Trending now

អាល្លឺម៉ង់ និង រុស្ស៊ី ថ្កោលទោសទណ្ឌកម្មរបស់អាមេរិកលើគម្រោងបង្ហូរឧស្ម័ន Nord Stream 2

20:10 | 23/12/2019 (សរុបដោយវិច្ឆិកា)

ប្រទេស ​អាល្លឺម៉ង់​ កាលពី​ថ្ងៃ​សៅរ៍​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ដោយសារ​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នានា​ដែល​ធ្វើ​ការងារ​លើ​គម្រោង​ដ៏ធំ​មួយ ដើម្បី​ផ្គត់ផ្គង់​ឧស្ម័ន​រុស្ស៊ី​ដល់​កាន់​អឺរ៉ុប​ខាងលិច​។

អធិការ​បតី​អាល្លឺម៉ង់ លោក​ស្រី Angela Merkel។ (ប្រភព៖​ Modernclassics)

ទីក្រុង​ម៉ូស្គូ និង​សហភាព​អឺរ៉ុប​ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ផងដែរ​ដល់​ការដាក់​ទណ្ឌកម្ម​នេះ​ដែល​ប្រតិកម្ម​តប​ទាំងនេះ​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​បង្កក​ទ្រព្យសម្បត្តិ និង​ការ​រឹតបន្តឹង​ទិដ្ឋាការ​លើ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ពាក់ព័ន្ធ​នឹង​គម្រោង​បង្ហូរ​ឧស្ម័ន Nord Stream 2​។

សមាជិកសភា​អាមេរិក​កំពុង​ព្យាយាម​រារាំង​ដល់​អ្វី​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ការកើនឡើង​ការពឹងផ្អែក​ខ្លាំង​លើ​ថាមពល​របស់​រុស្ស៊ី​នៅ​អឺរ៉ុប​ខាងលិច តាមរយៈ​ការផ្តោត​ទិសដៅ​លើ​គម្រោង​នេះ​ដែល​មាន​បំណង​បង្កើន​ការចែកចាយ​ឧស្ម័ន​ធម្មជាតិ​រុស្ស៊ី​ទ្វេដង​ទៅកាន់​ប្រទេស ​អាល្លឺម៉ង់​ តាមរយៈ​បំពង់​បង្ហូរ​ឧស្ម័ន​ក្រោម​សមុទ្រ​បាល់ទិច​។

ការដាក់ទណ្ឌកម្ម​នេះ​ផ្តោត​ទិសដៅ​លើ​ក្រុមហ៊ុន​ជាប់កិច្ចសន្យា​ដែល​ធ្វើ​ការងារ​ដើម្បី​ដាក់ពង្រាយ​បំពង់​បង្ហូរ​ឧស្ម័ន​សម្រាប់​គម្រោង Nord Stream 2 ដែលមាន​តម្លៃ ១០ ​ពាន់​លាន​អឺរ៉ូ (១១ ពាន់​លាន​ដុល្លារ​) ដែល​រំពឹងថា​ នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ​ ២០២០ និង​គម្រោង​មួយ​ផ្សេងទៀត​របស់​រុស្ស៊ី​ដែល​មាន​ឈ្មោះថា TurkStream​។

ក្រុមហ៊ុន​ជាប់កិច្ចសន្យា Allseas របស់​ប្រទេស ​ស្វ៊ីស ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​នេះ​ត្រូវ​បាន​ធ្វើឡើង ក្រុមហ៊ុន​បាន «​ផ្អាក​សម្មភាព​ដាក់ពង្រាយ​បំពង់​បង្ហូរ​របស់​ខ្លួន​សម្រាប់​គម្រោង Nord Stream 2»​។

បើទោះ​ជា​សភា​អាមេរិក​គាំទ្រ​ខ្លាំង​ដល់​ការដាក់​ទណ្ឌកម្ម​នេះ​ក្តី ក៏​មាន​ការរិះគន់​មួយ​ចំនួន​ក្នុងចំណោម​សមាជិក​សភា​ចំពោះ​វិធានការ​នេះ​ថា វា​ជះ​ឥទ្ធិពល​ដល់​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ NATO នានា​ដូចជា​ប្រទេស​ អាល្លឺម៉ង់​ ជាដើម​។

ខណៈ​ដែល​អ្នកនាំពាក្យ​របស់​សហអឺរ៉ុប​បាន​រិះគន់ «​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​សហភាព​អឺរ៉ុប​ដែល​ប្រកប​អាជីវកម្ម​ស្របច្បាប់​» រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ឲ្យ​ដឹងថា ទីក្រុង​ប៊ែរឡាំង​បាន​ច្រានចោល «​ប្រភេទ​នៃ​ការដាក់ទណ្ឌកម្ម​ឆ្លង​ដែនដី​»​។

អ្នកស្រី Ulrike Demmer អ្នកនាំពាក្យ​របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​ថ្លែងថា​៖ «​ទណ្ឌកម្ម​ទាំងនេះ​នឹង​វាយប្រហារ​ក្រុមហ៊ុន​អាល្លឺម៉ង់ និង​ក្រុមហ៊ុន​អឺរ៉ុប និង​បង្ក​ឲ្យ​មាន​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​»​។

អ្នកស្រី Maria Zakharova អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ជំរុញ​មនោគមន៍វិជ្ជា​ដែល​បាន​រារាំង​ដល់​ពាណិជ្ជកម្ម​ពិភពលោក​។ អ្នកស្រី​បាន​បន្ថែម​នៅលើ​ទំព័រ Facebook របស់​អ្នកស្រី​ថា​៖ «​ឆាប់ៗ​នេះ​ពួកគេ​នឹង​ទាមទារ​ឲ្យ​យើង​ឈប់​ដកដង្ហើម​»​។

ក្រុមហ៊ុន​ថាមពល​រស្ស៊ី Gazprom ផ្តល់​ហិរញ្ញប្បទាន​ប្រហែល​ជិត​ពាក់កណ្តាល​នៃ​គម្រោង​នេះ ហើយ​ពាក់កណ្តាល​ទៀត​ផ្តល់​ដោយ​ក្រុមហ៊ុន​ចំនួន​ ៥ របស់​អឺរ៉ុប​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់