Trending now

កិច្ចសហប្រតិបត្តិការការពារជាតិ គឺជាសរសរស្តម្ភមួយក្នុងទំនាក់ទំនងវៀតណាម - ឡាវ

08:00 | 05/04/2021

នារសៀលថ្ងៃទី ២ ខែមេសា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារប្រទេសវៀតណាម បានទទួលជួបក្រុមមន្ត្រីនៃវគ្គបណ្តុះបណ្តាលរយៈពេលខ្លី សម្រាប់មេបញ្ជាការ - សេនាធិការជាន់ខ្ពស់នៃយុទ្ធនាការ យុទ្ធសាស្រ្តរបស់កងទ័ពប្រជាជនឡាវ ជំនាន់ទី ៣។

វៀតណាម - ឡាវបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមអភិវឌ្ឍន៍កំពង់ផែ Vung Ang វៀតណាម - ឡាវបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមអភិវឌ្ឍន៍កំពង់ផែ Vung Ang
ពិព័រណ៍ស្ដីពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ - ពិព័រណ៍នៃ​ការចងចាំរបស់យុទ្ធជន ពិព័រណ៍ស្ដីពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ - ពិព័រណ៍នៃ​ការចងចាំរបស់យុទ្ធជន
កិច្ចសហប្រតិបត្តិការការពារជាតិ គឺជាសរសរស្តម្ភមួយក្នុងទំនាក់ទំនងវៀតណាម - ឡាវ
លោកឧត្តមសេនីយ៍ទោ Vu Chien Thang ជាអធិបតីនៃកិច្ចប្រជុំ

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានអបអរសាទរក្រុមមន្ត្រីកងទ័ពប្រជាជនឡាវចំនួន ៣០ នាក់ដែលបានបញ្ចប់វគ្គសិក្សានៅបណ្ឌិតសភាការពារជាតិ។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានអះអាងថា បក្ស រដ្ឋ និងកងទ័ពប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ ក្រសួងការពារប្រទេសវៀតណាមនឹងធ្វើឱ្យអស់ពីសមត្ថភាពរួមជាមួយក្រសួងការពារជាតិឡាវ ថែរក្សា និងជំរុញទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរឲ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និយាយរួម និងក្នុងប្រទេសរៀងៗខ្លួននិយាយដោយឡែក។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានអះអាងថា កិច្ចកិច្ចសហប្រតិបត្តិការការពារជាតិ គឺជាសសរស្តម្ភមួយក្នុងទំនាក់ទំនងវៀតណាម - ឡាវ។

ក្រុមមន្ត្រីកងទ័ពប្រជាជនឡាវបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេស នាយកដ្ឋានទាក់​ទង​បរទេស និងបណ្ឌិតសភាការពារជាតិដែលបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ក្រុមមន្ត្រីកងទ័ពប្រជាជនឡាវមកសិក្សានៅប្រទេសវៀតណាម។ ក្រុមមន្ត្រីកងទ័ពប្រជាជនឡាវបានបញ្ជាក់ថា ចំណេះដឹងថ្មីដែល​ទទួលបានពីវគ្គសិក្សានៅបណ្ឌិត្យសភាការពារជាតិនឹងត្រូវបានអនុវត្តក្នុងភារកិច្ចជំនាញរបស់ពួកគេ រួមចំណែកក្នុងការកសាងកងទ័ពប្រជាជនឡាវឲ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ឡាវ - វៀតណាម៕

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ