Trending now

អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម: នៅពេលដែលបានជាប់ឆ្នោតវៀតណាមនឹងរួមចំណែកយ៉ាងសំខានៅក្រុមប្រឹក្សាសន្តិសុខ

17:15 | 01/06/2019 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - លោក Kamal Malhotra អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏វិជ្ជមានរបស់វៀតណាមក្នុងអង្គការសហប្រជាជាតិ អស់រយៈពេលជាង ៤ ទសវត្សរ៍កន្លងមក ហើយជឿជាក់ថា វៀតណាមនឹងត្រូវបានជាប់ឆ្នោត ដំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី ៧ ខែមិថុនាខាងមុខនេះជាមិនខាន។

លោក Kamal Malhotra ជឿជាក់ថា នៅពេលបានជាប់ឆ្នោតជាសមាជិកមិនមានអចិន្រ្តៃយ៍ក្នុងអាណត្តិ ២០២០-២០២១ វៀតណាមនឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (ប្រភព: UNDP)

វៀតណាមបានចូលរួមយ៉ាងសកម្ម នៅក្នុងកម្មវិធីគោលដៅជាច្រើនដោយអង្គការសហប្រជាជាតិបំផុសឡើង អស់រយៈពេលជាង ៤ ទសវត្សរ៍មកហើយ។ តើលោកវាយតម្លៃយ៉ាងម៉េចអំពីដំណើរការនេះ?

ជាដំបូងបង្អស់ ខ្ញុំត្រូវនិយាយថា វៀតណាមជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិដែលតែងតែគាំទ្រយ៉ាងខ្លាំង ចំពោះទំនាក់ទំនងពហុភាគី។ ការពង្រីកទំនាក់ទំនងពហុភាគីក៏ជាគោលដៅរបស់អង្គការសហប្រជាជាតិផងដែរ។ ហេតុដូច្នេះហើយ អង្គការសហប្រជាជាតិតែងតែទទួលស្គាល់ថា វៀតណាមជាប្រទេសមួយ ដែលមិនត្រឹមតែគាំពារយ៉ាងខ្លាំងនូវទំនាក់ទំនងពហុភាគីប៉ុណ្ណោះទេ ថែមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់ទាំងអស់នៃទំនាក់ទំនងនេះ។

សូមរំលឹកឡើងវិញថា កាលពី ១០ ឆ្នាំមុន វៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់អាណត្តិ ២០០៨-២០០៩ ។ ក្នុងអំឡុងពេលនោះ ប្រទេសវៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ជាពិសេសក្នុងការគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពី ស្ត្រី សន្តិភាពនិងសន្តិសុខ។ នេះគឺជាសេចក្តីសម្រេចចិត្តមានចរិតលក្ខណៈប្រវត្តិសាស្រ្តរបស់អង្គការសហប្រជាជាតិផងដែរ។

បច្ចុប្បន្ននេះ វៀតណាមកំពុងបង្កើននូវតួនាទីរបស់ខ្លួន ក្នុងការចូលរួមកងកម្លាំងរក្សាសន្តិភាពផងដែរ។ នៅឆ្នាំ ២០១៨ ជាលើកដំបូងដែលវៀតណាមបានបញ្ជូននាយទាហានចំនួន ៦៣ នាក់ ដើម្បីចូលរួមក្នុងមន្ទីរពេទ្យយោធាលេខ២ នៅស៊ូដង់ខាងត្បូង ហើយបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការបន្តចូលរួមក្នុងកងកម្លាំងថែរក្សាសន្តិភាព។ វៀតណាមក៏បានចូលរួមជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិសម្រាប់ដំណាក់កាល ២០១៤ - ២០១៦ ផងដែរ។ នៅចុងឆ្នាំ ២០១៨ វៀតណាមត្រូវបានជ្រើសតាំងចូលជាសមាជិកនៃគណៈកម្មាធិការនីតិកម្មរបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL)។ នេះគឺជាតួនាទីថ្មីសម្រាប់វៀតណាមដែលមានអាណត្តិ ៦ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៩នេះតែម្តង។

នេះគឺជាភ័ស្តុតាងច្បាជាក់លាក់បង្ហាញអំពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្មនិងការប្តេជ្ញាអនុវត្តច្បាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។ លើសពីនេះទៀត មានវិស័យជាច្រើនទៀតដែលវៀតណាមកំពុងបង្កើនការចូលរួមក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួននៅថ្នាក់តំបន់និងអន្តរជាតិ។

នាពេលថ្មីៗនេះ វៀតណាមបានចូលរួមជាច្រើនក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ ដើម្បីគោលដៅសន្តិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក។ តាមទស្សនៈរបស់លោក តើការរួមចំណែកនេះមានអត្ថន័យយ៉ាងម៉េចសម្រាប់វៀតណាមនិងសហគមន៍អន្តរជាតិ?

ពាក់ព័ន្ធនឹងការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាព នៅឯកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព ដោយមានវត្តមានសហប្រធានដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរូបខ្ញុំ ស្ថាប័នអង្គការសហប្រជាជាតិនៅវៀតណាមបានចេញឯកសារមួយដែលបង្ហាញអំពីឧត្តមភាពនិងបញ្ហាប្រឈមក៏ដូចជាតម្រូវការក្នុងការអនុវត្តយុទ្ធសាស្រ្តរួមមួយ សម្រាប់ការចូលរួមរបស់វៀតណាមក្នុងកងកម្លាំងរក្សាសន្តិភាព។ យើងជឿជាក់ថា វៀតណាមអាចរួមចំណែកបន្ថែមទៀតក្នុងវិស័យ ដូចជា សុខាភិបាល មន្ទីរពេទ្យនិងកងវិស្វកម្ម។ វៀតណាមអាចចូលរួមចំណែកបន្ថែមទៀតដល់កងកម្លាំងថែរក្សាសន្តិភាពដោយមានការចូលរួមពីកម្លាំងប៉ូលីសដែលដំបូងនឹងក្លាយជាបុគ្គលម្នាក់នៅក្នុងកម្លាំងនេះ។ វៀតណាមបានបង្ហាញច្បាស់នូវការសន្យានិងបំណងប្រាថ្នារបស់ខ្លួន។ ខ្ញុំសូមអះអាងថា ក្នុងនាមជាប្រមុខអង្គការសហប្រជាជាតិនៅវៀតណាម ហេតុដូច្នេះ ជួយឧបត្ថម្ភវៀតណាមលើវិស័យនេះគឺជាអាទិភាពចម្បងរបស់យើងខ្ញុំ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំមួយនៃមហាសន្និបាតអង្គការសហប្រជាជាតិប្រចាំនៅញូយ៉ក (អាមេរិក) (ប្រភព៖ VGP)

រួមជាមួយការចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ ២០២០- ២០២១ មក វៀតណាមនឹងបានដើរតួនាទីជាប្រធានប្តូរវេណរបស់អាស៊ាននាឆ្នាំ ២០២០ខាងមុខ។ តើយោងតាមលោក ប្រការនេះមានអត្ថន័យ និងជះឥទ្ធិពលយ៉ាងដូចម្តេច សម្រាប់វៀតណាម, អាស៊ាននិងអង្គការសហប្រជាជាតិ?

នេះគឺជាអំឡុងពេលដ៏មានសារៈសំខាន់ប៉ុន្តែក៏ពោរពេញទៅដោយការសាកល្បងសម្រាប់វៀតណាម ខណៈពេលដែលទាំងតំបន់និងពិភពលោកនៅតែសេសសល្យនូវបញ្ហាលំបាកជាច្រើននោះ។ វៀតណាមអាចក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងរួមជាមួយនឹងតួនាទីនេះគឺជាប្រធានអាស៊ានតែម្តង។ ហេតុដូច្នេះ វៀតណាមមិនត្រឹមតែ បង្ហាញនូវតួនាទីនិងសមត្ថភាពរបស់ខ្លួននៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងត្រូវតែ រួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិទៀតផង។

ប្រសិនបើជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសនានាសង្ឃឹមថា ប្រទេសវៀតណាមនឹងដើរតួនាទីកាន់តែខ្លាំងឡើងនៅក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ ដូចជា បញ្ហាកូរ៉េខាងជើង, បញ្ហាមីយ៉ាន់ម៉ា។ ពោលគឺ បញ្ហាកូរ៉េខាងជើងគឺជាអាទិភាពចម្បងនៅក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខ ហើយនាពេលថ្មីៗនេះ វៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ នៅទីក្រុងហាណូយ។ ហេតុដូច្នេះ ខ្ញុំសង្ឃឹមថាវៀតណាមនឹងដើរតួនាទីយ៉ាងសកម្មក្នុងបញ្ហានេះ។ ពិភពលោកក៏រំពឹងផងដែរថា វៀតណាមនឹងដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ាក្នុងក្របខ័ណ្ឌនៃវេទិការក្នុងតំបន់និងអន្តរជាតិ។

តើអ្នកអាចផ្តល់ឱ្យយើងនូវសារដែលអង្គការសហប្រជាជាតិចង់ផ្ញើទៅប្រជាជននិងរដ្ឋាភិបាលវៀតណាមនៅពេលនេះ?

ខ្ញុំឃើញវៀតណាមមានទំនុកចិត្ដលើឆាកអន្តរជាតិយ៉ាងខ្លាំងណាស់។ នេះគឺជាពេលវេលាដែលវៀតណាមគួរចែករំលែកជាពិសេសតាមរយៈយន្តការសហប្រតិបត្តិការខាងត្បូង - ខាងត្បូងបទពិសោធន៍នៃការងើបឡើងវិញក្រោយសង្គ្រាមនិងការស្ថាបនាសេដ្ឋកិច្ចសមិទ្ធផលនៃគោលដៅសហស្សវត្សរ៍ពណ៌ទឹកក្រូច។ អនុវត្តន៍យ៉ាងចីរភាពគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តភាពតួនាទីនៅក្នុងកម្លាំងថែរក្សាសន្តិភាព៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី