Trending now

ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do

21:02 | 23/05/2021

យុគសម័យ - ក្រោយ​ពី​​ការបម្រើភេសជ្ជៈ ហាងកាហ្វេតូចមួយនេះក៏មានដាក់បង្ហាញរូបគំនូរក្រដាស Do តាមសិល្បៈបែបទំនើប ដើម្បីឱ្យភ្ញៀវគន់មើល។

មកដល់ Vung Tau ស្រាប់តែចង់ផឹកកាហ្វេមែនទេ? រក្សាទុកអាស័យដ្ឋានភ្លាមៗនៃហាងកាហ្វេស្តាយប្លែកៗនៅទីនេះ មកដល់ Vung Tau ស្រាប់តែចង់ផឹកកាហ្វេមែនទេ? រក្សាទុកអាស័យដ្ឋានភ្លាមៗនៃហាងកាហ្វេស្តាយប្លែកៗនៅទីនេះ
ហាងកាហ្វេប្តូរសំរាមយកភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា ហាងកាហ្វេប្តូរសំរាមយកភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា
ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do
មានទីតាំងនៅផ្ទះ​លេខ​ ២៥A Ly Quoc Su ហាងកាហ្វេ Dó Cafe & Art លេចចេញនូវពណ៌ក្រហមដ៏ស្រស់ស្អាត។

ម្ចាស់ហាង លោកស្រី Thu Hang បាននិយាយថា ហាងនេះមានឈ្មោះថា Do គឺមក​ពី​​ការចាប់អារម្មណ៍ និងចំណូលចិត្តរបស់គាត់ចំពោះក្រដាស Do ជាប្រភេទក្រដាសដែលប្រើសម្រាប់គូរគំនូរនៅក្នុងសិល្បៈប្រជាប្រិយរបស់វៀតណាម។

ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do

គំនូរក្រដាស Do នៅហាងនេះមិនមែនជាគំនូរប្រជាប្រិយទេ តែតាមសិល្បៈបែក​ទំនើបរបស់​វិចិត្រករស្រី Ngo Thi Phuong និង Dinh Y Nhi ។

ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do

គំនូរនីមួយៗមានរឿងរ៉ាវផ្ទាល់ខ្លួន ភ្ញៀវអាចហូប​កាហ្វេជាបណ្តើរៗ និង​គន់មើល​គំនូរជា​បណ្តើៗ

ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do

ហាងកាហ្វេនេះមាន ៣ ជាន់ ក្រៅពីគំនូរក្រដាស Do ហាងក៏ដាក់​តាំង​គំនូរផ្សេងៗ​ទៀត​ និងរូបចម្លាក់ផងដែរ។

ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do

កន្លែងដែលភ្ញៀវជាច្រើនចូលចិត្តគឺ​ជាន់ទី ២ ដែលមានទេសភាពធំទូលាយ និងអាចគយគន់ទេសភាពខាងក្រោម។

ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do
ក្រៅពីគន់​មើលគំនូរ ហាងក៏មានដាក់សៀវភៅផងដែរ ដែលភាគច្រើនជាស្នាដៃអក្សរសាស្ត្រវៀតណាមដ៏ល្បីល្បាញ។
ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do
ភេសជ្ជៈរបស់ហាងកាហ្វេនេះ មានតម្លៃចាប់ពី ៣ ម៉ឺនទៅ ៧ ម៉ឺនដុង។ ភេសជ្ជៈលក់ដាច់បំផុត រួមមាន chocolate layer និងកាហ្វេស៊ុតមាន់ espresso ។
ហាងកាហ្វេគន់មើលរូបគំនូរក្រដាស Do
នៅក្នុង​ហាងក៏មានរូបចម្លាក់ជាច្រើនផងដែរ ដើម្បីជួយឱ្យភ្ញៀវគន់មើល ក្រៅពីកន់​មើលរូបគំនូរ។

vn express

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ