Trending now

ភាពស្រស់ត្រកាលនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់

20:48 | 23/05/2021 ហេង វុធ្ធី

អញ្ជើញមកដល់តំបន់ព្រៃភ្នំ ក្នុងរដូវភ្លៀងធ្លាក់ ក៏ជាឱកាសមួយដើម្បីជួបជុំគ្នា គយគន់ទេសភាពធ្វើពលកម្មយ៉ាងសស្រាក់សស្រាំរបស់ប្រជាជននៅតំបន់ព្រៃភ្នំផងដែរ។

សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang សម្រស់វាលស្រែអំបិល Hon Khoi នៅជិតទីក្រុង Nha Trang
កន្លែងបោះតង់គយគន់ទេសភាពវាលស្រែ The Scenery កំពុងតែ​បង្ហាញ​ទេសភាពវាលស្រែ និងធម្មជាតិដល់ភ្ញៀវទេសចរ ក្នុងខេត្ដសៀមរាប កន្លែងបោះតង់គយគន់ទេសភាពវាលស្រែ The Scenery កំពុងតែ​បង្ហាញ​ទេសភាពវាលស្រែ និងធម្មជាតិដល់ភ្ញៀវទេសចរ ក្នុងខេត្ដសៀមរាប
ភាពស្រស់ត្រកាលនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់
សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់

តំបន់ប៉ែកពាយព្យល្បីឈ្មោះដោយមានវាលស្រែតាមជម្រាលភ្នំដ៏ស្រស់បំព្រង ក្នុងនោះមានតំបន់ Mu Cang Chai (ខេត្ត Yen Bai) និងតំបន់ Sa Pa (ខេត្ត Lao Cai )។ក្នុងខែឧសភានិងមិថុនានៅពេលដែលភ្លៀងធ្លាក់ជោគជាំក្នុងរដូវភ្លៀងនេះ បងប្អូននៅតំបន់ខ្ពង់រាបបានចុះវាលស្រែ សាបព្រួស ភ្ជួររាស់ ដើម្បីត្រៀមរៀបចំរដូវដាំដុះថ្មី។

សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 2

ដោយសារ ប្រើប្រាស់ប្រភពទឹកធម្មជាតិ បានជាបងប្អូនប្រជាកសិករនៅតំបន់ខ្ពង់រាបអាចដាំដំណាំបានតែមួយវដូវប៉ុណ្ណោះ។ ទឹកហូរធ្លាក់ ពីចន្លោះភ្នំ តាមបំពង់ឫស្សី ហើយហូចូលតាមវាលស្រែជម្រាលភ្នំមួយទៅវាលស្រែជម្រាលភ្នំមួយទៀត។

សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 3

ប្រហែលជាគ្មានវិចិត្រករណាម្នាក់អាចនិពន្ធស្នាដៃដែលមានលក្ខណៈរស់រវើកធម្មជាតិ និងអស្ចារ្យ ដូចជាផ្ទាំងគំនូរដែលត្រូវបានប្រជាជននៅតំបន់ខ្ពស់រាប រួមជាមួយធម្មជាតិបានបង្កើតឡើងនោះឡើយ។ ពិតជាពិបាកពិពណ៌នាពីអារម្មណ៍ នៅពេលឈរនៅកំពូលភ្នំខ្ពស់ ហើយគយគន់ទេសភាពវាលស្រែជម្រាលភ្នំក្នុងរដូវភ្លៀងធ្លាក់។

សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 4

អញ្ជើញមកដល់តំបន់ខ្ពង់រាបក្នុងរដូវភ្លៀងធ្លាក់ ក៏ជាឱកាសដើម្បីជួបជុំ និងគយគន់ទេសភាពធ្វើពលកម្មយ៉ាងសស្រាក់ស្រាំរបស់ប្រជាជននៅតំបន់ខ្ពង់រាប។

សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 5សកម្មភាពភ្ជួររាស់
សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 6សាបព្រួសគ្រាប់ពូជ

ស្ត្រីក្នុងសំលៀកបំពាក់ជនជាតិ ដែលកំពុងសាបព្រួសគ្រាប់ពូជ ដកសំណាប និងស្ទូងស្រូវ។

សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 7ដកសំណាប
សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 8ដកសំណាប និងស្ទូងស្រូវ

វាលស្រែជម្រាលភ្នំទាំងតូច និងធំគឺសុទ្ធតែមានលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ដោយបានបង្ហាញពីភាពប៉ិនប្រសប់ក្នុងការជំនះលើធម្មជាតិ ដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ខ្ពង់រាប។

សោភ័ណភាពនៅតំបន់ប៉ែកពាយព្យក្នុងរដូវភ្លៀងធ្លាក់ - ảnh 9វាលស្រែជម្រាលភ្នំ

អ្នកណាដែលធ្លាប់មកទីនេះ ហើយគយគន់សោភណភាពស្រស់ត្រកាលដ៏មហិមានៃវាលស្រែជម្រាលភ្នំនៅតំបនោះប៉ែកពាយព្យក្នុងរដូវភ្លៀង នឹងមានចំណាប់អារម្មណ៍ដែលមិនអាចបំភ្លេចបាន ហើយនឹងមានបំណងចង់វិលត្រឡប់មកតំបន់នេះឡើងវិញ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម