Trending now

លោក គីម ជុងអ៊ុន ផ្ញើសារអបអរសាទរ ប្រធានរដ្ឋវៀតណាម ក្នុងថ្ងៃខួបបង្កើតប្រទេស

10:32 | 03/09/2020 (បូកសរុបដោយឌីណា)

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារ ទៅប្រធានាធិបតីវៀតណាម ដើម្បីអបអរសាទរលោកក្នុងថ្ងៃខួប នៃការបង្កើតប្រទេស ដោយសង្ឃឹមថា ចំណងទាក់ទងរវាងប្រទេសទាំងពីរ នឹងឈានដល់ដំណាក់កាលខ្ពស់មួយ ដោយផ្អែកលើកិច្ចព្រមព្រៀងកំពូល កាលពីឆ្នាំ

លោក គីម ជុងអ៊ុន ផ្ញើសារអបអរសាទរ ប្រធានរដ្ឋវៀតណាម ក្នុងថ្ងៃខួបបង្កើតប្រទេស។ (រូបថត៖ dap.com.khmer)

យោងតាម ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បានឲ្យដឹងថាលោក គីម បានសម្ដែង នូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោកង្វៀន ភូត្រុង (Nguyen Phu Trong) ក្នុងឱកាសខួបលើកទី ៧៥ នៃការបង្កើតរដ្ឋ និងអបអរសាទរប្រជាជនរបស់លោក ចំពោះ“ សមិទ្ធិផលជាច្រើនក្នុងការតស៊ូ ដើម្បីកសាងរដ្ឋសង្គមនិយមរុងរឿង និងអរិយធម៌មួយ” ។

សូមរំលឹកថា នាថ្ងៃទី ២៧ ខែកុម្ភៈ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូ នៃប្រទេសវៀតណាម។ បន្ទាប់មកប្រមុខដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន បានអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋជាលើកដំបូង​របស់លោក​ហើយ នៅក្នុងទីក្រុង​ហាណូយនៃ​ប្រទេស​វៀតណាម តបតាមការ​អញ្ជើញរបស់​ប្រធានរដ្ឋ​វៀតណាម​លោក ង្វៀន ភូត្រុង (Nguyen Phu Trong) នា​ថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៩។ វៀតណាម​​គឺជាដែនដី​បរទេស​ទី ៤ ហើយដែល​លោក គីម បានមកបំពេញ​ដំណើរទស្សនកិច្ច ដែល​ទីមួយគឺ​ប្រទេស​ចិន ទីពីរប្រទេស​កូរ៉េខាងត្បូង និងទីបីគឺប្រទេស​សិង្ហបុរី តែក្នុងអំឡុងពេល ១២ខែចុងក្រោយនេះប៉ុណ្ណោះ៕

ម៉្យាងទៀត KCNA បានបន្ថែមទៀតថា លោកក៏បានបង្ហាញ នូវជំនឿចិត្តផងដែរថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរបស់ពួកគេ នឹងអភិវឌ្ឍបន្ថែមទៀត ឆ្ពោះទៅដំណាក់កាលខ្ពស់ថ្មីមួយ ក្នុងស្មារតីនៃកិច្ចព្រមព្រៀង ដែលបានធ្វើជាមួយអគ្គលេខាធិការ កាលពីខែមីនា ឆ្នាំមុន៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បញ្ចប់ទស្សនកិច្ចផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
សិស្សដែលមានជីវភាពលំបាកចំនួន ៣៥៥ នាក់នៅខេត្ត Ha Tinh ទទួលបានអាហារូបករណ៍ Zhi Shan
វៀតណាម - ជប៉ុន បង្កើនការសម្របសម្រួលជំរុញការរំសាយអាវុធ
មិត្តភក្តិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអភិវឌ្ឍន៍ និងទិសដៅថ្មីរបស់វៀតណាម
ការទូតដំបូងបង្អស់ដាស់សន្ទុះអំណាចទន់៖ នៅពេលរូបភាពវៀតណាមរីកសាយភាយតាមរយៈបទពិសោធន៍នៃជីវភាពប្រចាំថ្ងៃ