យុគមស័យ - ទោះបីជាមានការអភិវឌ្ឍតាមទិសដៅនៃភាពទំនើបក្រុង Buon Ma Thuot នៅតែរក្សានូវអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច ព្រមទាំងរក្សាបានល្អនូវបរិយាកាស«បៃតង»ផងដែរ។
![]() |
![]() |
![]() |
អញ្ជើញមកកាន់ក្រុង Buon Ma Thuot ដើម្បីមមើលតំបនខ្ពង់រាប Tay Nguyen ផ្លាស់ប្តីរជាថ្មីក្នុងសម័យទំនើបនេះ |
អញ្ជើញមកដល់ទីក្រុង Buon Ma Thuot ដែលមានចំនួនប្រជាជនប្រមាណ ៥ សែន នោះ លោកអ្នកនឹងទទួលបានបទពិសោធន៍នៃជីវភាពរស់នៅខុសប្លែកទាំងស្រុង បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតរបស់វៀតណាម នៅប៉ុន្មានថ្ងៃនៃខែមិនា ក្នុងអាកាសធាតុក្តៅស្អុះស្អាប់នៃរដូវប្រាំងនៅតំបន់Tay Nguyen នោះ តាមដងផ្លូវគឺពោរពេញទៅដោយម្លប់ដើមឈើត្រឈឹងត្រឈៃ អាកាសធាតុត្រជាក់ស្រួលណាស់។
ប្រការ ដែលធ្វើឱ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍នៅពេលអញ្ជើញមកដល់ ទីក្រុង Buon Ma Thuot នោះការដំណើរតាមផ្លូវដែលមានម្លប់ទ្រឈឹងទ្រឈៃ ហើយលោកអ្នកអាចបង្អង់ដំណើរ ស្រូបយកខ្យល់អាកាសបរិសុទ្ធដែលកម្រមានទីក្រុងណាដូច្នេះណាស់។ ទីក្រុង Buon Ma Thuot ត្រូវបានធម្មជាតិប្រទានប្រភពដីក្រហម bazan ដែលសម្បូរដោយជីជាតិ អាកាសធាតុត្រជាក់ត្រជុំពេញឆ្នាំ ហើយមិនសូវមានខ្យល់ព្រុះ ទើបដើមឈើបានរីកលូតលាស់យ៉ាងឆាប់រហ័ស និងខៀវស្រងាត់។
![]() |
អញ្ជើញមកកាន់ក្រុង Buon Ma Thuot ដើម្បីមមើលតំបនខ្ពង់រាប Tay Nguyen ផ្លាស់ប្តីរជាថ្មីក្នុងសម័យទំនើបនេះ |
ទឹកជ្រោះ Ea Tam ដែលហូរឆ្លងកាត់ទីក្រុងមិនត្រឹមតែផ្គត់ផ្គង់ទឹក និងជួយបង្ហូរទឹកប៉ុណ្ណោះទេ ថែមទាំងជួយធ្វើពិពិធកម្មប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺដើមឈើនៅក្បែរទឹកជ្រោះបានបង្កើតជាជួរបៃតងដ៏ពិសេស ដោយបានជួយបង្កើនសោភណភាពទីក្រុង។ នៅទីក្រុង Buon Ma Thuot មានដើមឈើរដុះយ៉ាងច្រើននៅសង្ខាងដងវិថី ហើយជាទីកន្លែងបង្អង់ដំណើរ ដើរថ្នើរជើង ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធរបស់អ្នកដំណើរ។ ក្រោយរយៈពេលជាង ១០ ឆ្នាំ ដែលត្រូវបានទទួលស្គាល់ជាទីក្រុងថ្នាក់ទី ១ ចំណុះខេត្ត Dak Lak នោះ ទីក្រុង Buon Ma Thuot បានរីកចម្រើនឥតឈប់ឈរ ប៉ុន្តែនៅតែរក្សាបានពណ៌បៃតងធម្មជាតិសម្រាប់ទីក្រុងដដែល។
![]() |
សារមន្ទីរកាហ្វេនៅក្រុង Buon Ma Thuot |
ភូមិ Ako Dhong ដែលស្ថិតនៅមជ្ឈមណ្ឌលទីក្រុង Buon Ma Thuot គឺជាអាស័យដ្ឋានទេសចរណ៍ ដែលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិតែងតែអញ្ជើញមកទស្សនានៅពេលមកដល់ ទីក្រុង Buon Ma Thuot ម្ដង់ៗ។ ភូមិ Ako Dhong មិនត្រឹមតែមានផែនការមេស្ថាបត្យកម្មនគរដ៏ស្រស់ស្អាតជាមួយនឹងផ្ទះវេងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថាជាទីកន្លែងរក្សាទុកនូវលក្ខណៈដ៏ស្រស់ស្អាត និងអត្តសញ្ញាណវប្បធម៌ជាច្រើនរបស់ជនជាតិ Ede ទៀតផង។ អ្នកស្រី H Tit Alio លេខាសម្ព័ន្ធយុវជនភូមិ Ako Dhong បានឲ្យដឹងថា៖ “យើងខ្ញុំពិតជាមានសំណាងណាស់ ដោយបានរស់នៅក្នុងភូមិមួយ ដែលនៅតែរក្សាបានវប្បធម៌របស់ខ្លួនដដែល។ គ្រួសារទាំងអស់ នៅក្នុងភូមិយើងខ្ញុំ សុទ្ធតែរក្សាបានផ្ទះឈើផុតពីដី ស្រាពាង កៅអី kpan និងសំលៀកបំពាក់ប្រពៃណី។ តម្លៃវប្បធម៌ជាតិពិតជាមានសារៈសំខាន់ណាស់ ហើយបើយើងស្រឡាញ់វប្បធម៌ ទើបរក្សាបានដូច្នេះ”។
![]() |
យុវនារីថតរូបនៅក្រុង Buon Ma Thuot |
ក្រៅពីភូមិ Ako Dhong នោះ ប្រជាជននៅភូមិស្រុកដទៃជាច្រើនទៀតនៅ ទីក្រុង Buon Ma Thuot ក៏បានរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ ដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច។ជាក់ស្ដែង នៅតាមភូមិ Pan Lam Tong Ju Kmrong និង Prong A នោះ គ្រួសារជាច្រើនបានអភិវឌ្ឍន៍របរតម្បាញចរបាប់ តម្បាញផ្តៅឫស្សី ស្រាពាង ដើម្បីបង្កើតការងារធ្វើ រកប្រាក់ចំណូលបន្ថែម។ លោកស្រី H Yam Bkrong ប្រធានភូមិ Tong Ju ឃុំ Eo Kao ទីក្រុង Buon Ma Thuot និងជានាយិការសហករណ៍តម្បាញ់ចរបាប់ Tong Bong បានឲ្យដឹងថា៖ ក្រៅពីរបរត្បាញចរបាប់ប្រពៃណីរបស់ជនជាតិ E De នោះ គ្រួសារលោកស្រីក៏កំពុងបង្ហើយការសាងសង់ផ្ទះវេង ដើម្បីធ្វើ Homestay ដែលមានរបស់របរប្រពៃណីរបស់ជនជាតិ E De យ៉ាងគ្រប់គ្រាន់ ហើយបានប្រៀបប្រដូចជាសារមន្ទីរខ្នាតតូចដើម្បីបម្រើដល់ភ្ញៀវទេសចរ។ លោកស្រីបានឲ្យដឹងថា៖ “ចាប់តាំងពីពេលសហករណ៍មានការរីកចម្រើនជាបណ្ដើរៗនោះ ផលិតផលជាច្រើនប្រភេទត្រូវបានកែលម្អឲ្យសមស្របនឹងមនុស្សគ្រប់វ័យ ដូច្នេះហើយ សម្លៀកបំពាក់ចរបាប់របស់ជនជាតិ E De មិនត្រឹមតែទាក់ទាញបានចំណាប់អារម្មណ៍របស់មនុស្សវ័យចំណាស់ប៉ុណ្ណោះទេ ថែមទាំងយុវជនទៀតផង។ លើលពីនេះទៅទៀត យើងខ្ញុំបានរចនាផលិតផលចរបាប់សម្បូរបែបណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនផងដែរ”។
អស់រយៈពេល ៤៦ ឆ្នាំ បន្ទាប់ពីថ្ងៃរំដោះមក ទីក្រុង Buon Ma Thuot បានផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំងក្លា។ ជាមួយនឹងប្រៀបខ្លាំងដែលមានស្រាប់អំពីលក្ខខ័ណ្ឌធម្មជាតិ និងអត្តសញ្ញាណវប្បធម៌នោះ ទីក្រុង Buon Ma Thuot នឹងបន្តអភិវឌ្ឍន៍ឲ្យសក្ដិសមជាទីក្រុងស្នូលនៃតំបន់ Tay Nguyen ដែលជាទីក្រុងខ្ពង់រាបបៃតង ស្រស់ស្អាត ហើយកាន់តែទំនើប ហើយថែមទាំងជាមោទនភាពរបស់ប្រជាជននៅទីនេះទៀតផង៕
VOV
មតិពីមិត្តអ្នកអាន