Trending now

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមក្រោមប្រធានបទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី”

14:37 | 06/04/2021

ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយ ២០២១ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ ជាមួយនឹងប្រធានបទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី”។

ឱកាសសម្រាប់ផ្នែកទេសចរណ៍វៀតណាម ដំណាក់កាលឆ្នាំ ២០២១-២០២៣ ឱកាសសម្រាប់ផ្នែកទេសចរណ៍វៀតណាម ដំណាក់កាលឆ្នាំ ២០២១-២០២៣
“ផែនទីទេសចរណ៍វៀតណាម” “ផែនទីទេសចរណ៍វៀតណាម”
ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមក្រោមប្រធានបទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី”
គោលដៅទេសចរណ៍​ស្រស់ស្អាតនៅប្រទេសវៀតណាម។ (រូបថត៖ truyenhinhdulich.vn)

នៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តទៅនាថ្ងៃ ៥មេសានៅទីក្រុងហាណូយ អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍វៀតណាមលោក Vu The Binh បានឲ្យដឹងថា ពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម - VITM ហាណូយ ២០២១ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១ ជាមួយនឹងប្រធាន បទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី”។

ដោយប្រធានបទ “ស្ថានភាពធម្មតាថ្មី ឱកាសថ្មី” សម្ព័ន្ធសមាគមទេសចរណ៍វៀតណាមចង់បញ្ជាក់ថា វិស័យទេសចរណ៍កំពុងជំនះពុះពាររាល់ការលំបាក ដើម្បីការស្តារនិងការអភិវឌ្ឍផងដែរ។ យោងតាមគណៈចាត់តាំងពិព័រណ៍ រហូតដល់ថ្ងៃទី ៣១ ខែមីនា មានអង្គភាពចំនួន ៤៥០ មកពីខេត្ត-ក្រុង ចំនួន ៤០ រួមទាំងប្រទេសនិងតំបន់ដែនដីចំនួន ៤ (រួមមាន ថៃ កូរ៉េខាងត្បូង ជប៉ុន តែវ៉ាន់ (ចិន)បានចុះឈ្មោះចូលរួមពិព័រណ៍នេះ ដោយមានស្តង់ទំនិញប្រហែល ៣៥០តូប។

មុននឹងប្រព្រឹត្តទៅពិព័រណ៌ទេសចរណ៍អន្តរជាតិវៀតណាម សម្ព័ន្ធសមាគមទេសចរណ៍វៀតណាមបានសហការជាមួយមន្ទីរទេសចរណ៍ សម្ព័ន្ធសមាគមទេសចរណ៍ខេត្ត Ninh Binh ដើម្បីរៀបចំ “វេទិកាទេសចរណ៍ក្នុងប្រទេស” ឆ្នាំ ២០២១ នៅទីក្រុង Ninh Binh ខេត្ត Ninh Binh ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៤ និង ១៥ មេសា៕

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស