Trending now

កម្ពុជាផ្ញើលិខិតអបអរសាទរទៅប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

19:21 | 02/04/2021 ហេង វុធ្ធី

យុគសម័យ - នៅក្នុងលិខិតនេះ ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជាបានសរសេរថា “ក្នុងនាមសមាជិកព្រឹទ្ធសភានៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវអំណរនិងសូមគោរពជូនពរដ៏កក់ក្តៅបំផុតក្នុងឱកាស លោក Vuong Dinh Hue បានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំលើកទី ១១ នីតិកាលទី១៤ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១»។

លោក Vuong Dinh Hue ជាប់ឆ្នោតធ្វើជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី ១៤ លោក Vuong Dinh Hue ជាប់ឆ្នោតធ្វើជាប្រធានរដ្ឋសភាវៀតណាមនីតិកាលទី ១៤
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែន ខេត្ត Bac Giang ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានចូលរួមក្នុងវេទិការផលិតកម្ម និងជួញដូរផ្លែគូលែន ខេត្ត Bac Giang
កម្ពុជាផ្ញើលិខិតអបអរសាទរទៅប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue
កម្ពុជាផ្ញើលិខិតអបអរសាទរទៅប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue

ក្នុងឱកាសសមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សហាណូយលោក Vuong Dinh Hue ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាម នៅថ្ងៃទី ២ ខែមេសា ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ីម កា ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជាបានផ្ញើសារលិខិតអបអរសាទរ។

នៅក្នុងលិខិតនេះ ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជាបានសរសេរថា “ក្នុងនាមសមាជិកព្រឹទ្ធសភានៃព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវអំណរនិងសូមគោរពជូនពរដ៏កក់ក្តៅបំផុតក្នុងឱកាស លោក Vuong Dinh Hue បានជាប់ឆ្នោតជាប្រធានរដ្ឋសភាវៀតណានិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំលើកទី ១១ នីតិកាលទី១៤ នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១»។

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ស៊ីម កា ប្រធានស្ដីទីព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ពីឆន្ទៈរបស់លោកក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue និងរដ្ឋសភាវៀតណាម ដើម្បីភាពជឿនលឿននិងវិបុលភាពរវាងប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបន្តបង្កើតទំនាក់ទំនងល្អរវាងនីតិប្បញ្ញត្តិនៃប្រទេសកម្ពុជានិងវៀតណាមបន្តសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងតំបន់និងលើឆាកអន្តរជាតិ៕

ហេង វុធ្ធី

baotintuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤