆ្លាតវៃនៃកម្មវិធីនឹងធ្វើអោយការស្វែងយល់ ប្រទេសរបស់អ្នកកាន់តែមានភាពងាយស្រួល ព្រមទាំងចេញចំណាយតិចនិងកាត់បន្ថយពេលវេលាជាច្រើនផងដែរ។
![]() |
TukTuk នោកម្ពុជា |
លោកស្រី ផាមវ៉ាន់ (ទីក្រុងហូជីមិញ) ដែលមានបទពិសោធន៍ក្នុងការធ្វើដំណើរលើទឹកដីប្រទេសកម្ពុចាបានចែករំលែកថា“ កម្មវិធីទូរស័ព្ទបានប្រដូចជា “មគ្គុទេ្ទសក៍ទេសចរណ៍” ដែលធ្វើឱ្យដំណើរកំសាន្តរបស់គាត់កាន់តែងាយស្រួលនិងរីករាយបំផុត” ។ តាមរយៈការផ្តល់យោបល់ប្រឹក្សាពីលោកស្រី ផាមវ៉ាន់ និងយុវជនវៀតណាមមួយចំនួនទៀត ដែលធ្លាប់បានស្វែងយល់ពីប្រទេសនេះ យើងអាចសង្គេតថាមានកម្មវិធីចំនួន ៣ ខាងក្រោម ដែលជាកម្មវិធីមូលដ្ឋានជនជាតិវៀតណាមក៏ដូចជាភ្ញៀវទេសចរអន្តរជាតិជាច្រើនតែប្រើនៅពេលធ្វើដំណើរកំសាន្តនៅកម្ពុជា៖
![]() |
កម្មវិធី Maps.me |
1. Maps.me
Maps.me គឺជាកម្មវិធីផែនទីបង្ហាញផ្លូវដែលមានភាពងាយស្រួលជាពិសេសវាសមស្របសម្រាប់អ្នកដែលធ្វើដំណើរដោយម៉ូតូ។ កម្មវិធីអាចត្រូវបានប្រើទោះបីជាគ្មាន 3G វ៉ាយហ្វាយ( Wifi) ហើយនៅពេលទូរស័ព្ទបើកកម្មវិធីសម្រាប់នៅលើយន្តហោះ។ គ្រាន់តែបើក GPS គ្រប់ចំណុចដែលអ្នកចង់ ត្រូវបានណែនាំដោយកម្មវិធីយ៉ាងច្បាស់និងត្រឹមត្រូវ។
![]() |
កម្មវិធី PassApp |
2. PassApp
នៅប្រទេសកម្ពុជា អ្នកទេសចរអាចប្រើកម្មវិធីជិះយានយន្តដែលមានប្រជាប្រិយពីរគឺ Grab និង PassApp ។ ជាពិសេស PassApp គឺជាកម្មវិធីរបស់ប្រជាជនកម្ពុជាទាំងប្រព័ន្ធប្រតិបត្តិការ iOS និង Android ។ ជាមួយនឹងកម្មវិធីនេះ អ្នកទេសចរអាចជ្រើសរើសមធ្យោបាយយានយន្តជាច្រើនដូចជាតាក់ស៊ី និងរ៉ឺម៉កកង់បីជាដើម ដើម្បីបម្រើដល់ដំណើរនៃការស្វែងរករបស់ពួកគេ។
![]() |
កម្មវិធី Culture trip |
3. Culture trip
រាល់ព័ត៌មានអំពីប្រទេសថ្មីដូចជាវប្បធម៌កន្លែងកម្សាន្តអាហារ ... ត្រូវបានបញ្ចូលនៅក្នុងកម្មវិធីដំណើរកម្សាន្តវប្បធម៌ (Culture trip)។ កម្មវិធីធ្វើដំណើរនេះជួយឱ្យអ្នកទេសចរស្វែងយល់អំពី កន្លែងលេចធ្លោនៅក្នុងប្រទេសកម្ពុជាតាមរយៈការចែករំលែកមាតិកាលម្អិតទាំងរូបភាពពិតឬវីដេអូដ៏រស់រវើកផងដែរ។ ដោយហេតុនេះ ភ្ញៀវទេសចរមានភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការរៀបចំផែនការធ្វើដំណើររបស់ពួកគេជាពិសេសគឺបានសន្សំសំចៃថវិកានិងពេលវេលាផង ដែរ។
![]() |
ទេសភាពនៅអង្គវត្ត ខេត្តសៀមរាប |
នាបច្ចុប្បន្ន កម្មវិធីទូរស័ព្ទចល័ត៖ Maps.me, PassApp, Culture trip គឺជាកម្មវិធីពេញនិយមបំផុតទាំង ៣ ដែលត្រូវបានប្រើដោយភ្ញៀវទេសចរជាច្រើននៅពេលធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា។ ដូច្នេះភ្ញៀវទេសចរជនជាតិវៀតណាមដែលកំពុងមានផែនការស្វែងរុករកប្រទេសនៃវត្តអារាមនេះ សូមកុំភ្លេចដំឡើងកម្មវិធីទូរស័ព្ទ ៣ ខាងលើដើម្បីធ្វើឱ្យដំណើរកាន់តែរីករាយនិងងាយស្រួល។
តាមរយៈកម្មវិធីទេសចរណ៍ អង្គភាពអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអាចភ្ជាប់ទៅនឹងភ្ញៀវទេសចរ វៀតណាមយ៉ាងងាយស្រួលនិងរហ័សក្នុងពេលផ្តល់ជំនួយខាងភូមិសាស្ត្រ វប្បធម៌ ... ឲ្យកាន់តែខ្លីនិងកាន់តែជិតស្និទ្ធថែមទៀត៕

vntrip,vn
មតិពីមិត្តអ្នកអាន