យុគសម័យ - ជារៀងរាល់ថ្ងៃ ដល់វេលាម៉ោង៧យប់ នៅផ្ទះលេខ ៨៧ វិថី Ma May នៃទីក្រុងហាណូយ តែងតែមានភ្ញៀវទេសចរច្រើនកុះករ អង្គុយទន្ទឹងរងចាំការសម្តែងចម្រៀង Tru។ ក្នុងរដូវស្លឹកឈើជ្រុះ ត្រជាក់ខ្យល់បករំភើយៗនេះ សំនៀងចម្រៀង Tru ស៊ីចង្វាក់ជាមួយសម្លេងស្គរលាន់លឺរំពងបានបង្កើតភាពទាក់ទាញ សម្រាប់បរិយាកាសតាមដងវិថីបុរាណនៃទីក្រុងហាណូយ។ ការសម្តែងបែបនេះបានផ្តល់ឱកាសដល់ប្រជាជននិងភ្ញៀវទេសចរឱ្យយល់អំពីវប្បធម៌ប្រពៃណីរបស់ទីក្រុងហាណូយ។
Google បានលើកតំកើងលិល្បៈបេតិកភណ្ឌពិភពលោក - ច្រៀង Ca Tru របស់ប្រទេសវៀតណាម |
សប្តាហ៍វប្បធម៍និងទេសចរណ៍ Mui Ca Mau ឆ្នាំ២០១៩ - កន្លែងជួបជុំគ្នានៅប៉ូលខាងត្បូងនៃប្រទេសវៀតណាម |
ទីក្រុងហាណូយខិតខំអភិរក្សចម្រៀងទ្រូ (Ca Tru) |
ចាប់តាំងពីបានអង្គការ UNESCO លើកតម្កើងជាបេតិកភ័ណ្ឌវប្បធម៌អរូបីត្រូវការការពារបន្ទាន់មក ទីក្រុងហាណូយបានផ្សព្វផ្សាយយ៉ាងសកម្មដើម្បីជួយឲ្យបេតិកភណ្ឌចម្រៀង Tru មិនត្រឹមតែ “រស់រានឡើងវិញ” ប៉ុណ្ណោះទេ ថែមទាំងបានអភិរក្សប្រកបដោយនិរន្តរភាពទៀតផង។ ក្រៅពីផ្តោតការយកចិត្តទុកដាក់លើការបង្រៀនឲ្យជំនាន់វ័យក្មេងមក ទីក្រុងហាណូយកំពុងរៀបចំសកម្មភាព ច្រៀងចម្រៀង Tru យ៉ាងសកម្មដើម្បីធ្វើឱ្យទម្រង់សិល្បៈបែបប្រពៃណីនេះមានភាពរស់រវើកឡើងវិញនិងខិតមកជិតជាមួយមហាជនជាង។
ជារៀងរាល់ថ្ងៃ ដល់វេលាម៉ោង៧យប់ នៅផ្ទះលេខ ៨៧ វិថី Ma May នៃទីក្រុងហាណូយ តែងតែមានភ្ញៀវទេសចរច្រើនកុះករ អង្គុយទន្ទឹងរងចាំការសម្តែងចម្រៀង Tru។ ក្នុងរដូវស្លឹកឈើជ្រុះ ត្រជាក់ខ្យល់បករំភើយៗនេះ សំនៀងចម្រៀង Tru ស៊ីចង្វាក់ជាមួយសម្លេងស្គរលាន់លឺរំពងបានបង្កើតភាពទាក់ទាញ សម្រាប់បរិយាកាសតាមដងវិថីបុរាណនៃទីក្រុងហាណូយ។ ការសម្តែងបែបនេះបានផ្តល់ឱកាសដល់ប្រជាជននិងភ្ញៀវទេសចរឱ្យយល់អំពីវប្បធម៌ប្រពៃណីរបស់ទីក្រុងហាណូយ។
ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌអរូបីរបស់មនុស្សជាតិនាខែតុលាឆ្នាំ២០០៩ ចម្រៀង Tru បានក្លាយជាបេតិកភ័ណ្ឌអរូបីទី៤របស់វៀតណាមដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់ រួមជាមួយតន្ត្រីរាជវាំង Hue បរិយាកាសគងឃ្មោះ Tay Nguyen និង ចម្រៀង Quan ho Bac Ninh ។ ដើម្បីអភិរក្ស និងស្តារចម្រៀង Tru ប្រកបដោយនិរន្តរភាពនោះ ស្ថាប័ននានានៃទីក្រុងហាណូយកំពុងបង្កើតគម្រោងយុទ្ធសាស្ត្ររយៈពេលវែងដើម្បីដកចម្រៀង Tru ចេញពីស្ថានភាពការពារបន្ទាន់ ទីក្រុងហាណូយបានផ្តល់ចំណាយសម្រាប់ក្លឹបចូលរួមពិធីបុណ្យនិងការប្រគំតន្ត្រី រួមទាំងជួយសិប្បករនឹងនរចិត្តក្នុងការបង្រៀននៅមូលដ្ឋាន។ បច្ចុប្បន្នទីក្រុងហាណូយមានសិប្បករចម្រៀង Tru ចំនួន ២៩ រូបត្រូវបានលើកតម្កើងជាសិប្បករឆ្នើម។ ឆ្លងតាមរយៈ ពេល៣លើក រៀបចំមហោស្រពចម្រៀង Tru នៅទូទាំងប្រទេសមក បានរួមចំណែកលើកទឹកចិត្តឲ្យបានអនុវត្តការច្រៀង Tru នៅថ្នាក់មូលដ្ឋាននិងបានរកឃើញទេពកោសល្យវ័យក្មេងជាច្រើននៅក្នុងប្រភេទសិល្បៈនេះ។ តន្ត្រីករ Dang Hoanh Loan អ្នកដែលមានរយៈពេលច្រើនឆ្នាំធ្វើការស្រាវជ្រាវអំពីចម្រៀង Tru បានចាត់ទុកថា៖ ការរៀបចំមហោស្រព ការប្រឡងចម្រៀង Tru គឺចាំបាច់ ត្រូវបានអនុវត្តន៍ជាប្រចាំ ដើម្បីបង្កើតទីលានជួបប្រាស្រ័យ សិក្សារៀនសូត្រនិងអនុវត្តន៍ច្រៀងចម្រៀង Tru សម្រាប់សិប្បករនិងមិត្តវ័យក្មេងដែលស្រឡាញ់ចម្រៀង Tru។
ទីក្រុងហាណូយខិតខំអភិរក្សចម្រៀងទ្រូ (Ca Tru) |
លោក Dang Hoanh Loan បានឲ្យដឹងថែមទៀតថា៖ “តាមរយៈការប្រកួតប្រជែងបានបង្ហាញពីទេពកោសល្យវ័យក្មេងជាច្រើន ដែលនេះអាចនិយាយបានថាគឺជាភាពអស្ចារ្យសម្រាប់វិស័យចម្រៀង Tru ហាណូយ។ ខ្ញុំបានរកឃើញថាមានសិល្បៈការិនីខ្លះច្រៀងតាមបែបសិល្បៈរបស់សិប្បករហើយខ្ញុំបានដឹងថាពួកគេស្តាប់ដោយយកចិត្តទុកដាក់លើខ្សែអាត់អូឌីយ៉ូពីព្រោះសិល្បករជាច្រើនបានលាចាកលោកដូចជា លោកយាយ Nguyen Thi Chuc ប៉ុន្តែមានសម្លេងស្រដៀងលោកស្រីណាស់។ ប្រការនេះបានបង្ហាញថា ឯកសារតម្កល់ទុក មានលក្ខណៈវិជ្ជមានចំពោះប្អូនៗណាស់”។
ជាប្រភេទតន្ត្រីស្រុកស្រែផងនិងមានលក្ខណៈវិទ្យាសាស្រ្តផង ការអភិរក្សចម្រៀង Tru កំពុងប្រឈមនឹងការលំបាកនិងឧបសគ្គជាច្រើន ជាពិសេសសិប្បករភាគច្រើនស្ថិតក្នុងអាយុចាស់ជរា ហើយក្មេងស្នងមរតកមិនសូវមាន ខណៈដែលប្រភេទសិល្បៈនេះមិនសូវទាក់ទាញបានអ្នកស្តាប់និងអ្នកអានឡើយ។ ហេតុដូច្នេះស្របគ្នាជាមួយការបង្រៀន ការបណ្តុះបណ្តាលជំនាន់ក្រោយៗមក គឺការស្វែងរកអ្នកទស្សនាក៏ សំខាន់ណាស់ផងដែរ។ លោកស្រី Phung Thi Hong ប្រធានក្លឹបចម្រៀង Tru នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សិល្បៈវៀតណាមបានមានប្រសាសន៍ថា: “ខ្ញុំស្នើថា គប្បីយកចិត្តទុកដាក់លើចម្រៀង Tru ឲ្យបានច្រើនថែមទៀត តាមរយៈដាក់បញ្ជូលចម្រៀង Tru ទៅក្នុងមេរៀនក្រៅម៉ោង ដើម្បីឱ្យយុវវ័យអាចមានលទ្ធភាពចូលរៀនបានឆាប់ៗ។ នេះគ្រាន់តែជាអ្វីដែលខ្ញុំចង់បាន ហើយសង្ឃឹមថា ស្ថាប័នមានសមត្ថភាពនានា គួរប្រតិបត្តិយ៉ាងសកម្មក្នុងការច្រៀងចម្រៀង Tru ឲ្យបានទៀងទាត់ដើម្បី ប្រភេទសិល្បៈនេះ នឹងមិនរលាយសាបសូន្យ”។
ទីក្រុងហាណូយខិតខំអភិរក្សចម្រៀងទ្រូ (Ca Tru) |
ដើម្បីនាំយកកេរ្តិ៍ដំណែលចម្រៀង Tru ខិតមកជិតជាមួយមហាជនទាំងក្នុងនិងក្រៅប្រទេស លោកស្រី Vu Thi Thuy Linh នៃក្លឹប Ca Tru Phu Thi Club បានចាត់ទុកថា ស្ថាប័នមូលដ្ឋានបានរៀបចំសកម្មភាពផ្សព្វផ្សាយនៅទួរទេសចរណ៍ និងតាមរយៈទីតាំងទេសចរណ៍នៃរដ្ឋធានីផងដែរ។ លោកស្រីឲ្យដឹងថែមទៀតថា៖ “យើងខ្ញុំជាអ្នកប្រកបរបរនេះ ចង់មានកន្លែងហាត់សមនិងសម្តែងដែលមានលក្ខណៈល្អបំផុត ដើម្បីបង្ហាញពីអ្វីដែលពួកគេបានរៀន។ ដូច្នេះខ្ញុំគិតថា ធ្វើយ៉ាងម៉េច ដើម្បីមានការសម្តែងឲ្យបានច្រើន សម្រាប់សិល្បៈករ សិល្បៈការិនីអាចមានឱកាសសម្តែង”។
នៅឯសិក្ខាសាលាស្វែងរកដំណោះស្រាយសម្រាប់អភិរក្សចម្រៀង Tru នៅហាណូយ អ្នកស្រាវជ្រាវនិងសិប្បករជាច្រើនបានចាត់ទុកថា ទីក្រុងហាណូយគឺជាតំបន់មួយដែលមានក្លឹបសិល្បៈ Tru ជាច្រើន។ ហេតុដូច្នេះ ទីក្រុងត្រូវជាអ្នកត្រួសត្រាយ វាយតម្លៃនូវស្ថានភាពចម្រៀង Tru ដើម្បីបង្កើតគម្រោងយុទ្ធសាស្ត្រអភិរក្សនិងអភិវឌ្ឍ សិល្បៈចម្រៀង Tru ឈានដល់ការបង្កើតជំហានខ្លាំងក្លាក្នុងការអភិរក្សសិល្បៈចម្រៀង Tru ប្រកបដោយចីរភាព៕
VOV
មតិពីមិត្តអ្នកអាន