Trending now

សម្ដេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅ ឥណ្ឌូនេស៊ី

23:20 | 20/04/2021 ឌីណា

ក្នុងគោលបំណង ចូលរួមទប់ស្កាត់ ការរីករាល នៃជំងឺកូវីដ-១៩សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី២​ នៅព្រឹកថ្ងៃទី២០ ខែ មេសានេះ ដើម្បីត្រៀមខ្លួនអញ្ជើញ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

Facebook របស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាឈរនៅលំដាប់ទី ១ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលចិត្តច្រើនបំផុត Facebook របស់សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាឈរនៅលំដាប់ទី ១ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលចិត្តច្រើនបំផុត
សម្ដេចតេជោ ហ៊ុនសែន ផ្ញើសារអរគុណដល់ប្រទេសចិន ដែលបានផ្ដល់ជំនួយ ជាច្រើនសម្រាប់ ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ សម្ដេចតេជោ ហ៊ុនសែន ផ្ញើសារអរគុណដល់ប្រទេសចិន ដែលបានផ្ដល់ជំនួយ ជាច្រើនសម្រាប់ ការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩
សម្ដេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅ ឥណ្ឌូនេស៊ី

ម្ដេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅ ឥណ្ឌូនេស៊ី។ (រូបថត៖ dap.com.khmer)

សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលចាប់តាំងពីយោធា បានធ្វើរដ្ឋប្រហារទម្លាក់ លោកស្រី អ៊ុង សានស៊ូជី ពីតំណែង កាលពីថ្ងៃទី១ ខែកុម្ភៈ កន្លងមកនេះ ធ្វើអោយមានការងើបឡើងប្រឆាំងពីសំណាក់ប្រជាពលរដ្ឋ ទៅនឹងរបបសឹកមួយនេះ បណ្ដាលអោយមនុស្ស​ជាច្រើននាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ពីសំណាក់ក្រុមយោធា។

ជាទម្លាប់រាល់ពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចេញក្រៅប្រទេស តែមានការជូនដំណើរពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់សម្តេច ឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីជាដើម។ បើតាមសម្តេចតេជោ ការហាមមិនឱ្យមានការជូនដំណើរនេះ ដោយសាររាជធានីភ្នំពេញ កំពុងស្ថិតក្នុងការអនុវិធានការបិទខ្ទប់ និងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេសាថ្ងៃទី២៤ ខែមេសានោះ វេលាម៉ោងប្រមាណ៩យប់ សម្តេចនឹងហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ដំណើរត្រឡប់មកវិញ ក៏មិនតម្រូវឱ្យមានការទទួលដំណើរ ហើយក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលត្រឡប់មកវិញទាំងសម្តេច និងគណៈប្រតិភូ ត្រូវយកសំណាកពិនិត្យរកជំងឺកូវីដ១៩ ហើយត្រូវដាក់ខ្លួននៅដាច់ដោយឡែក (ចត្តាឡីស័ក) រយៈពេល ១៤ថ្ងៃ ដើម្បីធានាថា មានសុវត្ថិភាព មិនមានជំងឺកូវីដ១៩ ហើយចម្លងទៅអ្នកដទៃ។

ដោយឡែកសម្រាប់អ្នកព័ត៌មាន គឺអនុញ្ញាតឱ្យទៅយក តែត្រូវរក្សាគម្លាត ពោលគឺនៅឱ្យឆ្ងាយ។

សម្ដេចតេជោ ហ៊ុនសែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាននៅ ឥណ្ឌូនេស៊ី
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា “ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំ ត្រូវចាក់វ៉ាក់សាំងដូសទី២។ (រូបថត៖ dap.com.khmer)

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា “ដើម្បីអាចចេញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខខ្ញុំ ត្រូវចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។ លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋាន ជាមួយ​ភរិយានិងកូនស្រីពៅ ខុសគ្នា តែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។ ខ្ញុំនិងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅ ទទួលដូសទី២នៃវ៉ាក់សាំង Sinovac”។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា “ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូច កាលចាក់ដូសទីមួយឬទេ? បើងងុយដេកឯកសារច្បាស់ ជានៅលើតុនិងមិនបាន ហាត់ប្រាណផងដែរ”៕

ឌីណា

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិបាលខេត្តកែប ជំរុញឱ្យលើកកម្ពស់វប្បធម៌ជាតិ និងលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកដល់ទីក្រុងប៉េកាំងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន
នាំទំនាក់ទំនង វៀតណាម - ចិន ឈានចូលដំណាក់កាលអភិវឌ្ឍន៍ក្នុងកម្រិតកម្ពស់ថ្មី
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងភរិយា អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន
ភាពរស់រវើកនៃពានរង្វាន់បាល់ទាត់សហគមន៍វៀតណាម នៅតំបន់ Kyushu ប្រទេសជប៉ុន