Trending now

វិលត្រឡប់វិញអតីតកាលដើម្បីគយគន់ផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung ទីក្រុងហាណូយ

09:45 | 17/05/2021 ហេង វុធ្ធី

យុគសម័យ - វិថីគំនូរ Phung Hung រួមចំណែកលើកតម្កើង អភិរក្សនិងពង្រីកតំលៃ បេតិកភណ្ឌនៃមណ្ឌលវិថីបុរាណហាណូយ ព្រមទាំងបង្កើតឡើងលំហរលេង កំសាន្តសាធារណៈថ្មីសំរាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ

អត្តសញ្ញាណនៃផ្សារណាត់ Hung  Loi អត្តសញ្ញាណនៃផ្សារណាត់ Hung Loi
កន្លែងដ៏ល្អៗសម្រាប់ទៅលេងកំសាន្តក្នុងប៉ុន្មាន់ឈប់សម្រាក់នៃពិធីសែនខួបស្តេច Hung កន្លែងដ៏ល្អៗសម្រាប់ទៅលេងកំសាន្តក្នុងប៉ុន្មាន់ឈប់សម្រាក់នៃពិធីសែនខួបស្តេច Hung
វិលត្រឡប់វិញអតីតកាលដើម្បីគយគន់ផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung  ទីក្រុងហាណូយ
រូបភាពដ៏ស្រស់ស្អាត់នៃផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung ទីក្រុងហាណូយ

និយាយដល់ទីកន្លែងដែលមានគំនូរដ៏ស្អាតអស្ចារ្យ គឺភ្ញៀវទេសចរតែងតែ គិតដល់ផ្លូវភូមិគំនូរ Tam Thanh ខេត្ត Quang Nam ឬផ្លូវភូមិគំនូរ Ly Son ខេត្ត Quang Ngai ភាគកណ្ដាលវៀតណាម។ ប៉ុន្តែ នៅទីក្រុងហាណូយក៏មានវិថីគំនូរមួយដែរ នោះគឺវិថី Phung Hung។

វិថីគំនូរ Phung Hung មិនត្រឹមតែជាកន្លែងទស្សនា ជាកន្លែងថតរូបរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងជាចំណុចលេចធ្លោ ខាងវប្បធម៌របស់ជនស្រឡាញ់ហាណូយទៀតផង។

វិលត្រឡប់វិញអតីតកាលដើម្បីគយគន់ផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung  ទីក្រុងហាណូយ
រូបភាពដ៏ស្រស់ស្អាត់នៃផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung ទីក្រុងហាណូ

វិថីគំនូរ Phung Hung ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ បានបង្ហាញមុខ ជាផ្លូវការកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ដោយឈ្មោះថា លំហរតាំងបង្ហាញ គម្រោងការណ៍សិល្បៈសាធារណៈ Phung Hung។ គម្រោងការណ៍នេះបាន អនុវត្តន៍ដោយមូលនិធិទំនាក់ទំនងអន្តរជាតិកូរ៉េខាងត្បូង (Korea Foundation) សហការជាមួយកម្មវិធី U.N Habitat និងគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem។ ក្រុមសិល្បៈករកូរ៉េខាងត្បូង រួមជាមួយក្រុមវិចិត្រករវៀតណាម Nguyen The Son បាននិពន្ធ វណ្ណកម្មសរុបចំនួន១៩នៅតាមបណ្ដោយវិថី Phung Hung ចាប់ពីចំណុចប្រសព្វវិថី Le Van Linh ទៅដល់ចំណុចប្រសព្វវិថី Hang Cot។

វិលត្រឡប់វិញអតីតកាលដើម្បីគយគន់ផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung  ទីក្រុងហាណូយ
រូបភាពដ៏ស្រស់ស្អាត់នៃផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung ទីក្រុងហាណូ

តាមរយៈវណ្ណកម្មទាំងនេះ អ្នកទស្សនាមានការចាប់អារម្មណ៍អំពីក្រុងហាណូយ នាអតីតកាល ក៏ដូចជាលក្ខណៈបុរាណនានាដែលជនហាណូយនៅតែរក្សាក្នុង ជីវភាពរស់នៅនាសព្វថ្ងៃ។ នោះគឺគំនូរស្ដីពីវិថី Hang Ma ក្នុងបុណ្យ ព្រះច័ន្ទពេញបូរមីមុននេះ គំនូរហាងលក់ទំនិញគ្រប់មុខនៅវិថី Trang Tien ឬគំនូរសិស្សានុសិស្សហាណូយទៅសាលារៀន ជាដើម។ ចែករំលែកអំពីគម្រោង ការណ៍នេះ វិចិត្រករ Nguyen The Son ឲ្យដឹងថា៖

“នេះជាលើកដំបូងដែលយើងខ្ញុំនាំសិល្បៈសម័យទំនើបចេញទៅផ្លូវវិថី។ ក្នុង វណ្ណកម្មសិល្បៈសហសម័យនីមួយៗ ក្រៅពីការគូរគំនូរ គឺក៏មានការដម្លើងពហុ មធ្យោបាយដែរ។ មានសិល្បៈគ្រប់ប្រភេទតាំងពីរូបថត គំនូរ 3D ចម្លាក់ ដល់ ល្បែងកំសាន្តទាក់ទងគ្នា។ អ្នកមើលមិនត្រឹមតែមើលវណ្ណកម្មប៉ុណ្ណោះទេ ថែម ទាំងអាចទាក់ទងជាមួយវណ្ណកម្មនោះទៀតផង។”

វណ្ណកម្មនីមួយៗនៅវិថីគំនូរ Phung Hung សុទ្ធតែបញ្ជូនសារមួយស្ដីពី រដ្ឋធានីហាណូយដែលកំពុងមានការផ្លាស់ប្ដូរថ្មីជាច្រើន ប៉ុន្តែនៅរក្សាបានលក្ខណៈ វប្បធម៌ប្រពៃណីជានិច្ច។ រូបភាពអំពីម៉ូតូចាស់ៗឬម៉ាស៊ីនទឹកនៅកណ្ដាលវាល បានធ្វើឲ្យអ្នកមើលរំលឹកដល់របបរដ្ឋអោបក្រសោប។ វិចិត្រករ Nguyen The Son បានឲ្យដឹងថែមទៀតថា៖“នាពេលមើលវណ្ណកម្មលើវិថីគំនូរនេះ យើងនឹងរំលឹកឡើងវិញនូវ អនុស្សាវរីយ៍ចាស់ៗអំពីវិថី Phung Hung ក៏ដូចជាទីក្រុងហាណូយ។ វណ្ណកម្ម សិល្បៈសាធារណៈនៅទីនេះ បានភ្ជាប់នឹងសោភ័ណ្ឌភាព ដូច្នេះហើយវាញញ្ញាក់នូវ ឡើងការចង់ចាំរបស់ជនហាណូយ ក៏ដូចជាជនដែលមិនរស់នៅហាណូយ ប៉ុន្តែ មកទេសចរណ៍ហាណូយផងដែរ”។

វិលត្រឡប់វិញអតីតកាលដើម្បីគយគន់ផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung  ទីក្រុងហាណូយ
រូបភាពដ៏ស្រស់ស្អាត់នៃផ្ទាំងគំនូរដ៏គាប់ចិត្តនៅវិថី Phung Hung ទីក្រុងហាណូ

រយៈពេលខ្លីៗក្រោយពីបើកសម្ពោធមក វិថីគំនូរ Phung Hung បានទាក់ ទាញប្រជាពលរដ្ឋហាណូយនិងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា។ អ្នកស្រី Pham Huyen Thuong នៅខ័ណ្ឌ Tay Ho ទីក្រុងហាណូយ បានឲ្យដឹង ថា៖ “មកដល់ទីនេះ នាងខ្ញុំបានទស្សនាគំនូរជាច្រើនស្ដីពីក្រុងហាណូយនាអតីត កាល ដែលធ្វើឲ្យនាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្នកណាដែលនិពន្ធឡើង វណ្ណកម្មទាំងនេះពិតជាអ្នកស្រឡាញ់ហាណូយណាស់។ ខ្ញុំនឹងឧទ្ទេសនាមឲ្យមិត្តភក្តិ មកទស្សនាវិថីនេះដែរ ដោយសារមានរូបភាពពិសេសដោយឡែកជាច្រើនស្ដីពី ហាណូយ”។

វិថីគំនូរ Phung Hung រួមចំណែកលើកតម្កើង អភិរក្សនិងពង្រីកតំលៃ បេតិកភណ្ឌនៃមណ្ឌលវិថីបុរាណហាណូយ ព្រមទាំងបង្កើតឡើងលំហរលេង កំសាន្តសាធារណៈថ្មីសំរាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ