Trending now

ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

15:34 | 18/05/2021 ហេង វុធ្ធី

យុគសម័យ - ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាលវៀតណាមដែលមានឆ្នេរសមុទ្រប្រវែង ១២៥ គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។

ភាពស្រស់ត្រកាលនៅភ្នំ Quan Ba និងរឿងព្រេងអំពីភ្នំភ្លោះនៅខេត្ត Ha Giang ភាពស្រស់ត្រកាលនៅភ្នំ Quan Ba និងរឿងព្រេងអំពីភ្នំភ្លោះនៅខេត្ត Ha Giang
វប្បធម៌វិថីបុរាណហាណូយ ដែលទីកន្លែងរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី វប្បធម៌វិថីបុរាណហាណូយ ដែលទីកន្លែងរួមចំណែកផ្សព្វផ្សាយពីរូបភាពរបស់រដ្ឋធានី

ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាល វៀតណាមដែលមានឆ្នេរសមុទ្រប្រវែង១២៥គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។

ខេត្ត Quang Nam ស្ថិតនៅ ភូមិភាគកណ្ដាលវៀតណាមដែលមានឆ្នេរសមុទ្រប្រវែង ១២៥ គីឡូម៉ែត្ររួមជាមួយកោះជាច្រើន។ ក្នុងនោះលេចធ្លោបំផុតគឺកោះCu Lao Cham ដែលមានទេសភាពធម្មជាតិដ៏សម្បូរបែបហើយត្រូវបានទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោក។ លក្ខណៈធម្មជាតិនេះធ្វើឲ្យវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam មានភាពវិសេសវិសាលគួរឲ្យទាក់ទាញ។

កត្តាសមុទ្រកោះមានវត្តមានជានិច្ចក្នុងវប្បធម៌រូបីនិងអរូបីនៅទឹកដី Quang Nam ។ នោះគឺវត្ថុបុរាណ ឯកសារស្ដីពីសមុទ្រនិងកោះ ចំណេះដឹងនិងបទពិសោធន៍ស្ដីពីការនេសាទ របរសិប្បកម្មកែច្នៃទំនិញ ពាណិជ្ជកម្មនិងសេវាកម្ម។

ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam
ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

ជាពិសេសគឺចំណេះដឹងពីផ្លូវនាវាចរណ៍និងតំបន់នេសាទលើសមុទ្របានសរឲ្យឃើញថាបុព្វបុរសជនជាតិ វៀតណាមនៅតំបន់ឆ្នេរសមុទ្រភូមិភាគកណ្ដាលបានធ្វើម្ចាស់សមុទ្រតាំងពីយូរណាស់មកហើយព្រមទាំងជិះទូកទៅកាន់សីង្ហបុរី Malacca និងចិនដើម្បីលក់ដូរនិងបង្កើតទំនាក់ទំនងពាណិជ្ជកម្មទៀតផង។

តាមលោក Tran Duc ប្រធានការិយាល័យតាំងបង្ហាញនិងស្រាវជ្រាវវត្ថុតាងសារមន្ទីរ Quang Nam បានឲ្យដឹងថា “ អ្នកនិពន្ធជនជាតិអង់គ្លេសមួយរូបបានសរសេរលើកាសែតថាច្រកទ្វារសមុទ្រ Dai Chiem ដើរតួនាទីដ៏សំខាន់ក្នុងការផ្លាស់ប្ដូរទំនិញជាមួយបណ្ដាប្រទេសលើពិភពលោក។ នាវាដែលលិចនៅកោះCu Lao Cham នោះបានបង្ហាញឲ្យឃើញថាកោះនេះជាទីកន្លែងសំខាន់ក្នុងផ្លូវលក់ដូរកុលាលភាជ ន៍លើសមុទ្រ។ ក្រៅពីនេះ កេរដំណែលវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam ក៏ត្រូវបានបង្ហាញច្បាស់នៅទីកន្លែងបុរាណវិទ្យាមួយចំនួនដូចជាវាល Ong និងវាល Lang ”។

ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam
ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

នៅសារមន្ទីរ Quang Nam និងមជ្ឈមណ្ឌលគ្រប់គ្រងអភិរក្សវប្បធម៌ Hoi An នាសព្វថ្ងៃកំពុងរក្សាទុកនូវឯកសារនិងវត្ថុតាងរាប់ពាន់ទាក់ទិនដល់វប្បធម៌សមុទ្រកោះ Quang Nam ដូចជាសំភារៈនេសាទ សំណាញ់និងបុរាណវត្ថុផ្សេងៗដែលបានរកឃើញក្នុងការជីកគាស់សិក្សាសា្រវជ្រាវ។ លើវិស័យវប្បធម៌សិល្បៈរបស់ប្រជាជនខេត្ត Quang Nam រូបភាពកោះសមុទ្រក៏បានស្ដែងឡើងយ៉ាងច្បាស់ដែរ។ ក្នុងនោះមាននៅក្នុងចំរៀង សុភាសិតនិងរឿងនិទានហើយមានទាំងក្នុងឱសថ ម្ហូប ការបើកបរទូកលើសមុទ្រ ការដម្លើងជួសជុលនាវាឬក្នុងជំនឿសាសនាជាដើម។

ប្រធានការិយាល័យតាំងបង្ហាញនិងស្រាវជ្រាវវត្ថុតាងសារមន្ទីរ Quang Nam លោក Tran Duc បានឲ្យដឹងទៀតថា “ចំណេះដឹងរបស់ប្រជាជនពីសមុទ្រតាមរយៈការយល់ដឹងពីទឹកនាចទឹកជោរពីខ្យ់ព្យុះនោះត្រូវបានបង្ហាញច្បាស់ក្នុងកំណាព្យនិងចំរៀងប្រជាប្រិយ។ ចំណេះដឹងប្រជាប្រិយនោះជួយឲ្យគេមានបទពិសោធន៍និងការដោះស្រាយបញ្ហាត្រឹមត្រូវពេលធ្វើដំណើរលើសមុទ្រនិងក្នុងជីវភាពរស់នៅ”។

ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam
ភាពស្រស់ត្រកាលផ្នែកវប្បធម៌កោះសមុទ្រនៅខេត្ត Quang Nam

រូបភាពសមុទ្រក៏មាននៅក្នុងពិធីបុណ្យកសិកម្ម និងពិធីបុណ្យជំនឿសាសនាផងដែរ។ ក្នុងនោះលេចធ្លោបំផុតគឺពិធីបុណ្យ Ba Thu Bon ពិធីបុណ្យ Long Chu ពិធីបុណ្យ Cau Bong និងពិធីបុណ្យសែនត្រីបាឡែន Te Ca Ong។ នៅក្នុងពិធីបុណ្យសែនត្រីនេះក្រុមអ្នកចូលរួមច្រៀងផងធ្វើកាយវិការចែវទូកផងសំដៅពិពណ៌នាជីវភាពរស់នៅរបស់បង ប្អូនអ្នកនេសាទផង។ អាចនិយាយបានថា Quang Nam ជាទឹកដីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌គួរឲ្យទាក់ទាញភ្ញៀវទេសចរមកទស្សនានិងសិក្សាស្រាវជ្រាវ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស