Trending now

ឧបត្ថម្ភអង្ករ ៧ តោន មីកញ្ចប់ ៧០០ កេស និងថវិកាជួយដល់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

19:37 | 21/05/2021 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ២០ ឧសភា សម្ព័ន្ធអង្គការមិត្តភាពខេត្តដុងថាប (Dong Thap) សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ មន្ទីរកិច្ចការបរទេសខេត្តដុងថាប បានប្រគល់អង្ករ ៧ តោន មី ៧០០ កេស និងថវិកាជួយដល់​ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក្នុងទឹកប្រាក់ចំនួន ២០០ លានដុង។

គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩ សេចក្តីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងកូវីដ ១៩ សម្រាប់ពលរដ្ឋវៀតណាមដែលរស់នៅនិងធ្វើការ នៅប្រទេសកម្ពុជា អ្នកចាក់វ៉ាក់សាំងកូវីដ ១៩
ឧបត្ថម្ភអង្ករ ៧ តោន មីកញ្ចប់ ៧០០ កេស និងថវិកាជួយដល់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅប្រទេសកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
ទិដ្ឋភាពនៃពិធីនេះ

នាថ្ងៃទី ២០ ឧសភា សម្ព័ន្ធអង្គការមិត្តភាពខេត្តដុងថាប (Dong Thap) សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិ មន្ទីរកិច្ចការបរទេសខេត្តដុងថាប បានប្រគល់អង្ករ ៧ តោន មី ៧០០ កេស និងថវិកាជួយដល់​ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ- ១៩ ក្នុងទឹកប្រាក់ចំនួន ២០០ លានដុង។

លោក ឡេសឺនហាយ (Le Son Hai) ប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្តដុងថាប បានអញ្ជើញមកសួរសុខទុក្ខ និងចែករំលែកនូវការលំបាករបស់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅក្រៅប្រទេសក្នុងពេលមានជំងឺរាតត្បាតកើតមានឡើង។ គណៈប្រតិភូក៏បានស្នើសុំឱ្យបងប្អូននៅទីនេះ ចាំបាច់ត្រូវរក្សាភាពស្ងប់អារម្មណ៍និងគោរបតាមវិធានការបង្ការនិងប្រឆាំងនឹងជំងឺត្បាតឲ្យស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាលម្ចាស់ផ្ទះដោយមិនគួរឲ្យចូលប្រទេសវៀតណាមដោយខុសច្បាប់ផងដែរ។ នៅពេលចាំបាច់ប្រជាជនអាចទាក់ទងស្ថានទូត ឬស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជានិងសមាគមខ្មែរ - វៀតណាមដើម្បីស្នើសុំការជួយគាំទ្រផងដែរ។

លោក ចូវវ៉ាន់ជី (Chau Van Chi) ប្រធានសមាគមខ្មែរ - វៀតណាមបានជូនដំណឹងដល់គណៈប្រតិភូអំពីស្ថានភាពរាតត្បាតនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជាព្រមទាំងទទួលស្គាល់និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តដុងថាប ដែលបានយកចិត្តទុកដាក់និងគាំទ្រទាន់ពេលវេលា។ សមាគមបាននឹងមមាញឹកប្រគល់អំណោយទាំងនេះជាបន្ទាន់ដល់ប្រជាជនដែលកំពុងជួបការលំបាក ព្រមទាំងអំពាវនាវពួកគេឲ្យគោរពតាមវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកក៏បានចែករំលែកថា៖

“ តាមរយៈការស្វែងយល់ពីស្ថានភាពនេះដោយដឹងថាការរស់នៅរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅឯប្រទេសកម្ពុជា ដែលកំពុងជួបការលំបាកជាច្រើនក្នុងពេលមានជំងឺរាតត្បាតនេះតាមសំណើរបស់សហភាពដុងថាប គណៈកម្មាធិការប្រជាជនខេត្ត បានយល់ព្រមចំណាយថវិកាពីមូលនិធិបង្ការការពារជំងឺកូវីដ-១៩ ដែលប្រមូលផ្តុំដោយរណសិរ្សមាតុភូមិ ដែលត្រូវបានចាត់តាំងឱ្យដុងថាបដើម្បីអនុវត្ត។ ចាប់តាំងពីដើមឆ្នាំ ២០២១ រហូតមកដល់ពេលនេះ សមាគមដុងថាបតែម្នាក់ឯងបានឧបត្ថម្ភអំណោយជាច្រើនដែលមានតំលៃ ៦០០ លានដុងសម្រាប់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា។ លើសពីនេះទៀតសម្ព័ន្ធដុងថាបបានកៀរគរសម្ភារៈដែលមានតំលៃ ២០០ លានដុងដើម្បីគាំទ្រដល់កងទ័ពការពារព្រំដែននិងប្រជាជននៅតាមព្រំដែនផងដែរ” ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស