Trending now

រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីប្រទេសមីយ៉ាន់ម៉ា

15:59 | 03/03/2021 (ប្រែសម្រួលដោយ ហេងវុធ្ធី)

យុគសម័យ - កិច្ចប្រជុំដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារជំងឺរាតត្បាតកូវីដ- ១៩ នៅតែមានភាពស្មុគស្មាញនៅឡើយ។ ចូលរួមក្នុងកិច្ចប្រជុំនេះគឺរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំងអស់ រួមទាំងលោក Wunna Maung Lwin ដែលត្រូវបានកងទ័ពមីយ៉ាន់ម៉ាតែងតាំងធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីប្រទេសមីយ៉ាន់ម៉ា

នាថ្ងៃទី ២ ខែមីនា កិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ស្តីពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា បានបិទបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍រួមមួយ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា “ យើងខ្ញុំតែងតែតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងតំបន់ ហើយឯកភាពគ្នាថា ស្ថេរភាពនយោបាយរបស់ប្រទេសជាសមាជិកណាមួយ គឺជាកត្តាដ៏ចាំបាច់ដើម្បីសម្រេចបានសហគមន៍អាស៊ានមួយប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ យើងខ្ញុំសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គួរតែអត់ធ្មត់ និងចៀសវាងពីការញុះញង់ឱ្យមានអំពើហិង្សា។ ទន្ទឹមនឹងនេះ យើងខ្ញុំអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា ចាំបាច់ត្រូវស្វែងរកដំណោះស្រាយដោយសន្តិវិធីតាម រយៈការធ្វើកិច្ចសន្ទនានិងមានលក្ខណៈស្ថាបនា​ ក៏ដូចជាការផ្សះផ្សា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងជីវភាពរស់នៅរបស់ពួកគេ។ អាស៊ានត្រៀមខ្លួនជាស្រេច ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាយ៉ាងសកម្ម ដោយឈរលើមូលដ្ឋាននៃសន្តិភាព និងមានលក្ខណៈស្ថាបនាផងដែរ” ។

កិច្ចប្រជុំដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារជំងឺរាតត្បាតកូវីដ- ១៩ នៅតែមានភាពស្មុគស្មាញនៅឡើយ។ ចូលរួមក្នុងកិច្ចប្រជុំនេះគឺរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានទាំងអស់ រួមទាំងលោក Wunna Maung Lwin ដែលត្រូវបានកងទ័ពមីយ៉ាន់ម៉ាតែងតាំងធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសនេះ៕

(ប្រែសម្រួលដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ប្រែសម្រួលដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩៖ វាមិនមែនគ្រាន់តែជារឿងរ៉ាវអំពីសហគ្រាសរដ្ឋនោះទេ
ភាពជោគជ័យនៃសមាជជាតិលើកទី១៤ គឺជាការលាយបញ្ចូលគ្នាយ៉ាងសុខដុមរមនារវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន
សេចក្តីសម្រេចលេខ 80-NQ/TW៖ ការបើកឱកាសដើម្បីកែលម្អគុណភាពធនធានមនុស្សក្នុងវិស័យវប្បធម៌ និងសិល្បៈ
សេដ្ឋកិច្ចប្រាក់ - ពីបញ្ហាប្រឈមប្រជាសាស្ត្ររហូតដល់ឱកាសកំណើន
អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ