នៅឯកម្មវិធីថ្ងៃអាទិត្យក្រហមដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែមីនា នៅសាកលវិទ្យាល័យ Kien Giang មានយុវជនរាប់រយនាក់បានចូលរួម ជាពិសេសមាននិស្សិតកម្ពុជាជាលើកដំបូងដែលចូលរួមកម្មវិធីនេះផងដែរ។
![]() |
![]() |
និស្សិត Man Komnach អាយុ ១៩ ឆ្នាំ នៅខេត្តតាកែវ បច្ចុប្បន្នជានិស្សិតឆ្នាំទី ១ គរុកោសល្យគណិតវិទ្យា សាកលវិទ្យាល័យ Kien Giang បានចែករំលែកថា “តាមរយៈសម្ព័ន្ធយុវជននៃសាលា ខ្ញុំបានដឹងថាមានកម្មវិធីថ្ងៃអាទិត្យក្រហមនាព្រឹកនេះ ដូច្នេះខ្ញុំបានចូលរួម។ នេះជាលើកដំបូងដែលខ្ញុំបរិច្ចាគឈាម ដូច្នេះខ្ញុំមានការភ្ញាក់ផ្អើលបន្តិច ប៉ុន្តែដោយមានបំណងចង់បរិច្ចាគឈាមរបស់ខ្ញុំដើម្បីជួយដល់អ្នកដែលត្រូវការឈាម ខ្ញុំបានប្តេជ្ញាចិត្តចូលរួម”។
![]() |
និស្សិត Man Komnach ចូលរួមបរិច្ចាគឈាមជាលើកដំបូង (រូបថត៖ tienphong.vn) |
និស្សិត Man Komnach បានចែករំលែកថា ការសិក្សានៅប្រទេសវៀតណាមគឺជាបំណងប្រាថ្នារបស់ខ្ញុំ ដូច្នេះនៅពេលដែលខ្ញុំបញ្ចប់ការសិក្សានៅវិទ្យាល័យខ្ញុំបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Kien Giang ភ្លាមៗ។ ទោះបីរស់នៅ និងសិក្សានៅវៀតណាមមិនយូរប៉ុន្មាន ប៉ុន្តែសម្រាប់ខ្ញុំ ប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ និងជិតស្និទ្ធដូចនៅស្រុកកំណើតទី ២ របស់ខ្ញុំ។
![]() |
និស្សិត Vun Vandy (ខាងឆ្វេង) ជាមួយនិស្សិត Man Komnach ចូលរួមកម្មវិធីថ្ងៃអាទិត្យក្រហម (រូបថត៖ tienphong.vn) |
និស្សិត Vun Vandy អាយុ ២១ ឆ្នាំ នៅខេត្តព្រៃវែង កំពុងសិក្សាផ្នែកជីវបច្ចេកវិទ្យា បានមានប្រសាសន៍ថា នេះជាលើកទី ២ ហើយដែលខ្ញុំចូលរួមបរិច្ចាគឈាមនៅសាលា។ "ដំបូង ខ្ញុំមានការព្រួយបារម្ភបន្តិច ប៉ុន្តែនៅពេលខ្ញុំគិតថាការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះមនុស្ស ខ្ញុំនឹងចូលរួម។ ខ្ញុំនឹងបន្តចូលរួមសកម្មភាពនេះ ព្រមទាំងបានអំពាវនាវនិស្សិតអន្ដរជាតិផ្សេងទៀតឱ្យចូលរួមដើម្បីចលនានេះកាន់តែរីករាលដាលខ្លាំងថែមទៀត។ ទាំងនេះគឺជាអនុស្សាវរីយ៍ល្អនៅពេលសិក្សានៅប្រទេសវៀតណាម"។
![]() |
ទិដ្ឋភាពនៃកម្មវិធីបរិច្ចាគឈាមនៅសាកលវិទ្យាល័យ (រូបថត៖ tienphong.vn) |
ជាមួយសារ “បរិច្ចាគឈាមដើម្បីជួយសង្គ្រោះមនុស្ស - ជីវិតរបស់អ្នក និងខ្ញុំ” កម្មវិធីនេះបានទាក់ទាញសមាជិក និងយុវជនជាង ៥០០ នាក់ ចូលរួមបរិច្ចាគឈាម។ នៅចុងបញ្ចប់នៃកម្មវិធី គណៈកម្មាធិការរៀបចំទទួលបានឈាមចំនួន ៤៦៧ ឯកតា រួមចំណែកក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះតម្រូវការនៃការសង្គ្រោះបន្ទាន់ និងការព្យាបាល៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន