Trending now

លោក ដូណាល់ ត្រាំ «ព្រមានមេដឹកនាំកំពូលអ៉ីរ៉ង់ឲ្យប្រយ័ត្នសម្តី» ក្រោយការតិះដៀលថាអាមេរិកកំសាក និងមិនសមជាមហាអំណាចលេខ១

12:28 | 18/01/2020

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានមេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេណៃ (Ali Khamenei) ឱ្យប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី មុននឹងហាមាត់និយាយចេញមកក្រៅ បន្ទាប់ពីមេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះបានចាត់ទុកថា ការសម្លាប់លោកមេទ័ព កាស្សិម សូឡៃមេនី (Qasem Soleimani) ដោយសហរដ្ឋអាមេរិកគឺជាទង្វើដ៏កំសាក និងមិនសក្តិសមជាមហាអំណាចលេខមួយ នៅលើពិភពលោកនេះទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ «ព្រមានមេដឹកនាំកំពូលអ៉ីរ៉ង់ឲ្យប្រយ័ត្នសម្តី» ក្រោយការតិះដៀលថាអាមេរិកកំសាក និងមិនសមជាមហាអំណាចលេខ១។

លោក ដូណាល់ ត្រាំ ធ្វើការព្រមានបែបនេះ បន្ទាប់ពីលោក Ali Khamenei បានថ្លែងសារកំឡុងដឹកនាំការថ្វាយបង្គំនៅថ្ងៃសុក្រ ជាលើកដំបូងនារយៈពេល៨ឆ្នាំមកនេះ ជាមួយ ការបរិហាថាទីក្រុងវ៉ាស៊ីនតោន មិនហ៊ានប្រឈមមុខដោយផ្ទាល់ជាមួយលោក Soleimani នៅលើសមរភូមិ ទើបលួចសម្លាប់រូបលោកចោល។

លោក ត្រាំ បានគូសបញ្ជាក់នៅលើ Twitter ដូច្នេះថា «មេដឹកនាំកំពូលអ៉ីរ៉ង់ដែលមិនសមកាន់តំណែងកំពូលបែបនេះ បាននិយាយរឿងដែលធ្វើឱ្យគេស្អប់ ដោយសារតែការមួលបង្កាច់
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ តែស្របពេលសេដ្ឋកិច្ចរបស់អ៉ីរ៉ង់កំពុងដុនដាប ហើយប្រជាជនអ៉ីរ៉ង់កំពុងរងការឈឺចាប់ ដូច្នេះលោក ( Khamenei) គួរតែមានការប្រយ័ត្នប្រយែង ចំពោះសម្ដីខ្លួនឯង»។

គួរបញ្ជាក់ថា កាលពីដើមខែមករាកន្លងទៅ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានតានតឹងដល់ចំណុចកំពូល បន្ទាប់ពីលោក Qasem Soleimani ត្រូវបានអាមេរិកសម្លាប់ នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ ហើយជាការសងសឹកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបាញ់ស្រេចមីស៊ីលរាប់សិបគ្រាប់ លើមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីអ៉ីរ៉ាក់។ បើតាមទីបញ្ជាការកណ្ដាលអាមេរិក កងទ័ពរបស់ខ្លួន ១១នាក់បានរងរបួស តែនេះគឺផ្ទុយទាំងស្រុងនឹងការអះអាងរបស់លោក ត្រាំ ពីដំបូងដែលថា គ្មានកងទ័ពអាមេរិកណាម្នាក់ស្លាប់ ឬរងរបួស នៅក្នុងការវាយប្រហារនេះទេ៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម