Trending now

សិស្សវៀតណាមឈ្នះរង្វាន់ទី ៣ ក្នុងការប្រកួតវិទ្យាសាស្ត្របច្ចេកទេសអន្តរជាតិឆ្នាំ ២០២១

14:56 | 26/05/2021

យោងតាមលទ្ធផលនៃការប្រកួតវិទ្យាសាស្ត្របច្ចេកទេសអន្តរជាតិ (REGENERON ISEF) ឆ្នាំ ២០២១ ដែលបានប្រកាសនៅថ្ងៃទី ២២ ឧសភាថា វៀតណាមមានគម្រោងមួយដែលឈ្នះរង្វាន់ទី ៣ និងគម្រោងចំនួន ២ ឈ្នះរង្វាន់ពិសេសដែលប្រគល់ដោយអង្គការវិទ្យាសាស្ត្របច្ចេកវិទ្យានិងសហគ្រាស។

សិស្សវៀតណាមឈ្នះរង្វាន់ភាពយន្តឆ្នើមនៅមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី សិស្សវៀតណាមឈ្នះរង្វាន់ភាពយន្តឆ្នើមនៅមហោស្រពភាពយន្តកុមារអន្តរជាតិអាស៊ី
ឱកាសទៅសិក្សានៅព្រះរាជាណាចក្រកម្ពុជាសម្រាប់និសិស្សវៀតណាមចំនួន ៣៥ នាក់ ឱកាសទៅសិក្សានៅព្រះរាជាណាចក្រកម្ពុជាសម្រាប់និសិស្សវៀតណាមចំនួន ៣៥ នាក់
សិស្សវៀតណាមឈ្នះរង្វាន់ទី ៣ ក្នុងការប្រកួតវិទ្យាសាស្ត្របច្ចេកទេសអន្តរជាតិឆ្នាំ ២០២១
សិស្សវៀតណាមចូលរួមការប្រកួតREGENERON ISEF 2021 (រូបថត៖ ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាម)

REGENERON ISEF 2021 ត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានសិស្សចូលរួមចំនួន ១,៨៩៣នាក់ មកពីប្រទេសនិងតំបន់ដែនដី ចំនួន ៨១។ ចំនួនសរុបនៃគម្រោងឈ្នះរង្វាន់គឺ ៣៨២ ក្នុង​ចំណោមគម្រោង ១.៤៣១ (ស្មើនឹង ២៦,៦៧%) ។ វៀតណាមមានគំរោងចូលរួម ៧ និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣៤ ដែលមានគំរោងឈ្នះរង្វាន់ក្នុងការប្រកួតនេះ។

សិស្សវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការប្រកួតពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ ខែឧសភា តាមប្រព័ន្ធវីដេអូដែលរៀបចំដោយ គណៈកម្មការរៀបចំ REGENERON ISEF 2021 ដែលរួមចំណែកដល់ជោគជ័យនៃការប្រកួតនិងទទួលបានការវាយតម្លៃខ្ពស់​ពី​មិត្ដិភក្ដិអន្ដរជាតិ៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា