Trending now

វៀតណាម - ឡាវបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមអភិវឌ្ឍន៍កំពង់ផែ Vung Ang

21:53 | 28/03/2021

យុគសម័យ - ក្រុមហ៊ុន VDS ឡាវ គឺជាក្រុមហ៊ុនបណ្ដាក់ទុនរួមរវាងរដ្ឋាភិបាលឡាវ និងក្រុមហ៊ុន Petro Trade។ ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមនេះ គឺសំដៅអនុវត្តយុទ្ធសាស្ត្រធ្វើសមាហរណកម្មតំបន់ និងពង្រីកកំពង់ផែ Vung Ang ១, ២ និង ៣ យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឡាវ - វៀតណាម

វៀតណាម - ឡាវបង្កើតក្រុមហ៊ុនបណ្ដាក់ទុនរួមអភិវឌ្ឍន៍កំពង់ផែ Vung Ang

នាថ្ងៃទី ២៥ ខែធ្នូ ក្រុមហ៊ុនពាណិជ្ជកម្មប្រេង និងឧស្ម័នឡាវ (PetroTrade) បានប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែ Vung Ang ឡាវ-វៀតណាម (VDS)។ ក្រុមហ៊ុន VDS ឡាវ គឺជាក្រុមហ៊ុនបណ្ដាក់ទុនរួមរវាងរដ្ឋាភិបាលឡាវ និងក្រុមហ៊ុន Petro Trade។ ការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមនេះ គឺសំដៅអនុវត្តយុទ្ធសាស្ត្រធ្វើសមាហរណកម្មតំបន់ និងពង្រីកកំពង់ផែ Vung Ang ១, ២ និង ៣ យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឡាវ - វៀតណាម ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញនៅកំពង់ផែ Vung Ang ក្នុងគោលបំណងចង់ទទួលកប៉ាល់មានទម្ងន់ពី ៥,០០០ ដល់ ១០០,០០០ តោន និងផ្តល់សេវាកម្មសំរាប់កុងតឺន័រចំនួន ៥០,០០០ ដល់ ១,២០០,០០០ ដែលដឹកជញ្ជូនទំនិញបានពី ៣ លានតោន ដល់ ២០ លានតោននៅឆ្នាំ ២០៣០៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហ្វីលីពីន៖ កិច្ចការបរទេសប្រជាជនឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងផលប្រយោជន៍របស់ប្រជាជន
យុទ្ធនាការ ៥០០ ថ្ងៃយប់នៅខេត្ត  Nghe An៖ ប្រមូលបានសំណាកជីវសាស្ត្រចំនួន ១៧.៨៣១ សំណាក
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
ខេត្ត Quang Ninh បង្កើនការតភ្ជាប់ការវិនិយោគនិងទេសចរណ៍ជាមួយតំបន់ Ural នៃប្រទេសរុស្ស៊ី