Trending now

លោក ដូណាល់ ត្រាំ ព្រមានចិន ពី«ផលវិបាកធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹង COVID-19

12:34 | 19/04/2020

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាចិន អាចនឹងប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បើសិនជាទីក្រុងប៉េកាំង គឺជាអ្នកទទួលខុស ត្រូវដោយផ្ទាល់ ចំពោះការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ

ការព្រមានជាថ្មីខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងជាការឆ្លើយតបនឹងសំនួរ ថាតើចិនអាចនឹងត្រូវជួបផលវិបាកដែរឬទេ ពាក់ព័ន្ធនឹង COVID-19 ដែលផ្ទុះឡើង ដំបូងនៅក្នុងទីក្រុងវូហាន និងដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ១៥៧,០០០នាក់ នៅជុំវិញពិភពលោក។ ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាន ចេញពីសេតវិមាន កាលពីថ្ងៃសៅរ៍ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «COVID-19 គួរតែត្រូវបានបញ្ឈប់នៅក្នុងប្រទេសចិន តំាងពីមុននឹងវាចាប់ផ្ដើមឆ្លងមក ម្លេះ។ ប៉ុន្តែរឿងបែបនេះមិនបានកើតឡើងឡើយ ហើយឥលូវពិភពលោកទាំងមូល កំពុងរងគ្រោះដោយសារជំងឺមួយនេះ...ដូច្នេះបើសិនជាពួកគេ (ចិន) គឺជាអ្នក ទទួលខុសត្រូវដោយផ្ទាល់ នោះច្បាស់ណាស់ពួកគេនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ»។

តែទោះជាបែបនេះក្ដី ទីក្រុងប៉េកាំង បានទាត់ចោលរាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជាមួយការអះអាងថា ទីក្រុង វ៉ាស៊ីនតោន គួរតែបញ្ឈប់ការយកជំងឺ COVID-19 ទៅលាយឡំនឹងរឿងនយោបាយ ហើយគួរងាកទៅផ្តោតអារម្មណ៍ លើការយកឈ្នះជំងឺដ៏កាចសាហាវនេះ ក៏ដូចជាប្រឹងស្តារសេដ្ឋកិច្ចវិញ ជាការល្អប្រសើរជាង៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ