Trending now

ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងថៃ

17:48 | 13/05/2021

នារសៀលថ្ងៃទី ១២ ឧសភា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបសវនាការជាមួយព្រះមហាក្សត្រប្រ៊ុយណេ Haji Hassanal Bolkiah
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha

ដោយពិភាក្សាលើវិធានការណ៍នានាដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ នាយករដ្ឋមន្រ្តីទាំងពីរបានស្នើឱ្យស្ថាប័នពាក់ព័ន្ធចូលរួមសម្របសម្រួលឱ្យបានល្អក្នុងការរៀបចំសកម្មភាពនានាដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ នៅឆ្នាំ ២០២១ ដោយធានានូវការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព ព្រម​ទាំង​បន្តរក្សា និងជំរុញយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះវៀតណាម - ថៃ លើកទី ៤ ក្នុងពេលវេលាសមស្រប និងការចុះហត្ថលេខាលើកម្មវិធីសកម្មភាពស្តីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងថៃក្នុងដំណាក់កាល ២០២១-២០២៥ ហើយខិតខំធ្វើឱ្យទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថានឹងបង្កើតលក្ខខណ្ឌអំណោយផល និងលើកទឹកចិត្តសហគ្រាសថៃឲ្យចូលមកវិនិយោគនិងធ្វើពាណិជ្ជកម្មនៅវៀតណាមលើវិស័យនានាដែលភាគីទាំងពីរមានសក្តានុពល។

លោកនាយករដ្ឋមន្រ្តីថៃបានឯកភាពជាមួយសំណើរបស់នាយករដ្ឋមន្រ្តីវៀតណាមលើការពង្រឹងយន្តការផ្លាស់ប្តូរដោយផ្ទាល់រវាងរដ្ឋមន្រ្តីនៃប្រទេសទាំងពីរតាមទំរង់ដែលអាចបត់បែនបានក្នុងគោលបំណងដោះស្រាយការលំបាក និងធានាប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

នាយករដ្ឋមន្រ្តីទាំងពីរក៏បានផ្លាស់ប្តូរទិសដៅដើម្បីដោះស្រាយបញ្ហាជាក់លាក់មួយចំនួនដែលអង្គភាពអាជីវកម្មរបស់ប្រទេសទាំងពីរកំពុងប្រឈមមុខដោយសារតែការរីករាលដាលនៃ Covid-19 ។ ក្នុងបំណងឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច - សង្គមឡើងវិញប្រកបដោយនិរន្តរភាពបន្ទាប់ពីការរាតត្បាត លោកនាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពជំរុញការចរចាលើបទប្បញ្ញត្តិស្តីពីការផ្តល់អាទិភាពលើការធ្វើដំណើររវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការធានាការទទួលបានប្រភពវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងយន្តការពហុភាគីនានាដូចជាអង្គការសហប្រជាជាតិ អាស៊ាន និង APEC ជំរុញការតភ្ជាប់ការដឹកជញ្ជូន ក៏ដូចជា​ជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពនៅមហាអនុតំបន់មេគង្គ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឱ្យប្រទេសថៃគាំទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ស្ថានភាពវេជ្ជសាស្រ្តបន្ទាន់ និងជំងឺរាតត្បាតទើបលេចចេញថ្មី។

នាយករដ្ឋមន្រ្តីទាំងពីរបានចែករំលែកសារៈសំខាន់នៃការបន្តពង្រឹងសាមគ្គីភាព និងរក្សាជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ព្រមទាំងសម្របសម្រួលចរចាដើម្បីសម្រេចឲ្យបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ស្តីពីបញ្ហាមីយ៉ាន់ម៉ា នាយករដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ពីតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការជួយគាំទ្រមីយ៉ាន់ម៉ាដើម្បីជំនះរាល់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយបានឯកភាពសហការជាមួយអាស៊ានដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ