Trending now

«​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​» ទី​ទេសចរណ៍ធម្មជាតិ​ដ៏​ត្រកាល ដែល​កម្រ​មាន​ទេសចរ​ទៅដល់​

14:17 | 29/06/2020

​ឧទ្យាន​ជាតិ​វីរៈ​ជ័យ បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ មាន​ផ្ទៃដី ៣៣២.៥០០ ហិកតា ដែល​លាតសន្ធឹង​គ្របដណ្ដប់​ខេត្ត​ចំនួន​ពីរ គឺ​ខេត្តស្ទឹងត្រែង និង​រតនគិរី គឺជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ហើយ​គ្របដណ្ដប់​ដោយ​ព្រៃស្រោង និង​វាលស្មៅ​។

រូបភាពផ្តល់ដោយ លោក ជួន ភិរម្យ អ្នកទេសចរដែលបានធ្វើដំណើរកម្សាន្តផ្សងព្រេងនៅឧទ្យានជាតិវីរជ័យ កាលពីអំឡុងពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២០។

បើតាម​លោក លៀម ស៊ូ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​វីរៈ​ជ័យ បាន​ឱ្យដឹងថា នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ដូចជា ឈ្នូ​ស ប្រើស ជ្រូកព្រៃ សំ​ពោធ កាំ​ប្រ​ម៉ា​ជាដើម និង​រុក្ខជាតិ​ចម្រុះ និង​សត្វ​ស្លាប​ច្រើន​ប្រភេទ​ផងដែរ​។ តាម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ឧទ្យាន​ជាតិ​វីរៈ​ជ័យ​មិនទាន់មាន​ទេសចរ​ច្រើន​បានធ្វើ​ដំណើរ​ទៅដល់​ទីឋាន​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ​នៅឡើយ​ទេ​។​

​លោក ជួន ភិរម្យ ជា​អ្នកទេសចរ​ម្នាក់​ដែល​ចំណាយ​៥​ថ្ងៃ​សម្រាប់​ដំណើរ​កម្សាន្ត​ផ្សងព្រេង នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ចាប់ពី​ថ្ងៃទី​១៨ មិថុនា ដល់​ថ្ងៃ ២២ មិថុនា​កន្លងទៅ​។ លោក ភិរម្យ​បានឱ្យដឹងថា ឧទ្យាន​ជាតិ​វីរៈ​ជ័យ មាន​ទេសភាព​ស្អាត មិន​ចាញ់​ភ្នំ​ខ្នង​ផ្សា​នោះទេ​។ បើតាម​អ្នកទេសចរ​រូបនេះ មូលហេតុ​ដែល​ទេសចរ​ជាតិ មិនសូវ​ទៅ​កម្សាន្ត​នៅ​ទីនោះ ទំនង​ដោយសារ​កត្តា​ផ្លូវ និង​កត្តា​ពេលវេលា ហើយ​ភាគច្រើន​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ គឺជា​ជនបរទេស​។

​លោក ជួន ភិរម្យ រៀបរាប់​ទៀតថា​៖«​អ្នក​ដែល​ចង់​ដំណើរ​កម្សាន្ត​ទៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ គឺ​ត្រូវ​ទាក់ទង​ទៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​ជាមុនសិន ដើម្បី​ចុះឈ្មោះ បន្ទាប់មក​ពេលទៅដល់​ទីនោះ ត្រូវ​បង់​សេវា​ជូន​មន្ទីរ​បរិស្ថាន​ក្នុង​មួយថ្ងៃ ២០.០០០​រៀល សម្រាប់​មនុស្ស​ម្នាក់​។ យើង​នៅ​ទីនោះ ៣​ថ្ងៃ ត្រូវអស់ ៦០.០០០​រៀល​ក្នុង​ម្នាក់​»​។​

​ដើម្បី​ធ្វើដំណើរ​ទៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ អ្នកទេសចរ​ត្រូវធ្វើ​ដំណើរ​ប្រមាណ ១៥​គីឡូម៉ែត្រ ពី​ស្រុក​តា​វែង ទៅដល់​ភូមិ​មណ្ឌល​យ៉​ន ដែល​អ្នកទេសចរ​ត្រូវ​ឆ្លងកាត់ ទន្លេសេសាន និង​អូរ​តា​បូក​។ ហើយ​អ្នកទេសចរ ត្រូវ​ត្រៀម​នូវ​សម្ភារ​មួយចំនួន​ដូចជា ម្ហូបអាហារ សម្លៀកបំពាក់ របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួន បើ​គិត​ជា​ទម្ងន់​ពី ១០-១២​គីឡូ ដើម្បី​ជៀសវាង​ការដាក់​សម្ភារ​លើ​ទម្ងន់ នឹងធ្វើ​ឲ្យ​អ្នកទេសចរ ពិបាក​ក្នុងការ​ធ្វើដំណើរ​៕

រូបភាពផ្តល់ដោយ លោក ជួន ភិរម្យ អ្នកទេសចរដែលបានធ្វើដំណើរកម្សាន្តផ្សងព្រេងនៅឧទ្យានជាតិវីរជ័យ កាលពីអំឡុងពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២០៖







(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ