Trending now

ឥណ្ឌូណេស៊ីជឿជាក់ថា វៀតណាមនឹងជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

06:33 | 05/06/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - អញ្ជើញវាយតម្លៃអំពីកិច្ចការត្រៀមរៀបចំរបស់វៀតណាមចំពោះការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Triansyah Djani បានឱ្យដឹងថា: ក្នុងឆ្នាំកន្លងទៅ វៀតណាមបានត្រៀមរៀបចំយ៉ាងល្អណាស់!

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Dian Triansyah Djani (ប្រភព: Getty Images)

តាម​ផែនការ​គ្រោងទុក ​នៅ​ថ្ងៃ​៧ មិថុនា ខាងមុខនេះ មហាសន្និបាត​អង្គការសហប្រជាជាតិ នឹងមាន​ការបោះឆ្នោត​មួយ ​ដើម្បី​ជ្រើសរើស​ប្រទេស​ចំនួន​៥ សម្រាប់​អាសនៈជា​សមាជិក​មិន​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ​ក្នុង​អាណត្តិ​ពីរ​ឆ្នាំ ២០២០-២០២១ ក្នុងនោះមានអាសនៈមួយ សម្រាប់ក្រុមប្រទេសអាស៊ី-ប៉ាស៊ីហ្វិក​។ បច្ចុប្បន្ននេះ វៀតណាម គឺជាបេក្ខភាពតែមួយកត់តំណាងឲ្យក្រុមអាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

​ជុំវិញ​បញ្ហា​នេះ អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី លោក Dian Triansyah Djani ដែល​កំពុងតែ​បំពេញ​អាណត្តិ​ជាសមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្រាប់​នោះ តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន បាន​យល់ឃើញថា វៀតណាមបាន​មានការ​ត្រៀមខ្លួន​ទុកជាមុន​យ៉ាង​ល្អ​ក្នុងការ​ប្រជែង​អាសនៈ​នេះ​។ លោកថែម​ជឿជាក់ថា វៀតណាមនឹង​មិនមាន​ឧបសគ្គ​អ្វី​នៅក្នុង​ការបោះឆ្នោត​នោះទេ​។

កិច្ចប្រជុំមួយនៃអង្គការសហប្រជាជាតិ

លោក​អគ្គរដ្ឋទូតរូបនេះ បាន​បន្តទៀតថា ក្រុម​សមាជិក​អាស៊ានបាន​ឯកភាពគ្នា​រួចហើយ​ក្នុងការ​បោះឆ្នោត​គាំទ្រ​វៀត ណាម ដ្បិត​អាស៊ាន ក៏​ចង់​ឲ្យ​រដ្ឋ​សមាជិក​របស់ខ្លួន នាំយក​សំឡេង​អាស៊ាន​ទៅកាន់​ឆាក​អន្តរជាតិ​ឲ្យ​កាន់តែ​ទូលាយ​ផងដែរ​។ លោក សង្កត់ធ្ងន់ថា​ទៀតថា បើ​វៀតណាម ពិតជា​ជាប់ឆ្នោត​មែន​នោះ វៀតណាម នឹង​អាចបំពេញ​ការងារ និង​ការទទួលខុសត្រូវ​បាន​កាន់តែ​ល្អប្រសើរ​។​

យ៉ាងណាក៏ដោយ លោក​អគ្គរដ្ឋទូត ក៏បាន​ក្រើនរម្លឹក​ដល់​វៀតណាម​ក្នុង​ការត្រៀម​របៀបវារៈ​សម្រាប់​ក្រោយ​នៃ​ការជាប់ឆ្នោត​ផងដែរ​។ នីតិវិធី និង​បទបញ្ជាផ្ទៃក្នុង គឺ​សុទ្ធសឹងតែ​ជា​ចំណុច​សំខាន់ និង​ចាំបាច់ ដែល​លោក​អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ចង់​ឲ្យ​វៀតណាម ត្រៀមខ្លួន​ដោយ​ប្រុងប្រយ័ត្ន​។
គួរ​ជម្រាប​បន្តិច​ថា សមាជិក​សរុប​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ មាន ១៥ ប្រទេស ដែល​ក្នុងនោះ​មាន​៥ ប្រទេស រួមមាន ចិន បារាំង អង់គ្លេស អាមេរិក និង​រុស្ស៊ី ជា​សមាជិក​អចិន្ត្រៃយ៍ និង​១០​ប្រទេស ដែល​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ឆ្លាស់គ្នា​ពី​តាម​តំបន់​ភូមិសាស្ត្រ ជា​សមាជិក​មិន​អចិន្ត្រៃយ៍​។ បច្ចុប្បន្ន​ ឥណ្ឌូណេស៊ី កំពុងតែ​បំពេញ​មុខងារ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៩-២០២០​។

ជា​ទម្លាប់ ប្រទេស​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​សម្រាប់​តំណាង​ក្នុង​តំបន់ ជា​ប្រទេស ដែលមាន​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​ច្រើន​នៅក្នុង​ឆាក​អន្តរជាតិ​។ វៀតណាម ធ្លាប់​ត្រូវបាន​ជ្រើសរើស​ឲ្យ​បំពេញ​មុខងារ​នេះ​ពីមុន​មកហើយ​គឺ​ក្នុង​ឆ្នាំ​២០០៨ -២០០៩ ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ