Trending now

លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ

15:07 | 11/01/2021 (សរុបដោយវិច្ឆិកា)

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការនៃគណបក្សពលករ ដែលកំពុងកាន់អំណាច ដើម្បីពង្រឹងអំណាចរបស់លោកបន្ថែមទៀត។ការបោះឆ្នោតជ្រើសតាំងលោក គីម ជុងអ៊ុន ឲ្យធ្វើជាអគ្គលេខាធិការនៃគណបក្សពលករ ធ្វើឡើងកាលពីថ្ងៃអាទិត្យ នាឱកាសនៃសមាជបក្សកាន់អំណាចមួយនេះ។

លោក គីម ជុងអ៊ុន ជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ ។ (រូបថត៖ ppt-news.net)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១នេះបានឱ្យដឹងថា មេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានជាប់ឆ្នោតជាអគ្គលេខាធិការ នៃគណបក្សពលករ ដែលនេះនឹងកាន់តែជួយពង្រឹង អំណាចផ្ដាច់មុខរបស់លោក នៅកូរ៉េខាងជើងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ការបោះឆ្នោតជ្រើសតាំងលោក គីម ជុងអ៊ុន ឲ្យធ្វើជាអគ្គលេខាធិការនៃគណបក្សពលករ ធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ នាឱកាសនៃសមាជបក្សកាន់អំណាចមួយនេះ។ KCNA បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «សមាជបក្សពលករ បានអនុម័តយ៉ាងពេញលេញ លើសំណើដំឡើងតំណែងឱ្យលោក គីម ធ្វើជាអគ្គលេខាធិការគណបក្ស ហើយដែលនេះគឺជាតំណែងស្មើនឹង ប្រមុខដឹកនាំបដិវត្តន៍ មគ្គុទេសក៍ និងឯកភាពជាតិ»។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក គីម ជុងអ៊ុន មានអំណាចផ្ដាច់មុខសឹងតែម្នាក់ឯងទៅហើយ នៅកូរ៉េខាងជើង ចាប់តាំងពីឪពុករបស់លោក គឺលោក គីម ជុងអ៉ីល បានទទួលមរណភាព កាលពីចុងឆ្នាំ២០១១។ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធា របស់ប្រទេសរបស់ខ្លួនក្នុង ការការពារប្រជាជនរបស់ខ្លួន នៅក្នុងសមាជគណបក្សដ៏កម្រមួយ ខណៈប្រទេសនេះ កំពុងជាប់គាំងកិច្ចចរចា នុយក្លេអ៊ែរជាមួយអាមេរិក./.

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហឹង៖ កសាងរដ្ឋាភិបាលទំនើប ស្ថាបនានិងបម្រើប្រជាជន
សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះលោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាមនីតិកាលទី១៦
រដ្ឋសភាស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការផ្ទៀងផ្ទាត់លក្ខណៈសម្បត្តិរបស់តំណាងរាស្ត្រសម្រាប់នីតិកាលទី ១៦
លោក To Lam អគ្គលេខាបក្ស ត្រូវបានរដ្ឋសភាជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១
នៅពេលដែលបេតិកភណ្ឌក្លាយជា...ភាសាសាមញ្ញមួយ