Trending now

តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

16:58 | 10/04/2021

ប្រធាន​ស្ថានតំណាង​នៃ​ប្រទេស​ចំនួន ៣២ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ដែល​មាន​និវាសដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេសថៃ បានរួមគ្នាផ្ញើសារអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ទោស័ក ព.ស.២៥៦៥ ដែលនឹងចូលមកដល់​នៅក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ ។

អណ្ដូង​ស្នេហ៍​ដាក់ដាំ ទិដ្ឋភាព​តំណាង​មណ្ឌលគិរី អណ្ដូង​ស្នេហ៍​ដាក់ដាំ ទិដ្ឋភាព​តំណាង​មណ្ឌលគិរី
តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«ផ្ការំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ? តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«ផ្ការំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ?
តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។

តាមរយៈ​កាត​ជូនពរ​ដែល​មាន​ទង់ជាតិ​ចម្រុះ​ពណ៌ និង​ឃ្លា​ប្រយោគ​ជា​ភាសា​ខុសៗគ្នា ដែល​មាន​ខ្លឹមសារ «សួស្តី​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ២០២១» បានឆ្លុះ​បង្ហាញ​ពី​ចំណង​មិត្តភាព​ជិតស្និទ្ធ​ជាប្រពៃណី និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​រវាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​ស្ថានទូត​នៃ​បណ្តា​ប្រទេស​ជាមិត្ត​ចំនួន ៣២ ទាំង​ពេល​បច្ចុប្បន្ន និងអនាគត ។ ម្យ៉ាងទៀត ក៏ជាសារប្រាប់ពិភពលោក អំពីការគាំទ្ររបស់ប្រទេសទាំងអស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា «កម្ពុជាតូចពិត ចិត្តទូលាយ និងមានមិត្តច្រើន» ហើយបានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ដែលជាអង្គទូតនៃប្រទេសទាំង៣២ ដែលបានគាំទ្រ ផ្តល់ពាក្យពេជន៍ជាភាសាជាតិរបស់ខ្លួន និងចូលរួមចុះហត្ថលេខាលើកាតជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមជម្រាបថា កាតជូនពរឆ្នាំថ្មីចម្រុះភាសានេះ ត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ដែលជាផ្នែកមួយនៃគោលនយោបាយទូតសេដ្ឋកិច្ចកម្ពុជា ដល់ពិភពលោក។

គំនិតផ្តួចផ្តើមនេះ ទទួលបានការគាំទ្រពេញទំហឹងពីស្ថានទូតនៃប្រទេសជាមិត្តទាំង៣២ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ដូច្នេះ កម្ពុជាមិនឯកា​ឡើយ! ទោះបីជាពេលនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានកំពុងសស្រាក់សស្រាំប្រយុទ្ធតតាំងជំងឺកូវីដ១៩ ដែលបានធ្វើទុក្ខបុកម្នេញម្តងហើយម្តងទៀត និងបានកំពុងបន្តរាតត្បាតជុំវិញពិភពលោក ៕

Cambonomist

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម